ប្រជាពលរដ្ឋ ឃុំពន្លែស្រុកបរិបូណ៌ព្រួយបារម្មណ៍អំពីគំនរសំរាមប៉ះពាល់សុខភាព ព្រោះអាជ្ញាធរ អត់លទ្ឋភាព ទប់ស្កាត់ហើយដោយរង់ចាំធ្វើកន្លែងចាក់សម្រាមថ្មី
ខេត្តកំពង់ឆ្នាំង៖ គំនរសម្រាម ដែលគេនាំគ្នាយកមកចាក់ចោលនៅក្រោយសាលាស្រុកបរិបូរណ៌ នៅជិតឆ្ងសាលាឃុំពន្លៃ រហូតមកដល់ពេលនេះ នៅតែគេបន្តមកលួចចាក់ចោលដដែលទាំមមានផ្លាកបំរាមក៏ដោយ និងរិតតែបង្កផលប៉ះពាល់កាន់តែខ្លាំងឡើង ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជិតតំបន់នោះ ។ បញ្ហានេះអាជ្ញាធរស្រុកបានសារភាពថាៈ អស់លោកលទ្ឋភាពទប់ស្កាត់ហើយ ព្រោះនៅតែមានជនខិលខូច លួចយកសម្រាមទៅចោលទីនោះដដែល ពេលនេះមានតែរង់ចាំពេលបានកន្លែងចាក់សម្រាមត្រឹមត្រូវថ្មីតែប៉ុណ្ណោះ ដោយពេលនេះស្រុកកំពុងស្នើសុំធ្វើទីតាំងកន្លែងចាក់សម្រាមថ្មីហើយ ។
ប្រជាពលរដ្ឋមានលំនៅដ្ខានរស់ជិតគំនរសម្រាមខាងលើនេះនៅព្រឹកថ្ងៃទី០៧ ខែធ្នូនេះបាននិយាយថាៈ សព្វពួកគាត់លំបាករស់នៅខ្លាំងណាស់ ព្រោះតែមានខ្លិនស្អុយពីគំនរសម្រាមទាំងនោះ ហើយទឹកត្រពាំ ងដែលពួកគាត់ធ្លាប់ប្រើ នោះក៍ក្លាយជាទឹកសំអុយ បង្ករជារមាស់មិនអាចយកប្រើប្រាស់បានទៀតឡើយ ។ ពួកគាត់ក៍បានដឹងដែរថាអាជ្ញាធរ ដែនដី និងសមត្ថកិច្ចក៏អស់លទ្ឋភាពទុបស្កាត់ហើយដែរ ព្រោះអ្នកចោលសម្រាមបានលួចដឹកតាមម៉ូតូ រ៉ឺម៉ក និងរថយន្តយកមកចោលនៅពេលយប់ស្ទើរតែរាល់ថ្ងៃ ។ ពេលខ្លះពួកគាត់ទ្រាំមិនបាននាំគ្នាទៅដុតសម្រាមនោះចោល ប៉ុន្តែស្អែកឡើងឃើញមានសម្រាមគេយកមកចោលនៅកន្លែងនឹង ដដែលទៀត ។
ស្រី្តម្នាក់ ជិៈកាត់កង់កន្លែងគំនរសម្រាម នោះបាននិយាយថាៈ ជួលកាលម៉ោង១ ម៉ោង២យប់ឃើញមានគេលួចដឹកសម្រាមកាត់មុខផ្ទះគាត់យកមកចោលនៅកន្លែងបឹងហ្នឹង គាត់មិនគាំទ្រទេ ចង់អោយសមត្ថកិច្ចដាក់កម្លាំងចាំចាប់អោយតែម្តងដើម្បីផាកពិន័យទើបបានរៀងចាល។ . នៅក្នុងបញ្ហនេះ លោក ឃួន សៅរុំ អភិបាលស្រុកបរិបូរណ៌ បានអោយដឹងថាៈ រឿងសម្រាមនេះលោកក៏បានដឹងថា ពេលខ្លះក្រុមហ៊ុនប្រមូលសម្រាមសព្វថ្ងៃក៏ខូចដែរ គឺលួចយកទៅចាក់នៅកន្លែងហ្នឹងដែរ សមត្ថកិច្ចយើងចាប់បានម្តង ពីរដងមកហើយ ។ ដោយឡែករឿងសម្រាមនេះ លោកកំពុងស្នើសុំដីនៅតំបន់១ ជាប់ព្រុំប្រទល់ខេត្តពោធិសាត់ កំពង់ឆ្នាំង ដែលជាដីអនុប្រយោគពីរដ្ឋ អោយប្រជាពលរដ្ឋ ចំនួន១០ហិកតា ដើម្បីធ្វើជាកន្លែងចាក់សម្រាមហើយ ប៉ុន្តែសព្វថ្ងៃនេះគ្មានកន្លែងចាក់សំរាមត្រឹមត្រូវឡើយ ។ ពេលនេះអាជ្ញាធរកំពុងសិក្សារកក្រុមហ៊ុនប្រមូលសម្រាមអោយបានត្រឹមត្រូវច្បាស់លាស់ ដើម្បីប្រមូលសម្រាមតាមផ្សារ និងតាមផ្ទះប្រជាពលរដ្ឋដឹកយកទៅចោលនៅកន្លែងថ្មី។
លោកបានបញ្ជាក់ទៀតថា៖ នៅពេលបានកន្លែងចាក់សម្រាមហើយ លោកនឹងអោយក្រុមហ៊ុន កើបយកគំនរសម្រាមដែលកំពុងនៅជុំវិញស្រះទឹកក្រោយសាលាស្រុកនេះចេញអោយអស់ រួមជាមួយការស្តារស្រះទឹកនេះអោយជ្រៅឡើងវិញដាក់ដាំឈូកព្រលឹត និងធ្វើផ្លូវជុំវិញស្រះទឹកនោះ ដោយរៀបចំដាក់បង់ថ្មអង្គុយលេងជុំវិញស្រះនោះផងដែរ ដែលគម្រោងស្តារស្រះទឹកនេះ ជាជំនួយរបស់ជប៉ុនកំពុងសិក្សា៕
http://ift.tt/2iBOGd9