បុរសវ័យចំណាស់ម្នាក់បន្ទាប់បែកបាក់ប្រពន្ធ មានវិបត្តិផ្លូវចិត្តបានឡើងជាន់ទី៥ បម្រុងលោតសម្លាប់ខ្លួន
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់មិនដឹងខូចចិត្ត ឬអស់សង្ឃឹមរឿងអ្វីទេ បានរត់ឡើងផ្ទះជាន់ទី៥ បម្រុងលោតសម្លាប់ខ្លួន ប៉ុន្តែត្រូវបានអ្នកជិតខាងឃាត់ និងចាប់ចងដៃចងជើង សង្ស័យខ្មោចចូល ហើយដឹកយកមកវត្តឲ្យលោកសង្ឃស្រោចទឹក ។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅម្តុំផ្ទះជួល នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
មុនពេលកើតហេតុបុរសវ័យចំណាស់បានរត់ចេញពីបន្ទប់ជួលជាន់ទី៣ ឡើងទៅលើដំបូលផ្ទះជាន់ទី៥ បម្រុងលោតចុះមកក្រោម ប្រជាពលរដ្ឋឃើញដូចនេះនាំគ្នាចាប់ឃាត់ចងដៃចងជើង ដោយសង្ស័យថា មានខ្មោចចូលក៏ចាប់ដឹកទៅវត្តវិញាណ្ណរង្ស៊ី ដើម្បីឲ្យលោកសង្ឃស្រោចទឹក ប៉ុន្តែនៅតែមិនបានធូរស្បើយនោះទេ។
តែក្រុមគ្រួសារបានមកទទួលគាត់យកទៅមន្ទីពេទ្យរុស្សី ដើម្បីព្យាបាល ហើយបងប្អូនជនរងគ្រោះបញ្ជាក់ថា បុរសវ័យចំណាស់ខាងលើនេះគឺមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ព្រោះទើបតែបែកបាក់គ្រួសារ៕
http://ift.tt/2wUUxUF