លោកឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា ប្រើអំណាចជាអ្នកកាន់បារ៉ាសព្រំដែន បង្ខំឱ្យឈ្មួញបង់លុយក្បាលឡានឆៅៗពេលខ្លះខ្លាំងជាងជំនាញគយប្រមូលពន្ធចូលរដ្ឋទៅទៀត!
ខេត្តប៉ៃលិន ៖ លោកឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា ប្រធាននគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ ច្រកអន្តរជាតិព្រំ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រូវបានក្រុមឈ្មួញលាតត្រដាងថា បានធ្វើការលើសជំនាញតួនាទីរបស់ខ្លួន ដោយប្រើអំណាច ជាអ្នកកាន់ បារ៉ាស ប៉ុស្តិ៍ច្រកអន្តរជាតិព្រំ ដែលជាច្រកចរាចរណ៍ទំនិញចេញចូលដ៏មមាញឹក បានចាត់តាំងកូនចៅ បង្ខំម្ចាស់ទំនិញ នាំចូលពីប្រទេសថៃ និងកសិផលនាំចេញពីប្រទេសកម្ពុជា ឱ្យបង់លុយ ថ្លៃក្បាលឡានតាមតែអំពើចិត្ត គេមិនដឹងថា លោកឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា ប្រមូលលុយពីក្បាលឡានដឹកទំនិញនោះបង់ចូលថវិការដ្ឋដែរ ឬយ៉ាងណានោះទេ។ ករណីប្រមូលលុយឆៅៗ របស់ឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា ត្រូវបានមន្ត្រីគយម្នាក់ប្រចាំនៅមាត់ច្រកច្រកអន្តរជាតិព្រំខ្សឹបប្រាប់ថា ពុំមានតួនាទីប្រមូលថវិកាចូលរដ្ឋនោះទេ ទំនិញឆ្លងកាត់មាត់ច្រកជាដែនសមត្ថកិច្ចរបស់ជំនាញគយ។
គេនៅចាំបានថា លោកឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា មុននឹងមកកាន់ជាប្រធាននគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ ច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ធ្លាប់កាន់ជាមេអន្តោប្រវេសន៍ច្រកទ្វារចាំយាម ខេត្តកោះកុង ហើយត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ កោះហៅមកព្រមាន ពីបទសង្ស័យ មានការជាប់ពាក់ព័ន្ធ នឹងរឿងប្រព្រឹត្តអំពើពុករលួយម្តងរួចមកហើយ តែដោយសារ លោកឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា ពូកែ និងមានសំណាងមិន ចាញ់បងប្រុស គឺលោកឧត្តមសេនីយ៍ សួស អង្គារ៍ របស់គាត់ឡើយ គឺគ្រោះបានក្លាយទៅជាលាភ គឺឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា ត្រូវបានថ្នាក់លើ តែងតាំង ជាប្រធាននគរបាល អន្តោប្រវេសន៍ នៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ហើយបន្តមកទៀត ត្រូវបានតែងតាំងជា អនុប្រធាន នាយកដ្ឋាន ច្រកទ្វារទី១ នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ យ៉ាងគួរឱ្យភ្ញាក់ផ្អើល និងមន្ត្រីនគរបាលទាំងអស់ក្នុងអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ញាក់សាច់។
ចាប់តាំងពីបានទទួលតំណែងជាប្រធាននគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍ ច្រកអន្តរជាតិព្រំ គេសង្កេតឃើញ លោកឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា រៀបចំអំណាចពេញទំហឹងសង្កត់ក ក្រុមឈ្មួញនាំទំនិញចេញចូលពីប្រទេសថៃបង្ខំឱ្យ បង់លុយតាមការទាមទារ ដោយមិនក្រែងញញើញនឹងច្បាប់ប្រឆាំងអំពើពុករលួយអ្វីឡើយ។ ពេលខ្លះលោកឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា ដើម្បីផលប្រយោជន៍បានគាបសង្កត់ក្រុមឈ្មួញសឹងតែតឹងរឹងជាងជំនាញគយដែលមានកត្វកិច្ចប្រមូលពន្ធជូនរដ្ឋទៅទៀត។ លោកឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា បានក្លាយជាអ្នកបើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ និងទំនិញខូចគុណភាព យ៉ាងពេញបន្ទុក ដូចជា ការនាំចូល គ្រឿងបន្លាស់រថយន្ត ប្រេងសាំង ហ្គាសគេចពន្ធ ទំនិញចម្រុះដូចហែកឋិន គ្មានមន្ត្រីជំនាញណា បង្ក្រាបហ៊ានទប់ស្កាត់ឡើយ។ ក្រុមឈ្មួញមិនតិចជាង ១០នាក់ទែ បានរកស៊ី នាំទំនិញ ចេញចូល នៅតាមច្រកព្រំ សុទ្ធតែមានទំនាក់ទំនងល្អ ជាមួយ ឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា មិនដែលមាននរណា ហ៊ានប៉ះពាល់ទេ៕
លោកឧត្តមសេនីយ៍ត្រី សួស សុខដារ៉ា
http://ift.tt/2Fl76ZP