Insurance

728x90

ជិះម៉ូតូបុកជាមួយឡាន ស្លាប់ម្នាក់ របួសធ្ងន់២នាក់

ខេត្តបន្ទាយមានជ័យ៖ បិរស៣នាក់ជិះម៉ូតូឌុបគ្នាពេលយប់ត្រូវរថយន្តបុកស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង១០ និង១៥នាទី យប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៦ ចំណុចខាងកើតស្ពានទី២ ប្រហែល៣០០ម៉ែត្រ។

សមត្ថកិច្ចបានឲ្យដឹងថា បុរស៣នាក់ជិះម៉ូតូឌុបគ្នាបើកបរពីកើតទៅលិច បុកជាមួយរថយន្តមិនស្គាល់ម៉ាក បណ្តាលឲ្យបុរសម្នាក់ ស្លាប់នៅកន្លែង និងបុរស២នាក់ផ្សេងទៀត បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្គ្រោះរបស់នគរបាលចរាចរណ៍ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ។

សមត្ថកិច្ចបានសន្និដ្ឋានថា បណ្ដាលមកកត្តាល្បឿន ហើយសង្ស័យភាគីម៉ូតូបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ក្រោយកើតហេតុ ភាគីរថយន្តបានរត់គេចពីកន្លែងកើតហេតុ៕


http://ift.tt/2fBLlJz
ជិះម៉ូតូបុកជាមួយឡាន ស្លាប់ម្នាក់ របួសធ្ងន់២នាក់ ជិះម៉ូតូបុកជាមួយឡាន ស្លាប់ម្នាក់ របួសធ្ងន់២នាក់ Reviewed by yim PH on 11:22 PM Rating: 5

Entertainment

ads
Powered by Blogger.