Insurance

728x90

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថា បើ​ចង់ឱ្យ​ផលិតផល​ខ្មែរ​ស់ កុំ​ឆ្ងាញ់​តែ​របស់​បរទេស​

​ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើងថា បើ​ចង់ឱ្យ​ផលិតផល​ជាតិរស់ កុំ​ឆ្ងាញ់​តែ​រសជាតិ​បរទេស ហើយ​ងាក​មកជួយ គាំទ្រ​ផលិតផល​ខ្មែរ កាត់បន្ថយ​ការប្រើប្រាស់ ផលិតផល​នាំចូល​ពី​បរទេស ដើម្បី​ទ្រទ្រង់​និរន្តរភាព របស់​ផលិតកម្ម​ក្នុងស្រុក សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការបង្កើត​ឱកាស​ការងារ និង​ប្រាក់ចំណូល​កាន់តែច្រើន​ដល់​ពលរដ្ឋ និង​ជាតិ ។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍ ពិព័រណ៍​ផលិតផល​ខ្មែរ ក្នុង​យុទ្ធនា​ការទិញ ផលិតផល​ខ្មែរ រដូវ​កាល​ទី​៣ កាលពី​រសៀល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​មន្ទីរ​ពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ​ថា ក្រសួងពាណិជ្ជកម្ម បាន​ប្រឹងប្រែង​បើក​ទីផ្សារ​ថ្មីៗ​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​ការដាក់ចេញ​នូវ​ព្រឹត្តិការណ៍ “​ពិព័រណ៍​ពាណិជ្ជកម្ម ផលិតផល​ខ្មែរ ក្នុងឱកាស​យុទ្ធនាការ ទិញ​ផលិតផល​ខ្មែរ​” សំដៅ​អនុវត្តន៍​គោលនយោបាយ ជំរុញ​ការនាំចេញ​នៅនឹងកន្លែង ។​

​លោក​ថា ដើម្បី​ទាក់ទាញ​ទំនុកចិត្ត និង​ការគាំទ្រ​កាន់តែច្រើន​ពី​ប្រជាជន​ខ្មែរ ក៏ដូចជា​ភ្ញៀវទេសចរ​បរទេស មកលើ​ផលិតផល​ក្នុងស្រុក លោក​សំណូមពរ​ដល់​ផលិតករ និង​សហគ្រិន​ក្នុងស្រុក ត្រូវខិតខំ​ប្រឹងប្រែង​ពង្រឹង គុណភាព​ផលិតផល​របស់ខ្លួន ស្របតាម​បទដ្ឋាន​ស្តង់ដារ​អន្តរជាតិ ទាំង​ការ​វេច​ខ្ចប់ ការដាក់​ម៉ាក និង​ការធ្វើ​ទីផ្សារ​ជាដើម ។​

​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា “​ផលិតករ និង​សហគ្រិន​ទាំងអស់ ចាំបាច់​ត្រូវ​ចេះ​អភិវឌ្ឍន៍​ផលិតផល ឬ​សេវាកម្ម​របស់ខ្លួន ឱ្យមាន​គុណភាព​ខ្ពស់ និង​មានតម្លៃ​សមរម្យ​ទើប​អាច ប្រកួតប្រជែង​ជាមួយ​ទំនិញ នាំចូល​ពី​បរទេស ។ ខ្ញុំ​មានជំនឿថា ប្រជាពលរដ្ឋ​ខ្មែរ​នឹង​នាំគ្នា គាំទ្រ​ផលិតផល​ក្នុងស្រុក​ច្រើនឡើងៗ បើសិនជា​ផលិតករ និង​សហគ្រិន​យើង​អាច​ធ្វើបាន ព្រោះនេះ​គឺជា​កត្តា​សត្យានុម័ត នៃ​ការប្រកួតប្រជែង​ទីផ្សារសេរី ដែល​យើងទាំងអស់គ្នា ត្រូវតែទទួលស្គាល់​” ៕​


https://ift.tt/eA8V8J
រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថា បើ​ចង់ឱ្យ​ផលិតផល​ខ្មែរ​ស់ កុំ​ឆ្ងាញ់​តែ​របស់​បរទេស​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថា បើ​ចង់ឱ្យ​ផលិតផល​ខ្មែរ​ស់ កុំ​ឆ្ងាញ់​តែ​របស់​បរទេស​ Reviewed by yim PH on 5:55 PM Rating: 5

Entertainment

ads
Powered by Blogger.