ការចាក់ដីភូមិគ្មានច្បាប់លប់ផ្លូវដើរបណ្តាលអោយប្រជាពលរដ្ឋរងគ្រោះ១៥ គ្រួសាររងគ្រោះលិចលង់លំនៅដ្ឋានគ្មានផ្លូវដើរ បានប្តឹងអាជ្ញាធរខេត្តអោយក្រុមការងារចម្រុះចុះសម្របសម្រួលដោះស្រាយបញ្ចប់រឿង
ខេត្តកំពង់ឆ្នាំង ៖រឿងទំនាស់ប្រជាពលរដ្ឋ១៥គ្រួសារ ជាមួយអ្នកសច្ចាំងម្នាក់នៅលើភ្នំកាច់ចង្កូត បន្ទាប់ពីមានការចេញផ្សាយ របស់កាសែត ទូរទស្សន៍ក្នុងស្រុក អំពីទំនាស់ចាក់ដីមិនគោរពច្បាប់ចាក់ដីបិទផ្លូវ របស់បុរសជាអ្នកសច្ចាំងនោះ បណ្តាលអោយប្រជាពលរដ្ឋចំនួន១៥គ្រួសារក្នុងភូមិ រងគ្រោះព្រោះជន់លិចលំនៅដ្ឋាននៅខែវស្សាគ្មានផ្លូវដើរ ហើយបានប្តឹងសុំអោយលោកអភិបាលខេត្តជួយអន្តរាគមន៍ បន្ទាប់មកនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ក្រុមការងារចម្រុះថ្នាក់ខេត្ត ដឹកនាំដោយលោក សោម សុជាតា ប្រធានមន្ទីរអធិការកិច្ចខេត្តបានចុះទៅដោះស្រាយ ទំនាស់ខាងលើទទួលបានជោគជ័យ ដែលរឿងនេះស្ថិតនៅក្នុងភូមិ ក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌។
ការសម្របសម្រួលនេះដំបូងឡើយបានធ្វើនៅសាលាស្រុកបរិបូណ៌ បន្ទាប់មកបានចុះមកដល់ដីទំនា ស់ជាក់ស្តែង ហើយពេលនោះភាគីទាំង២បានតឹងសរសៃកដាក់គ្នាមួយប្រ៉ាវ ដោយមានការទប់ស្កាត់ពីក្រុមចំរុះក៏បានស្ងប់ទៅវិញ។នៅក្រុងការប្រជុំដោះស្រាយគ្នាក្នុងទីចាត់ការសាលារៀនក្នុងភូមិក្បាលថ្នល់ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយ៍កម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង និងជាអនុប្រធានក្រុមការថ្នាក់ខេត្ត បានលើកឡើងថាៈ លោក រួន វិនថន ពិតជាបានចាក់ដីលប់ស្រែធ្វើភូមិបិទផ្លូវដើរបណ្តាល អោយបណ្តាលអោយជន់លិចភូមិដ្ឋានប្រជាពលរដ្ឋ១៥នៅខែវស្សាពិតមែន ។
លោកបានបញ្ជាក់ទៅកាន់ លោក រួន វិនថន ដែលជាអ្នកចាក់ដីលប់ផ្លូវនេះថាៈ កាលដើមឡើយផ្លូវនេះប្រជាពលរដ្ឋដើរជាធម្មតាតាំងពីឆ្នាំ១៩៧៩មក គ្មានទំនាស់អ្វីទាំងអស់ តែក្រោយពីចាក់ដីលប់ផ្លូវនិងបិទផ្លូវមក មិនត្រឹមតែ ប្រជាពលរដ្ឋខ្វះផ្លូវដើរទេ គឺធ្វើអោយជន់លិចភូមិដ្ឋានពួកគាត់ទៀតផង ។ ដូច្នេះការអភិវឌ្ឍន៍ភូមិដ្ឋានខ្លួនឯង តែវាបានបង្កអោយប៉ះពាល់ដល់ប្រជាពលរដ្ឋ ។រឿងនេះបើគ្មានការចាក់ដីបិទផ្លូវ និងធ្វើអោយលិចភូមិឋានក៍បងប្អូនប្រជាព លរដ្ឋគ្មានការតវ៉ានោះដែរ ហេតុនេះអ្នកចាក់ដីបង្កបញ្ហាត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
តាមបញ្ជាររបស់លោកអភិបាលខេត្ត តម្រូវអោយក្រុមការងារថ្នាក់ខេត្តដោះស្រាយអោយបាន ប្រជាពលរដ្ឋមានផ្លូវដើរ មានផ្លូវរំដោះទឹកសម្រាប់ខែវស្សា ។ ក្នុងនេះដែរ លោក រួន វិនថន ( ជាអ្នកសច្ចំនៅលើភ្នំកាច់ចង្កូតខេត្តពោធិសាត់ )ដែលជាអ្នកចាក់ដីបិទផ្លូវ បានប្រកែកតវ៉ាច្រើនចំណុច ប៉ុន្តែក្រោយពីក្រុមការងារពន្យល់អំពីផ្លូវច្ចាប់មក ទើបលោក រួន វិនថន បន្ទន់ឥរិយាបទយល់ស្រប ឈានដល់ដោះស្រាយបញ្ចប់ និងបានប្តិតមេដៃលើកំណត់ហេតុនៃកិច្ចសន្យាជាមួយក្រុមការងារចំរុះ ។
ក្រោយពីប្រជុំដោះស្រាយលោក លី សុភា បាននិយាយអោយដឹងថាៈ យោងតាមចំណាររបស់ លោ កអភិបាលខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៧ បានចារបញ្ជារថាៈ ត្រូវដោះស្រាយជាបន្ទាន់ , ជារូមត្រូវបើកផ្លូវជូនប្រជាពលរដ្ឋប្រើប្រាស់អោយបានជាដាច់ខាត ។ ចំណែកលទ្ធផលនៃការដោះស្រាយគឺ លោក រួន វិនថន បានយល់ព្រម បើកផ្លូវថ្មី ពីជើងទៅត្បូងប្រវែងជាង៧០ម៉ែត្រ មានទទឹងប្រវែង ២,៥០ម៉ែត្រ អោយប្រជាពលរដ្ឋធ្វើដំណើរជំនួសផ្លូវចាស់ និងយល់ព្រមដាក់លូមានមុខកាត់៣តឹក តាមព្រុំរបងពីខាងលិចភូមិ បត់ទៅជើង និងបត់មកខាងកើតដល់ផ្លូវលំ ដោយចាប់ផ្តើមធ្វើផ្លូវនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នៅពេលផ្លូវមិនទាន់ធ្វើហើយ ប្រជាពលរដ្ឋទាំង១៥គ្រួសារ មានសិទ្ធដើរបន្តនៅលើផ្លូវចាស់ ។ចំណែកលូត្រូវធ្វើអោយបានរួចរាល់មុនខែវស្សតាមបច្ចេកទេសជំនាញ រាល់ការចំណាយទាំងអស់ជាបន្ទុករបស់លោក រួន វិនថន។
នៅក្នុងរឿងនេះ លោក គង់ ប៊ុនថេត តំណាងប្រជាពលរដ្ឋ ១៥គ្រួសារ បានអោយនិយាយថា ពេលនេះរូបលោក និងលោក ថោង មាឃ បានយល់ព្រមតាមការដោះស្រាយនេះហើយ តែប្រជាពលរដ្ឋ ១៣គ្រួ សារទៀតមិនដឹងថា ពួកគាត់យល់ព្រមឬយ៉ាងណាទេ ? ម្យ៉ាងទៀត លោកសំណូមពរដល់ ក្រុមការងារច ម្រុះខេត្ត លោកអភិបាលស្រុក លោកមេឃុំ មេតា្តជួយចុះមកតាមដានរឿងនេះផង ព្រោះថា កន្លងមកលោក រួន វិនថន មិនដែលគោរពការនោះឡើយ ។ បើសិនភាគីលោក រួន វិនថន ព្រមធ្វើតាមការសន្យាជាមួយក្រុមចម្រុះនៅថ្ងៃនេះ ប្រជាពលរដ្ឋពិតជាសប្បាយចិត្តណាស់ ។
ក្នុងរឿងនេះដែរ លោក ប៊ិន សំផាន មេឃុំផ្សារបានបញ្ជាក់ថាៈ លោក រួន វិនថន ដែលគេគ្រប់គ្នាស្គា ល់គាត់ជាអ្នកសច្ចំនៅលើភ្នំកាច់ចង្កូត ដីខេត្តពោធិ៍សាត់ ពិតជាបានចាក់ដីរំលោភយកផ្លូវរបស់ប្រពលរដ្ឋធ្លាប់ដើរពិតមែន ហើយការដោះស្រាយនេះមិនមែន លោក រួន វិនថន បានធ្វើសម្បទានអោយដីមកប្រជាពលរដ្ឋធ្វើផ្លូវដើរនោះទេ គឺនេះជាការដោះដូរ ព្រោះថាបើគ្មានការរំលោភយកដីផ្លូវប្រជាពលរដ្ឋធ្លាប់ដើរ និងបង្កអោយភូមិឋានប្រជាពលរដ្ឋលិចលង់នោះទេ ក៍លោក រួន វិនថន មិនព្រមដោះដូរដីធ្វើផ្លូវ និងធ្វើលូរំដោះទឹកតាមកិច្ចសន្យាជាមួយក្រុមការងារនោះដែរ ៕ រឹទ្ធិ ជ័យ














http://khmerangkor-news.com/wp-content/uploads/2018/01/a1.jpg
