បុរសម្នាក់បើកម៉ូតូលឿនពេកដល់ផ្លូវកោងបានបុកបង្គោលភ្លើងដែករងរបួសធ្ងន់ធ្ងរ
ខេត្តកំពង់ឆ្នាំង ៖ បុរសជាអ្នកបកប្រែភាសាចិនម្នាក់ បានរងរបួសធ្ងន់ធ្ងរ ដោយបានបើកម៉ូតូក្នុងល្បឿនយ៉ាងលឿនទៅបុកបង្គោលភ្លើងដែកនៅផ្លូវកោងក្នុងពេលយប់ ។ ហេតុការណ៍បានកើតឡើងនៅម៉ោង១១ និង ១៥ យប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ចំណុចផ្លូវកោងមុខសាលាបំពេញវិជ្ជា ស្ថិតភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំបង់ឆ្នាំងបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ហុង គ្រុយ អាយុ៤២ឆ្នាំមានទីលំនៅខេត្តត្បូងឃ្មុំ តែបានមកធ្វើអ្នកបកប្រែភាសាចិន និងស្នាក់នៅភូមិទី១សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកស្មាស់រីវូ ពាក់ស្លាលេខភ្នំពេញ 1N.5245 ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុជាផ្លូវកោងបានជ្រុលទៅបុកបង្គោលភ្លើងដែលនៅលើខឿនចិញ្ចឹមផ្លូវយ៉ាងពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត តែសារតែរបួសធ្ងន់ធ្ងរពេកទើបត្រូវបានក្រុមគ្រូពេទ្យ បញ្ជូនទៅសង្គ្រោះនៅភ្នំពេញបន្តទៀត។ ដោយឡែកម៉ូតូត្រូវមត្ដកិច្ចរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងទុកប្រគល់អោយម្ចាស់វិញ ។
សូមបញ្ជាក់ថាៈ នៅកន្លែងកើតហេតុ ជាផ្លូវកោងខ្លាំង ហើយជារើយៗ គេតែងសង្កេតឃើញមានទាំងរថយន្ត និងម៉ូតូ ជ្រុលទៅបុកបង្គោលភ្លើងជាញឹកញាប់ណាស់ និងមានរបួសធ្ងន់ធ្ងរនិងស្លាប់ទៀតផង ដែលខ្លអថាកន្លែងនេះមានជើងកប ដែលអ្នកបើកបរយានយន្តទាំងអស់គឬយតែប្រុងប្រយត្ន័៕ រឹទ្ធិ ជ័យ
http://ift.tt/2zNmQEr