Insurance

728x90

ម៉ូតូ២គ្រឿងបើកផ្ទុយទិសបុកគ្នាពេញទំហឹង របួសអ្នកបើកទាំងសងខាង

ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់មួយកើតឡើង រវាងម៉ូតូ២គ្រឿងបើកបញ្ច្រាសទិស បុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។ ករណីនេះកើតឡើង កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ។

សមត្ថកិច្ចបញ្ជាក់ថា គេឃើញម៉ូតូ១គ្រឿង ម៉ាក HONDA ICON ពណ៌ក្រហម ពាក់ស្លាកលេខ ពោធិ៍សាត់1C-2525 ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ អ៊ឹម សារ៉ាវីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិឃុំកើតហេតុ លុះដល់ចំណុចខាងលើ ក៏បានបុកជាមួយម៉ូតូ១គ្រឿងទៀត ម៉ាកHONDA Dream C125 ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1F-6081 ទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ជិន ចាន់សាត ភេទប្រុស អាយុ២៨ឆ្នាំ ជាបុគ្គលិកអង្គការ K.K.C.M រស់នៅភូមិឃុំកើតហេតុ បណ្តាលឲ្យទាំង២នាក់ រងរបួសធ្ងន់។

ប្រភពបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុ ជនរងគ្រោះបានបញ្ជូនទៅមន្ទីពេទ្យខេត្តពោធិ៍សាត់ រីឯម៉ូតូទាំងពីរគ្រឿងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយបន្ត៕


http://ift.tt/2yQIViz
ម៉ូតូ២គ្រឿងបើកផ្ទុយទិសបុកគ្នាពេញទំហឹង របួសអ្នកបើកទាំងសងខាង ម៉ូតូ២គ្រឿងបើកផ្ទុយទិសបុកគ្នាពេញទំហឹង របួសអ្នកបើកទាំងសងខាង Reviewed by yim PH on 11:42 PM Rating: 5

Entertainment

ads
Powered by Blogger.