Insurance

728x90

រថយន្ត​វី​ហ្គូ​លបើក​លឿន​ពេក​រេ​ធ្លាក់​ថ្នល់ បួង​ចង្កូត​ឡើង​ថ្នល់​វិញ​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ថ្ម​ក្រឡាប់​ផ្ងារជើង​!

​ខេត្ត​ព្រះសីហនុ​៖ រថយន្ត​វី​ហ្គោ បើក​ក្នុង​ទិស​ព្រះសីហនុ​-​ភ្នំពេញ​បោះពួយ​លឿន​ពេក​រេ​ធ្លាក់​ផ្លូវជាតិ​អ្នកបើក​បរបាន​បួង​ចង្កូត​ឡើងវិញ​ក៏​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ម៉ាក​នីសា​ន់ ដឹក​ថ្ម​ក្រឡាប់​ផ្ងារជើង​ឡើង​ទ្រ​មេឃ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៥ និង​៣០ នាទី​ព្រឹក ថ្ងៃទី​៩​ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៦០ និង​១៦១​ស្ថិតក្នុង​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ម៉ា​កវី​ហ្គោ ពណ៌​ស្ក ពាក់​ផ្លាកលេខ កណ្តាល 2A-7171 មាន​ទិសដៅ ពី​ខេត្ត ព្រះសីហនុ​ទៅ​ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ ឆេង ឈី​ម​គង់ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ ជាង​កញ្ចក់ មាន​ទីលំនៅ​ភូមិ​២​សង្កាត់​២ ក្រុង​ខេត្ត​ព្រះសីហនុ បាន​រងរបួស​ស្រាល ពេលមកដល់​ចំណុច​ខាងលើ បាន​ធ្លាក់​ចិញ្ចើមផ្លូវ អ្នកបើក​បរបាន​បួង​ចង្កូត​ឡើងវិញ​ក៏​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ម៉ាក​នីសា​ន់ កង់​ដប់ ពាក់​ស្លាក​លេខ​កោះកុង 3A_0246 ពណ៌​ស ដឹក​ថ្ម ក្នុងទិសដៅ​បញ្ច្រាស​គ្នា បើកបរ​ដោយ​ឈ្មោះ​សុខ ឌី ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម៉ាត់​សាយ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលឱ្យ​រថយន្ត​ដឹក​ថ្ម​ក្រឡាប់​ផ្ងារជើង​ឡើងលើ​។ ប៉ុន្តែ​អ្នកបើកបរ​មិន​រងគ្រោះ​ធ្ងន់ធ្ងរ​ទេ​។ រីឯ​រថយន្ត​ហ្វី​ហ្គោ​ខ្ទាត​ធ្លាក់​ពីលើ​ផ្លូវជាតិ​៕


https://ift.tt/eA8V8J
រថយន្ត​វី​ហ្គូ​លបើក​លឿន​ពេក​រេ​ធ្លាក់​ថ្នល់ បួង​ចង្កូត​ឡើង​ថ្នល់​វិញ​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ថ្ម​ក្រឡាប់​ផ្ងារជើង​! រថយន្ត​វី​ហ្គូ​លបើក​លឿន​ពេក​រេ​ធ្លាក់​ថ្នល់ បួង​ចង្កូត​ឡើង​ថ្នល់​វិញ​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ថ្ម​ក្រឡាប់​ផ្ងារជើង​! Reviewed by yim PH on 3:01 PM Rating: 5

Entertainment

ads
Powered by Blogger.