Insurance

728x90

លោក មឿ​ន មេ​គយ​ចល័ត​គ្រប់គ្រង​៣​ខេត្ត កំពុង​ប្រឹង​កើប​លុយ​ពី​អ្នក​ដឹកទំនិញ និង​ឈ្មួញ​ចរាចរណ៍​ឈើ​ប្រណីត ប្រាក់ចំណូល​មួយចំណែក​ផ្គត់ផ្គង់​ឆ្នាំងបាយ​លោក​ថ្នាក់លើ​

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ មន្ត្រី​គយ​ចល័ត​ក្រុម លោក​មឿ​ន មកពី​អគ្គនាយកដ្ឋាន​គយ​ក្រោម​ការចាត់​តាំងពី​លោក​លោក កើត សុធា​រ៉ា មេ​គយ​ចល័ត បានដាក់​ប៉ុស្ដិ៍​យាម​នៅ​គ្រប់​ច្រកទ្វារ​អន្តរជាតិ​ទាំងបី នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ពង្រាយ​ប៉ុស្តិ៍​ជាច្រើន​ទៀត​នៅ​ខេត្តសៀមរាប ខេត្តព្រះវិហារ ហើយ​កំពុង​ទទួលរង​ការរិះគន់​ពី​ក្រុមអាជីវករ ដឹកទំនិញ​ទាំង​តូចធំ និង​ក្រុម​អ្នករកស៊ី​ដឹកឈើ ដោយ​ចោទថា​បាន​គាបសង្កត់​ពួកគាត់​បង់ប្រាក់​ដោយ​គ្មាន​លិខិតស្នាម ដែល​ពួកគេ​សង្ស័យថា​លុយ​ទាំងនោះ​ចូល​ត្រឹម​ហោប៉ៅ​ក្រុម​លោក​មឿ​ន ប៉ុណ្ណោះ ។​

អ្នករកស៊ី​ដឹកទំនិញ​ផ្សេងៗ និង​បន្លែ​ផ្លែឈើ​បន្តិចបន្តួច​មកពី​ប្រទេស​ថៃ បាន​ត្អូញត្អែ​ថា ការរកស៊ី​សព្វថ្ងៃ​មិនសូវ​សល់​កំ​រ៉ៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប៉ុន្មាន​ទេ ពីព្រោះ​លោក​គយ​ចល័ត​របស់​អគ្គនាយក​ដ្ឋា​ន​គយ បានកំណត់​ឲ្យ​ពួកគាត់​បង់ប្រាក់​ច្រើន​តាមតែ​ចិត្ត​ពួកគេ​ចង់បាន​។ ហើយ​បើ​មិន​បង់ប្រាក់​តាម​ការទាមទា​រ​ទេ គេ​គំរាម​ឃាត់​រថយន្ដ​ទុក ឬ​ពិន័យ​ទំនិញ​ទ្វេ​ជា​ពីរ​ជា​បី ដែល​ពួកគាត់​ភ័យខ្លាច​គ្មាន​ជម្រើស​ក៏​ចេះតែ​បង់​ឲ្យ​ចៀសវាង​ក្រុម​ម​គយ លោក មឿ​ន ចាប់កំហុស​ធ្វើបាប​។​

​ក្រុមអាជីវករ​ដឹកទំនិញ​តាម​រថយន្ត​តូចៗ​ពី​ប្រទេស​ថៃ​គ្រប់​ច្រក​ទាំងអស់ ជាពិសេស​តាម​ច្រកទ្វា​អន្តរជាតិ​អូ​ស្មាច់ បាន​ត្អូញត្អែ​ថាបើ​ទោះជា​ពួកគាត់​មានច្បាប់​អាជីវកម្ម​បង់ពន្ធ​ត្រឹមត្រូវ​ហើយក៏​ដោយ ក៏​ប៉ុស្ដិ៍​គយ​ចល័ត អគ្គនាយកដ្ឋាន​គយ នៅតែ​បង្ខំ​ឲ្យ​ពួកគាត់​បង់ប្រាក់​ក្នុង​មួយ​រថយន្ដ​៧​ម៉ឺន​រៀល ចំណែក​រថយន្ត​ធំ​ដឹក​សាំង ទំនិញ​សំខាន់ៗ និង​ដឹកឈើ​គ្រប់​ប្រភេទ ទារ​ច្រើនៗ​ណាស់ ហើយ​ការបង់ប្រាក់ គឺធ្វើឡើង​តាមរបៀប​ពុករលួយ​នេះ​គ្មាន ចេញ​បង្កាន់ដៃ ពិន័យ​បង់ពន្ធ​ចូល​រដ្ឋ​អ្វី​នោះឡើយ សូម្បីតែ​អ្នក​សំកុក​ទារលុយ​ក៏​ជា​ជន​ស៊ីវិល​ជា​សាច់ញាតិ​របស់លោក មឿ​ន មិនមែនជា​មន្ត្រី​គយ​ចុះមក​អនុវត្ត​ខ្លួនឯង​នោះឡើយ ។

មូលហេតុ នេះហើយ​ទើប​គេ​ស​ង្ស​យ័​ថា លោក​មឿ​ន​មេ​គយ​ចល័ត របស់​អគ្គនាយកដ្ឋាន​គយ គ្រប់គ្រង​បី​ខេត្ត​កំពុងតែ​ប្រមូល​លុយ​របៀប​ពុករលួយ​គ្មា​បា​រ៉ែ​ម គ្មាន​ស្តង់ដា ។ លោក មឿ​ន មេ​គយ​ចល័ត​មានអំណាច​គ្រប់គ្រង​៣​ខេត្ត គឺ​ខេត្តសៀមរាប ខេត្តព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រោះតែ លោក មឿ​ន ជា​មនុស្ស​ស្និទ្ធ​នឹង​លោក កើត សុធា​រ៉ា មេ​គយ​ចល័ត​ដ៏​មានអំណាច ហើយ​លោក មឿ​ន​បាន​ប្រាប់​អ្នកកាសែត​ដឹងថា ការដាក់​ជន​ស៊ីវិល​ជំនួស​ឲ្យ​មន្ត្រី​គយ​ដោយ​លោក​ថា ការងារ​នេះ មានការ​យោគយល់ ពី​គណបញ្ជាការ​ឯកភាព​ខេត្ត ព្រោះ​ការដឹកជញ្ជូន​ទំនិញ​មាន​លក្ខណ​តូចតាច បើសិនជា​ធំដុំ​លោក​នឹង​ប្រើ​មន្ត្រី​គយ​។​

​លោក​មឿ​ន​បាន​អួត​ប្រាប់​អ្នកកាសែត​ទៀតថា ក្រសួង​តម្រូវ​ឲ្យ​គាត់​រកប្រាក់​ចំណូល​ចូល​រដ្ឋ​ក្នុង​មួយខែ​ចំនួន​បី​ខេត្ត​នេះ​ជាង ១០០​លាន​រៀល​។ បើ​ចាប់​ឡាន​ប្រជាពលរដ្ឋ​ឲ្យ​បង់​ក្នុង​១​រថយន្ដ​១​លាន​រៀល គឺ​ពលរដ្ឋ​រត់​អត់​រួច​ទើប​លោក​ឲ្យ​បង់​ក្នុង​១​រថយន្ដ​បន្ដិចបន្តួច រួច​ល្ងាច​ឡើង​ទើប​លោក​សរសេ​ពន្ធ គឺ​មិនអាច​ចេញ​បង្កាន់ដៃ​ពន្ធ​ជួន​ពលរដ្ឋ​បាន​ភ្លាមៗ​ទេ​។ តែ​ទោះជា​យ៉ាងណាក្តី អ្នករកស៊ី​ដឹកទំនិញ​គ្រប់​ប្រភេទ​សម្តែង​ការដាក់​ការសង្ស័យថា លោក មឿ​ន ប្រមូល​លុយ​ចូល​ហោប៉ៅ​ខ្លួនឯង និង​ចាត់ចែង​ឆ្នាំងបាយ​មេៗ​៕


http://ift.tt/2fRrTJs
លោក មឿ​ន មេ​គយ​ចល័ត​គ្រប់គ្រង​៣​ខេត្ត កំពុង​ប្រឹង​កើប​លុយ​ពី​អ្នក​ដឹកទំនិញ និង​ឈ្មួញ​ចរាចរណ៍​ឈើ​ប្រណីត ប្រាក់ចំណូល​មួយចំណែក​ផ្គត់ផ្គង់​ឆ្នាំងបាយ​លោក​ថ្នាក់លើ​ លោក មឿ​ន មេ​គយ​ចល័ត​គ្រប់គ្រង​៣​ខេត្ត កំពុង​ប្រឹង​កើប​លុយ​ពី​អ្នក​ដឹកទំនិញ និង​ឈ្មួញ​ចរាចរណ៍​ឈើ​ប្រណីត ប្រាក់ចំណូល​មួយចំណែក​ផ្គត់ផ្គង់​ឆ្នាំងបាយ​លោក​ថ្នាក់លើ​ Reviewed by yim PH on 11:33 PM Rating: 5

Entertainment

ads
Powered by Blogger.