Insurance

728x90

ប្រាក់​ឥន្ទ​ទាន​ប្រើប្រាស់​ក្នុង​សហគមន៍​នេសាទ ត្រូវបាន​សប្បុរជន​ជនជាតិ​អាមេរិក​ជួយឧបត្ថម្ភ​បន្ត

​ខេត្តកំពង់ឆ្នាំង​៖ លោក អេង ជា​សាន្ត ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ជលផល បាន​ថ្លែងថាៈ សប្បុរសជន​ជនជាតិ​អាមេរិក​គឺ លោក យ៉េ ហា​ស្ទី​ន តែង​បាន​ផ្តល់ប្រាក់​ជំនួយ​ដល់​សហគមន៍​នេ សាទ ក្នុង​ខេត្តកំពង់ឆ្នាំង​ជា​រៀងរាល់ឆ្នាំ ដែល​គិត​មកដល់ពេលនេះ​ប្រាក់​ដែល​កំពុង​ប្រើប្រាស់​នៅក្នុង​ការងារ​សហគម​ន៍​មាន​ចំនួន​ជាង​៥៨​លាន​រៀល ។ លោក​បាន​ថ្លែង​បែបនេះ កាលពី​រសៀល​ថ្ងៃទី ១០ ខែតុលា ឆ្នាំ​២០ ១៧ នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ថវិកា​នៅក្នុង​សហគមន៍​នេសាទ និង​ពិភាក្សា​ការងារ​អំពី​ការអភិវឌ្ឍន៍​របស់​ស​ហគ​មន៍ នៅក្នុង​សាលាឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ដោយមាន​ការចូលរួម​ពី​សប្បុរជន​ជនជាតិ​អាមេរិក​ជា​ម្ចាស់ជំនួយ សាស្ត្រាចារ្យ​សកល​វី​ទ្យា​ល័យ​តូ​ក្យូ និង​អ្នកស្រាវជ្រាវ​វិជ្ជា​សាស្ត្រ​ប្រទេស​ជប៉ុន​ផងដែរ ។

លោក​បាន​បន្តថាៈ ប្រាក់​ឥន្ទ​ទាន​ដែល​ឧបត្ថម្ភ​ដោយ​សប្បុរសជន ជនជាតិ​អាមេរិក ដល់​សហគមន៍​នេសាទ​ជា​រៀងរាល់​ឆ្នាំនេះ ក្នុង​គោលបំណង​អភិវឌ្ឍន៍​សហគមន៍​នេសាទ​អោយមាន​ភាពប្រសើរឡើង កាត់បន្ថយ​បទល្មើស​នេសាទ និង​ជួយ​ជីវភាព​រស់នៅ​របស់​ស​មា​ជិ​ក​នៅក្នុង​សហគមន៍​ផងដែរ ។ ជាមួយគ្នានេះដែរ លោក សុំអោយ​សហគមន៍​នេសាទ​ដែល​កំពុងដំណើរការ​ប្រាក់​ឥន្ទ​ទាន របស់​សប្បុរជន នេះ​ត្រូវ​ចាយវាយ​អោយចំ​គោលដៅ ដើម្បី​ប្រាក់​ឥន្ទ​ទាន​ទាំងនេះ កាន់តែ​រីកចំរើន​ជា​បន្តបន្ទាប់ និង​មួយផ្នែក​ទៀត​សម្រាប់ បំរើ​ការងារ​សហគម​ន៍​លើ​ផ្នែក​ជលផល និង​ចុងក្រោយ​ត្រូវតែ​បង្ក្រាប​បទល្មើស​ដាក់​ស្បៃ​មុង កុំអោយ​មាននៅ​ក្នុង​ដែន​សហគមន៍​នេសាទ​របស់ខ្លួន ដើម្បី​បន្ត​និរន្តរភាព​ត្រី​អោយ​សំបូរ​សម្រាប់​កូនចៅ​របស់​យើង​។

​លោក យ៉េ ហា​ស្ទី​ន សប្បុរសជន​ជនជាតិ​អ​មេ​រិ​ក បានលើកឡើង​ថាៈ ថ្វីត្បិតតែ​កម្មវិធី​ផ្តល់ប្រាក់​ជំនួយ​ដល់​សហគមន៍​នេសាទ​នេះ មាន​ខ្នាតតូច​មែន តែ​បាន​ជួយ​ដល់​ការងារ​ជលផល និង​ជួយ​ជា​ប្រាក់កម្ចី​ដល់​សមាជិក​ក្នុង​សមាគមន៍​យកទៅ​ប្រើប្រាស់​បាន​ធូរធា​មួយកំរិត​ផងដែរ ។ ចំណែក​ប្រាក់​ដែល​បានផ្តល់​ជូ​នស ហគ​មន៍ ថ្វីបើ​មិន​ត្រូវយក​ត្រឡប់មកវិញ​មែន តែ​សូមអោយ​ប្រាក់​ទាំងនេះ មានដំណើរ​ការល្អ​និង​អោយចំ​ទិសដៅ ដើម្បីអោយ​វិស័យ​ជលផល​មាន​ភាពប្រសើរ​ឡើងវិញ ។ ដោយឡែក​កន្លងទៅ​សហគមន៍​ខ្លះ បាន​មាន​កំណើន​ប្រាក់​របស់​សហគមន៍​ប្រសើរឡើង និង​បាន​សង​ប្រាក់​ត្រឡប់មកវិញ យើង​ក៍បាន​យកប្រាក់​នោះ​ទៅ​ឧបត្ថម្ភ​សហគមន៍​ផ្សេង​ដើម្បី​ដំណើរការ​បន្តទៀត ។

សោម ភិ​រុណ នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល ក្នុងឱកាស​នោះបាន​រាយការណ៍​អោយដឹងថាៈ បច្ចុប្បន្ន ខេត្តកំពង់ឆ្នាំង​មាន​សហគមន៍​នេសាទ​ចំនួន​៥៣ ក្នុងនោះ​សហគមន៍​ចំនួន​១០​បានបញ្ចប់​អាណត្តិ និង​បាន​បោះឆ្នោត​ជ្រើសរើស​គណៈកម្មការ​ថ្មី ។ សហគមន៍​នេសាទ​ទាំងអស់នោះ​មាន​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ ៣៦​កន្លែង ស្មើនឹង​១០២​ហិកតា បាន​ដាំ​ព្រៃ​លិច​ទឹក​១១​ហិកតា ស្មើនឹង​កូនឈើ​ចំនួន​៧.៧០០​ដើម និង​បាន​លែង​មេ​ពូជ​ត្រី​ចំនួន​៣០០​គីឡូក្រាម​ចូល​ទន្លេ​និង​បឹង​ធម្មជាតិ​។ ចំណែក​ថវិកា​ដែល​កំពុង​ដំណើរ​ក្នុង​សហគមន៍​នេសាទ​សរុប​ចំនួន​៥៨.៤៧៨.៣៩១​រៀល ក្នុងនោះ​ថវិកា​សប្បុរសជន​មាន ចំនួន​៥៤​លាន​រៀល និង​ថវិកា​បានមកពី​អត្រា​ការប្រាក់​មាន ចំនួន ១៣.៤៨៧.៣៩១​រៀល ហើយ​នៅថ្ងៃនេះ លោក យ៉េ ហា ស្ទី​ន បាន​ជួយ​ឧបត្ថម​ប្រាក់​បន្ថែម​ដល់​សហគមន៍ ចំនួន​៥​លាន​រៀល​ថែមទៀត ៕ ​រឹទ្ធិ ជ័យ


http://ift.tt/2yEC2nP
ប្រាក់​ឥន្ទ​ទាន​ប្រើប្រាស់​ក្នុង​សហគមន៍​នេសាទ ត្រូវបាន​សប្បុរជន​ជនជាតិ​អាមេរិក​ជួយឧបត្ថម្ភ​បន្ត ប្រាក់​ឥន្ទ​ទាន​ប្រើប្រាស់​ក្នុង​សហគមន៍​នេសាទ ត្រូវបាន​សប្បុរជន​ជនជាតិ​អាមេរិក​ជួយឧបត្ថម្ភ​បន្ត Reviewed by yim PH on 2:51 PM Rating: 5
Powered by Blogger.