តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចុះសាកសួរសុខទុក្ខប្រធានក្រុមប្រឹក្សាស្រុកសាមគ្គីមានជ័យកំពុងសំរាកព្យាបាលជំងឺ
កំពង់ឆ្នាំងៈ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ រួមដំណើរដោយ លោកស្រី ប៉ាល់ យឿន និង លោកស្រី តុង ណារី សមាជិកបក្សខេត្ត បានអញ្ជើញចុះសាកសុខទុក្ខ លោក កៅ ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុកសាមគ្គីមានជ័យ និងជាប្រធានគណបក្សប្រជាជន ស្រុកសាមគ្គីមានជ័យ ដល់លំនៅដ្ឋាន ក្នុងស្រុកសាមគ្គីមានជ័យ។
ក្នុងការចុះសួរសុខទុក្ខនេះ លោកស្រី កែ ច័ន្ទមុនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលកន្លងមក សម្តេចតែងតែគិតគូពីសុខទុក្ខ និងយកចិត្តទុកដាក់មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់គឺមិនដែលបោះបង់ចោលម្តងណាឡើយ។
លោកស្រី កែ ច័ន្ទមុនី ក៏បានផ្តាំផ្ញើដល់លោក កៅ ហុន ត្រូវខិតខំថែទាំសុខភាពអោយបានល្អ ជាពិសេសត្រូវអនុវត្តអោយត្រឹមត្រូវតាមបទបញ្ជារបស់លោកគ្រូពេទ្យទើបជម្ងឺឆាប់ជាសោះស្បើយ ដើម្បីចូលរួមបំរើការងារថែទាំកូនចៅ និងជួយរកប្រាក់ចំណូលជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃក្នុងគ្រួសារបន្តទៀត។ នៅក្នុងពេលនោះលោកស្រីបាននាំយកថវិការបស់លោកឧកញ៉ា ស្រី ងួន និង លោកស្រីចំនួន 200$ និងថវិការបស់លោកស្រីជំទាវ ប៉ាល់ យឿន និងលោកស្រី តុង ណារី ចំនួន100$ ឧបត្ថម្ភដល់លោក កៅ ហុន សំរាប់ទិញថ្នាំព្យាបាលជំងឺផងដែរ៕ រឹទ្ធិ ជ័យ
http://ift.tt/2lbycwE