ការពិតត្រូវបានលាតដ្រដាង ក្រោយអភិបាលស្រុកពិនិត្យដល់ទីតាំងទំនាស់
ខេត្តព្រះសីហនុ៖ បន្ទាប់ពីការវិវាទគ្នារវាងអាជីវករនិងអាជីវករក្រោមរូបភាពយកប្រជាពលរដ្ឋធ្វើជាខែល ពីសំណាក់អាជីវករចាស់វស្សា នៅតំបន់កោះខ្យង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមការងារចំរុះដឹកនាំដោយលោក សរ កក្កដា អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់បានចុះត្រួតពិនិត្យ និង វាស់វែងទីតាំងធ្វើវារីវប្បកម្មចិញ្ចឹមនិងគ្រែងឈាមចំនួន៣ទីតាំង ស្ថិតនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក សរ កក្កដា អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់បានថ្លែងបញ្ជាក់ក្រោយចុះពិនិត្យទីតាំងចឹញ្ចឹមក្រែងទាំង០៣ទីតាំង ថាជាលទ្ធផលក្រោយ បានចុះវាស់វែងទីតាំងតាមការចង្អុលបង្ហាញរបស់ម្ចាស់ដែលមានឈ្មោះ ផេង នី, លីវ លីម និងឈ្មោះ ស៊ូ ចាន់ផន។ ទីតាំងទាំងបីខាងលើបានស្នើសុំលិខិតអនុញ្ញាតច្បាប់រួចហើយ។ ប៉ុន្តែបើតាមការពិនិត្យជាក់ស្តែងឃើញថា ទំហំដែលស្នើសុំ និងការបោះបង្គោលហ៊ុំព័ទ្ធមានការខុសគ្នា៖ ១_ ឈ្មោះ ផេង នី ស្នើសុំ១០ហិកតា ជាក់ស្តែងបោះបង្គោលហ៊ុំព័ទ្ធប្រមាណ២០ហិកតា និងមានសង់រោងចំនួន៣នៅលើទីតាំង ២_ ឈ្មោះ លីវ លីម ស្នើសុំ៥ហិកតា ជាក់ស្តែងបោះបង្គោលហ៊ុំព័ទ្ធប្រមាណ៦ហិកតា និងមានសង់រោងចំនួន១នៅលើទីតាំង ៣_ ឈ្មោះ ស៊ូ ចាន់ផន ស្នើសុំ៥ហិកតា ជាក់ស្តែងបោះបង្គោលហ៊ុំព័ទ្ធប្រមាណ១០ហិកតា និងមានសង់រោងចំនួន១នៅលើទីតាំង។លោក ស កក្កដា បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា ចំពោះទីតាំងចឹញ្ចឹមក្រែងទាំង០៣ទីតាំង លោកនឹងចាត់ការទៅតាមនិតិវិធីច្បាប់ដែលបានកំណត់ប្រកបដោយតម្លាភាព ជៀសវាងការឆ្លើយដាក់គ្នា ដោយអាចតម្រូវអោយម្ចាស់ទីតាំងទាំងអស់អនុវត្តន៏ទៅតាមទំហ៊ំនៃការឆ្នើស៊ុំ។
ជុំវិញបញ្ហានេះផងដែរ លោក ឯម ភានាយសង្កាត់ជលផលស្រុកព្រៃនប់បានអោយដឹងថាចំពោះទីតាំងទាំង០៣ខាងលើសុទ្ឋតែបានស៊ុំច្បាប់ទៅមន្ត្រីជំនាញរៀងៗ ខ្លួនប៉ុន្តែនៅមានចន្លោះប្រហូងបន្តិចបន្តួចចំពោះម្ចាស់ទីតាំងមុនដូចជាជ និង ឈ្មោះស៊ូចាន់ផនគឺមានតែច្បាប់អនុញ្ញាត្តិ ដែលចេញដោយជលផលពុំទាន់មានច្បាប់ចេញដោយក្រសួងបរិស្ថានដូចលោក លាវ លឹម ទេ មិនតែប៉ុណ្ណោះម្ចាស់ទីតាំងខាងលើពុំបានគោរពទៅតាមអ្វីដែលបានស្នើរស៊ុំនោះទេ ឈ្មោះ ស៊ូ ចាន់ផន លើស៥ហិចតានិង ឈ្មោះ ផេង នី លើស១០ហិចតាដែលចំនួននេះនឹងត្រូវអនុវត្តន៏តាមផ្លូវច្បាប់។ប្រភពដ៏ដែលបានបញ្ជាក់បន្ថែមថា ចំពោះច្បាប់ចឹញ្ចឹមកូនក្រែងឈាមនេះ អាជីវករទាំងអស់ត្រូវស៊ុំច្បាប់មួយឆ្នាំម្តង ដូចនេះយោងតាមច្បាប់ថ្មីអាជីវករដែលពុំទាន់មានច្បាប់អនុញ្ញាត្តិទីតាំង ត្រូវស៊ុំច្បាប់បន្ថែមពីក្រសួងបរិស្ថាន ព្រោះក្រសួងបរិស្ថាន ជាស្ថាប័នអនុញ្ញាត្តិទីតាំង ឯ ក្រសួងកសិកម្មជាអ្នកអនុញ្ញាត្តិច្បាប់បច្ចេកទេស។
សូមបញ្ជាក់ផងដែរថា បើយោងតាមប្រភពមិនផ្លូវការណ៏នៅតំបន់កោះខ្យង បានលួចខ្សឹបប្រាប់ថា សម្រាប់ម្ចាស់ទីតាំងចឹញ្ចឹមក្រែងឈាមចាស់វស្សានៅតំបន់កោះខ្យង កំពុងដំប៉ៅមិនឈឺយកឈើចាក់ហើយ នៅសុខៗបៀមឈាមព្រុសដាក់អ្នកដ៏ទៃ តែទីបំផុតឈាមនោះប្រឡាក់ខ្លួនឯងវិញ ដូចហែកទ្រូងអោយក្អែកចឹក ធាតុពិតត្រូវបានលាតត្រដាង ព្រះពិតជាមានផ្នែកមែន ចាំមើលអាជ្ញាធរស្រុកដែលមានលោក ស កក្កដា ដែលទើបចូលកាន់ដំណែងថ្មីជិតមួយឆ្នាំនឹងចាត់វិធានការណ៏បែបណាចំពោះ អាជីវករកន្ទេលធំបន្លំដេក កំហុសខ្លួនឯងប៉ុនជញ្ចាំងព្រះវិហារ ដើរស្រែកដាក់ដ៏ទៃនោះ៕ ទន់ សុខ
http://ift.tt/2jm3cJu