ខេត្តកំពង់ឆ្នាំងប្រារព្វមិទ្ទិញ ខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណៈសិរ្សសាមគ្គឺអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ១៩៧៨ , ២ធ្នូ ២០១៨
ខេត្តកំពង់ឆ្នាំង៖ លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ រណសិរ្សសាមគ្គឺសង្គ្រោះជាតិ២ធ្នូ ដែលកើតឡើងនៅឆ្នាំ១៩៧៨ បច្ចុប្បន្នត្រូវបានប្តូឈ្មោះមកជារណសិរ្សសាមគ្គឺអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលអង្គការចាត់តាំងមួយឈានមុខ របស់គណហបក្សប្រជាជនកម្ពុជា ដែលបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ ក្នុងភូមិជើងក្លួឃ២ធ្នូ ខេត្តក្រចេះ ដើម្បីរួមគ្នាជាមួយប្រជាជនផ្តួលរលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតទទួលបានជយ័ជំនះនៅថ្ងៃ៧មករា ឆ្នាំ១៩៧៩ និងធ្វើអោយប្ឬជាជនមានសិទ្ធិសេរីភាពគ្រប់បែនយ៉ាងនៅក្នុងពេលនេះ និងបានរួមគ្នាស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឡើង វិញនូវគ្រប់ដ្ឋារចនាសម្ពន្ធ័ដូចបានឃើញសព្វថ្ថៃនេះ ។
លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណះកម្មាធិការរណះសិរ្សសាមគ្គឺអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានថ្លែងបែបនេះ នៅក្នុងមិទិ្ទញ អបអសាទរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គឺអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ ១៩៧៨ .២ធ្នូ២០១៨ នៅក្នុងសាលានយោបាយខេត្ត ដែលមានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានចូលរួមជាង១០០០នាក់ ។
លោក ឈួរ ចន្ទ័ឌឿន បានបន្តថា៖ ប្រជាជនកម្ពុជាសុទ្ធតែបានយល់ច្បាស់ថា បើគ្មានថ្ងៃ២ធ្នូ និងថ្ងៃជយ័ជំនះ៧មករានោះទេ យើងក៍ក្មានធ្វីៗដូចសព្វថ្ងៃនេះដែរ នេះគឺជាសច្ចះធម៍នៃប្រវត្តិសាស្ត្រ ក្រោ ម ការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយបានដាក់ចេញនៅគោលនយោបាយឈ្នះៗ ទទួលបានជោកជយ័ ដោយបានបង្រួបបង្រួមជាតិខ្មែរតែមួយ ធ្វើអោយប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាពនយោបាយ មានសណ្តាប់ធ្នាប់ក្នុងសង្គមបានល្អប្រសើរ និងមានការអភិវឌ្ឍន៍លើគ្រប់វិសយ័ ។
ដើម្បីជាសក្ខីភាពនៃការដឹងគុណចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សអភិវឌ្ឍន៍មាតុ ភូមិកម្ពុជា យើងទាំងអស់គ្នាត្រូធ្វើការប្តេជ្ញា លើកកំពស់ស្មារតីថែរក្សាសាមគ្គឺភាពផ្ទៃក្នុងជាតិអោយបានរឹងមាំ ដោយប្រកាន់ខ្ជាប់នូវប្រពៃណីស្នេហាជាតិផ្សារភ្ជាប់ជាមួយប្រជាជន បំរើប្រជាជន ដើម្បីលើកស្ទួយជីវភាព កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ស្របតាមគោលនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រាប់ជាន់ថ្នាក់ របស់យើង ៕ រឹទ្ធិ ជ័យ







https://ift.tt/2zr120r