បើកបរគោយន្តកន្ត្រៃ តាមអំណាចស្រា បោះពួយរេធ្លាក់ប្រឡាយរបួសធ្ងន់ឈាមជោគក្បាល
ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់ស្រវឹងស្រា បានបើកបរគោយន្តកន្ត្រៃលឿនគ្រប់គ្រងលែងបាន រេធ្លាក់ចូលទៅក្នុងប្រឡាយពេញទំហឹង បង្កឱ្យរបួសធ្ងន់សន្លប់ស្តូកស្តឹងកាលពីវេលាម៉ោង២ និង៣០នាទី រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥៦B ស្ថិតក្នុងភូមិគោកច្រេស សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
នគរបាលក្រុងសំរោងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សេក ប្លេក ភភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកូនដំរី សង្កាត់សំរោង ក្រុងសំរោង ស្រវឹងស្រាបាត់បង់ស្មារតី បើកគោយន្តធ្លាក់ផ្លូវចូលប្រឡាយបង្ករបួសខ្លួនឯងធ្ងន់ធ្ងរសន្លប់ អ្នករួមដំណើចំនួន២នាក់ សំណាងល្អពុំមានរងរបួស។
ប្រភពបានឱ្យដឹងទៀតថា ក្រោយកើតហេតុកម្លាំងជំនាញក្រុងចុះទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យ រួចហើយបានទូរស័ព្ទហៅរថយន្តពេទ្យមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។សមត្ថកិច្ចបានប្រគល់គោយន្តឱ្យគ្តួសាតយកត្រឡប់ទៅផ្ទះវិញ៕


http://ift.tt/2EX6GZG
