បុរសម្នាក់ ដែលឈ្លោះជាមួយប្រពន្ឋ ហើយដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆេះរាលដាលផ្ទះអ្នកជិតខាងអស់១ខ្នងថែមទៀត ត្រូវសមត្ថកិច្ច្ងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួន
ខេត្តព្រះសីហនុ ៖ បុរសចិត្តខ្លាំងម្នាក់ ជម្លោះជាមួយប្រពន្ធខ្លួន រហូតឈានដល់ដុតផ្ទះរបស់ខ្លួន ឆេះរាលដាលដល់ផ្ទះពលរដ្ឋក្បែរខាងមួយខ្នងថែទៀតកាលពីមុនព្រឹកព្រលឹម ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្រោយផ្សារលើ ស្ថិតក្រុម១៨ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុនោះត្រូវ បាន សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុចាប់ឃាត់ខ្លួនខណៈបានរបួសដោយសារភ្លើងឆេះរោលខ្លួនបង្កឱ្យរបួសផងដែរនោះ ដើម្បីចាត់ការតាមច្បាប់។
មន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ែន សីហា ហៅ អាប៉ូឡូ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្រុម១៨ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ, ខូចខាតផ្ទះមានទំហំ ០៦ម៉ X ០៩ម៉ ធ្វើអំពី ឈើលើ ថ្មក្រោម ប្រ៉ក់ស័ង្កសី ខូចខាត ទាំងស្រុង ។ ចំណែកជនរងគ្រោះដែលឆេះផ្ទះអសើ១ខ្នងដែរនោះមាន ឈ្មោះ ឈាង អេងស្រាយ ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរ គ្រូពេទ្យ ផ្ទះឈើលើ ថ្មក្រោម មានទំហំ ០៩ម៉ x ២៧ម៉ ខូចខាតទាំងស្រុង។
កងរាជអាវុធហត្ថខេត្តព្រះសីហនុបានបញ្ជាក់ថា ដើម្បីពន្លត់អគ្គីភ័យនោះ បានប្រើប្រាស់ ទឹកអស់ចំនួន១១រថយន្តទើបអាចទប់ស្កាត់មិនឱ្យភ្លើងឆេះរាលទៅដល់ផ្ទះពលរដ្ឋដ៍ទៃទៀត។ កងរាជអាវុធហត្ថខេត្តបានប្រាប់ថា អគ្គីភយ័នេះមូលហេតុគឺបង្កចេញពីម្ចាស់ផ្ទះទី១ ឈ្មោះ ម៉ែន សីហា ដោយសារមានការឈ្លោះប្រកែកគ្នាក្នុងគ្រួសារ ក៍បានដុតផ្ទះខ្លួនឯង បណ្តាលឲ្យរាលដាលឆេះដល់ផ្ទះអ្នកជិតខាង ៕



http://ift.tt/2BXHaAH
