បន្ទាប់ពីកាប់មិត្តភក្តិឲ្យរបួសប៉ូលិសវាយខ្នោះបញ្ជូនទៅផ្ញើនៅគុក
ខេត្តកោះកុង ៖ យុវជន២នាក់ជាមិត្តភក្តិនឹងគ្នា ខណៈ គងពាក្យសម្តីគ្នាបានធ្វើឲ្យយុវជនម្នាក់យកកាំបិតប៉័ងតោ កាប់ទៅលើមិត្តភក្តិចំជើង ១កាំបិតហូរឈាមកក្លាក់។ ទំនាស់នេះកើតឡើងកាលពីវេលាម៉ោង៣ រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផែប្រមូលទិញផលនេសាទ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
នគរបាលស្រុកមណ្ឌលសីមាបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពៅ សុខឡេង អាយុ២៤ឆ្នាំ មានមុខរបរកម្មករទូកជនរងគ្រោះឈ្មោះ សុខ ហេង អាយុ៣៧ឆ្នាំ មានមុខរបរកម្មករទូកមានទីលំនៅភូមិ-ឃុំជាមួយគ្នា ។ ពួកគេមិត្តភក្តិនឹងគ្នា តែគ្រាន់ទាស់ពាក់សម្តីគ្នា ធ្វើឲ្យជនសង្ស័យ យកកាំបិតមកកាប់ជនរងគ្រោះត្រូវ ១កាំបិត បណ្តាលឲ្យរងរបួស សមត្ថកិច្ចមូលដ្ឋានទៅជួយអន្តរាគមន៍ទាន់ពេលវេលា ។
ប្រភពបន្តថា ចំណែកជនសង្ស័យ សមត្ថកិច្ចតេស្ត ទៅទឹកនោមឃើញថា ជនសង្ស័យមានសារធាតុថ្នាំញៀន។ ឯកជនរងគ្រោះសមត្ថកិច្ចបានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ។ ប្រភពបានបញ្ជាក់ថា ចំពោះជនសង្ស័យជំនាញ ពានកសាង សំណុរឿងបញ្ជូន ខ្លួនមកស្នងការដ្ឋាន ដើម្បីចាត់ការតាមច្បាប់ ៕
http://ift.tt/2xEmUU2