Insurance

728x90

​សមត្ថកិច្ច​ចាប់បាន​ស្ត្រី​ជា​មេ​កន្ទុយលេខ​៣​នាក់ នៅក្នុង​ផ្សារលើ​ក្រុង​កំពង់ឆ្នាំង​

ខេត្តកំពង់ឆ្នាំង​៖​ស្ត្រី​ជា​មេ​កន្ទុយ​៣​នាក់​ត្រូវ​កំលាំង​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​ចាប់ខ្លួនបាន រួម​និង​វត្ថុតាង​មួយចំនួន នៅវេលា​ម៉ោង​១០​និង​១៥​នាទី ព្រឹក​ថ្ងៃទី​០៦ ខែ សីហា ឆ្នាំ​២០ ១៧ នៅក្នុង​ផ្សារលើ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​ស្ត្រី​ដែល​ត្រូវ​ចាប់ខ្លួនបាន​មាន ១​ឈ្មោះ​.​លីន លីដា ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ២..​ឈ្មោះ សុខ ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ៣.​ឈ្មោះ .​ហូ សា​វិ​ន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ ក្នុងពេល​ចុះបង្ក្រាប​សមត្ថកិច្ច​ដក​ហូត​បាន​វត្ថុតាង មាន ក្រដាស់​កត់​ឆ្នោត​កន្ទុយលេខ​០៩​ដុំ ក្រដាស់​កា​បោ​ន​ផ្ដា​ន​០៤​សន្លឹក ទូរស័ព្ទដៃ​០៤​គ្រឿង ប៉ិច​០៤​ដើម​, ទឹកលប់​០១​ដើម​, ប្រដាប់​កឹ​ប​០៤ លុយ​ខ្មែរ ៤៣៧.០០០​រៀល​។​ដោយឡែក​ក្នុង​កាបូបស្ពាយ​០២ នឹង​ស្បោង​ប្លា​ស្ទិ​ច​ខ្មៅ​០១​មាន​សំភា​រះ ,​ក្រដាស់​កត់​កន្ទុយលេខ​,​លុយ​ខ្មែរ​មួយចំនួន ដែលជា​របស់​មេក​ត់ក​ន្ទុ​យ​លេខ​ផ្សេងទៀត​បាន​រត់ចោល​ក្នុងពេល​សមត្ថកិច្ច​ចុះបង្ក្រាប​។​

​ស្ត្រី​ជា​មេ​កន្ទុយលេខ​ទាំង​៣​នាក់ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​ហើយ​គេ​ក៏​មិនទាន់​ដឹងថា ស្ត្រី​ទាំង​៣​នាក់​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច ធ្វើការ​អប់រំ​ដោះលែង​មកវិញ ឬក៏​ត្រូវបញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​នោះទេ​៕ រឹទ្ធិ ជ័យ​



http://ift.tt/2fnqcWA
​សមត្ថកិច្ច​ចាប់បាន​ស្ត្រី​ជា​មេ​កន្ទុយលេខ​៣​នាក់ នៅក្នុង​ផ្សារលើ​ក្រុង​កំពង់ឆ្នាំង​ ​សមត្ថកិច្ច​ចាប់បាន​ស្ត្រី​ជា​មេ​កន្ទុយលេខ​៣​នាក់ នៅក្នុង​ផ្សារលើ​ក្រុង​កំពង់ឆ្នាំង​ Reviewed by yim PH on 8:25 AM Rating: 5

Entertainment

ads
Powered by Blogger.