គណៈកម្មាធិការសមាគមអតីយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំងនាំយកថវិកាបេឡាមរណៈសង្គ្រោះផ្តល់ជូនគ្រួសារសពអតីតៈយុទ្ទ២រូបនៅក្នុងស្រុករលាប្អៀរ និងស្រុកទឹកផុស
ខេត្តកំពង់ឆ្នាំង៖ លោក ឧត្តមសេនីយ៍ត្រី ធន ធឿន ប្រធានគណៈកម្មាធិការសមាគមអតីយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង រួមនិងមន្ត្រីនៅក្នុងក្រុមកាងារ ស.អ.ក នៅរសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ឯក បាននាំយកថវិកា បេឡាមរណៈសង្គ្រោះ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ចំនួន ៨,០០០,០០០ រៀល ទៅជូនគ្រួសារសព ចំនួន ០២ គ្រួសារ ដែលស្វាមី និងម្តាយជាគ្រួសារអតីតយុទ្ធជន ដែលទើបទទួលមរណៈភាពនៅក្នុងស្រុករលាប្អៀរ និងស្រុកទឹកផុស។
នៅក្នុងពិធីនេះលោកឧត្តមសេនីយ៍ត្រី ធនធឿន បានពាំនាំនូវការចូលរួមរំលែកទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ស.អ.ក , ឯកឧត្តម ភិបាលខេត្ត ជូនចំពោះក្រុមគ្រួសារសពផងដែរ ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ បានមាន ប្រសាសន៍ ទៅកាន់មន្ត្រីថ្នាក់ដឹក នាំទាំងអស់ដែលបានចូលរួមថា៖ សូមលោក លោកស្រី ដែលមានតួនាទីក្នុងការងារអតីតយុទ្ធជនទាំងអស់ ធ្វើយ៉ាងណា ត្រូវខិតខំបំពេញនូវភារកិច្ច ឲ្យបានល្អ ហើយត្រូវចុះជួបជាមួយអតីតយុទ្ធជន និងគ្រួសារ ដើម្បីពិនិត្យនូវស្ថានភាព ជីវភាព សុខមាលភាព របស់ពួកគាត់នៅក្នុងមូលដ្ឋាន ដែលខ្លួនទទួលខុសត្រូវ បើសិនមានអ្វីឡើង ត្រូវរាយការណ៍ជូនមកគណៈកម្មាធិការសមាគម ស.អ.ក ខេត្ត ស្រុក ដើម្បីជួយ អន្តរាគមន៍ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា។
ដោយឡែកលោកប្រធានក៏បានប្រគល់ជូនថិការរបស់សមាគមអតីតយុទ្ធជនកម្ពុជាដល់គ្រួសារសព២គ្រួសារគឺ ១-ប្រគល់ជូនលោកស្រី វង់ សុខឿន ត្រូវជាភរិយារបស់សពឈ្មោះ វ៉ា អាត អតីតជាយោធិនពិការ នៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ២-ប្រគល់ជូនលោក សូ សុធី ត្រូវជាកូនរបស់សពឈ្មោះ ជុំ សំបាត់ ជាគ្រួសាររបស់អតីតយុទ្ធជនពលី រស់នៅភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ដោយនៅក្នុង១គ្រួសារៗទទួលបានថវិការ ចំនួន ៨,០០០,០០០ រៀល៕ រឹទ្ធិ ជ័យ







http://ift.tt/2BnOa9K