Insurance

728x90

១​នាក់​ជាជាង​កាត់សក់ និង​១​នាក់​ទៀត​ជា​កម្មករសំណង់​ឆ្លៀត​លក់​ថ្នាំញៀន​រកប្រាក់​បន្ថែម​

ខេត្ត​ព្រះសីហនុ​៖ មុខសញ្ញា​ដ៏​សកម្ម​លក់​ចែកចាយ​ថ្នាំញៀន​ចំនួន​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២៣​យប់ ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៧​ស្ថិតនៅ​ក្រុមទី​៩ ភូមិ​៣​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ (​តំបន់​ភូមិ​ថ្មី​)​។​

​ជាមួយនឹង​ការឃាត់ខ្លួន​ជនសង្ស័យ បាន​ដកហូត​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​២​កញ្ចប់ ទម្ងន់​៣.៣៦​ក្រាម និង​ទូរ​សព្ទ័​ដៃ​២​គ្រឿង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស៊ុន សុផាត ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​បាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យ​ទី​១-​ឈ្មោះ​គង់ ឈិន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​ក្រាំង​ត្នោត ឃុំ​សន្លុង ស្រុក​ទ្រាំង ខេត្តតាកែវ បច្ចុប្បន្ន​នៅ​ក្រុមទី​៩ ភូមិ​៣ សង្កាត់​លេខ​៣ (​តំបន់​ភូមិ​ថ្មី​) មុខរបរ​ជាងកាត់សក់ តែ​ឆ្លៀត​លក់​ថ្នាំញៀន​។ ទី​២-​ឈ្មោះ​ឆេង ឡី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត និង​ទីលំនៅ​ដូចគ្នា មុខរបរ​កម្មករសំណង់​។​

​ជន​ទាំងពីរ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​តុលាការ​៕ ទន់ សុខ


http://ift.tt/2j4PTgb
១​នាក់​ជាជាង​កាត់សក់ និង​១​នាក់​ទៀត​ជា​កម្មករសំណង់​ឆ្លៀត​លក់​ថ្នាំញៀន​រកប្រាក់​បន្ថែម​ ១​នាក់​ជាជាង​កាត់សក់ និង​១​នាក់​ទៀត​ជា​កម្មករសំណង់​ឆ្លៀត​លក់​ថ្នាំញៀន​រកប្រាក់​បន្ថែម​ Reviewed by yim PH on 2:33 PM Rating: 5

Entertainment

ads
Powered by Blogger.