Insurance

728x90

​រថយន្ត​ធុន​ធំ​ភ្លៅ​៥​បើក​បុក​បង្គោល​ភ្លើង​ប៉ើង​៥​ម៉ែត្រ​និង​បុក​រថយន្ត​ចត​ស្ងៀម ១​គ្រឿង​ទៀត​អាច​នឹង​សង​ការខូចខាត​គេ​ជាង​មួយ​ពាន់​ដុល្លារ​

​ខេត្តកំពង់ឆ្នាំង​៖ បង្គោល​ភ្លើង​ថ្ម​ធំ​មួយ​ដើម​នៅលើ​ចិញ្ចើម​ផ្លូវជាតិ បាន​បាក់​ប៉ើង​ចេញពី​កន្លែង​ដើម​៥​ម៉ែត្រ និង​រថយន្ត​ចត​ស្ងៀម​១​គ្រឿង​ទៀត​បាន​រង​ការខូចខាត​ស្រាល ដោយសារ​រថយន្ត​ធុន​ធំ​ភ្លៅ​៥​មួយគ្រឿង​បាន​រេ​ចង្កូត​បើក​បុក​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​៤៥​នាទី ថ្ងៃត្រង់​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩២​និង​៩៣ ស្ថិតនៅ​ក្នុងភូមិ​ទី​៣ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖ រថយន្ត​ភ្លៅ​៥​បង្ក​គ្រោះថ្នាក់​ខាងលើនេះ ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 4A . 2252 ក្បា ល​ពណ៌​ស ទ្រុង​ពណ៌​ខៀវ ដឹក​ស៊ីម៉ង់ និង​គ្រឿងសំណង់ ពី​ប៉ោយប៉ែ​តទៅ​ក្រុងភ្នំពេញ​។ លុះ​បើកបរ​មកដល់​ចំណុចកើតហេតុ ក៏បាន​រេ​ចង្កូត​ឡើង​ចិញ្ចើមផ្លូវ​ខាងស្តាំ​ដៃ បុក​ប​ង្គោ ល​ភ្លើង​ថ្ម​ធំ​១​ដើម បាក់​ប៉ើង​ចេញពី​គល់​៥​ម៉ែត្រ កិន​លើ​ទុយោ​ទឹក​ក្រុមហ៊ុន​អាន​កូ​បែកធ្លាយ​ពេញ​ថ្នល់ បុក​រថយន្ត​១​គ្រឿង​ទៀត​ដែល​ចត​ស្ងៀម ម៉ាក​ហ៊ីយ៉ាន់ដាយ ក្បាល​ពណ៌​ស​ពាក់​ស្លាក​លេខ តាកែវ 3A . 2185 បណ្តាលអោយ​រង​ការខូចខាត​ស្រាល និង​បែ​កក​ញ្ច ក់ និង​បុក​ផ្លាក​យីហោ​លក់ដូរ​១​ផ្ទាំង​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​ផងដែរ​។ ចំណែក​រថយន្ត​បង្ក​បាន​រង​ការខូចខាត​ក្បាល​រថយន្ត​ធ្ងន់ធ្ងរ ឯ​អ្នកបើកបរ និង​ព្រូ​រថយន្ត​បាន​កៀប​នៅក្នុង​ក្បាល​រថយន្ត​រងរបួស​ស្រាល ។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ប្រាប់​សមត្ថកិច្ច​ថា មកពី​រូបគាត់​បើក​គេច​រថយន្ត​តូច​មួយគ្រឿង​ដែល​បើក​មកពី​មុខ ព្រោះតែ​ខ្លាច​បុក​រថយន្ត​នោះ​ទើប​មាន​គ្រោះថ្នាក់​បែបនេះ ។ ប៉ុន្តែ​តាម​សាក្សី​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ​នៅ​កន្លែងកើតហេតុ​សង្ស័យថា គេ​បើកបរ​រថយន្ត​ងោក​ច្រើនជាង ព្រោះ​ពួកគាត់​មិនឃើញ​គេ​បើក​គេច​រថយន្ត​ណា​ដែល​បើកបរ​មកពី​មុខ​នោះឡើយ​។​

​ករណី​គ្រោះថ្នាក់​ខាងលើនេះ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​បង្ក​ទុក​មួយ​រយះ ដើម្បីអោយ​អ្នកបើកបរ​រថយន្ត​ធ្វើការ​ទូទាត់​សំណង​ការ​ខូ​ត​ខាត បង្គោល​ភ្លើង​ជូន​ក្រុមហ៊ុនអគ្គីសនី សង​ការបែកបាក់​ទុយោ​ទឹក​ក្រុមហ៊ុន​អាន​កូ សង​ការ៉ូ​ការ៉ូឡា​ដែល​បែកបាក់​លើ​ចិ ញ្ចើ​ម​ផ្លូវ​ទៅ​មន្ទីរ​សាធារណៈការ​ខេត្ត សង​ការខូចខាត​ទៅ​ម្ចាស់​រថយន្ត​១​គ្រឿង​ទៀត​ដែ ល​ចត​ស្ងៀម សង​ផ្លាក​យីហោ​លក់ដូរ​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ ដែល​តាម​ការប៉ាន់ស្មាន គឺ​ត្រូវ​សង​គេ​សរុប​ប្រមាណ​ជាង​១​ពាន់​ដុល្លា ទើប​អាច​យក​រថយន្ត​បង្ក​របស់ខ្លួន​ទៅ​ប្រកប​អាជីវកម្ម​វិញ​បាន ៕ រឹទ្ធិ ជ័យ



http://ift.tt/2wTHh0A
​រថយន្ត​ធុន​ធំ​ភ្លៅ​៥​បើក​បុក​បង្គោល​ភ្លើង​ប៉ើង​៥​ម៉ែត្រ​និង​បុក​រថយន្ត​ចត​ស្ងៀម ១​គ្រឿង​ទៀត​អាច​នឹង​សង​ការខូចខាត​គេ​ជាង​មួយ​ពាន់​ដុល្លារ​ ​រថយន្ត​ធុន​ធំ​ភ្លៅ​៥​បើក​បុក​បង្គោល​ភ្លើង​ប៉ើង​៥​ម៉ែត្រ​និង​បុក​រថយន្ត​ចត​ស្ងៀម ១​គ្រឿង​ទៀត​អាច​នឹង​សង​ការខូចខាត​គេ​ជាង​មួយ​ពាន់​ដុល្លារ​ Reviewed by yim PH on 8:55 AM Rating: 5

Entertainment

ads
Powered by Blogger.