ប្រជាពលរដ្ឋភូមិត្រពាំងចឹក្សាប្រតិកម្មរឿងអាជ្ញាធរសង្កាត់កំពង់ឆ្នាំងជួលជុលផ្លូវមួយចំហៀង ទុកមួយចំហៀង មិនចំកណ្តាលខុសពីប្រក្រតី
ខេត្តកំពង់ឆ្នាំង៖ ការធ្វើការជួសជុលផ្លូវលំនៅក្នុងភូមិត្រពាំងចិក្សាសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ក្នុងពេ លថ្មីៗនេះ ត្រូវបានប្រជាពលរដ្ឋប្រតិកម្មថា ហេតុអីអាជ្ញាធរសង្កាត់កំពង់ឆ្នាំងមិនធ្វើផ្លូវនៅខាងលិចរោងចក្រអឹមវ៉េ អោយចំកណ្តាល គឺធ្វើមកប៉ែកខាងលើ៥ម៉ែត្រ ទុកនៅសល់ប៉ែកខាងកើត៧,៥០ម៉ែត្រ ខុសពីប្រក្រតី ជាហេតុនាំអោយប្រជាពលរដ្ឋសង្ស័យថា អាជ្ញាធរទុកដីចំណីផ្លូវនោះលក់ ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះប្រជាពលរដ្ឋរស់នៅ ភូមិត្រពាំងចឹក្សា នៅព្រឹកថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2018 នេះបាននិយាយឱ្យដឹងថា៖ ផ្លូវដែលអាជ្ញាធរសង្កាត់កំពុងតែជួសជុលឡើងវិញនៅខាងលិចរោងចក្រអឹមវ៉េ ដែលមានបណ្តោយ១៩៦ម៉ែត្រ ទទឹងតែ៥ម៉ែត្រ ក្នុងទទឹងផ្លូវចាស់សរុប១៧ម៉ែត្រ គឺនៅសល់ទទឹងផ្លូវផ្លូវប៉ែកខាងកើ៧,៥០ម៉ែត្រ មិនដឹងថាអាជ្ញាធរសង្កាត់ទុកធ្វើអីទេ តែប្រភពព័ត៌មានមួយនិយាយថា អាជ្ញាធរសង្កាតា់នឃុបឃិតគ្នាទុកដីផ្លូវនេះលក់ ។ ប្រជាពលរដ្ឋបាននលើកឡើងទៀតថា៖ កាធ្វើផ្លូវបែបនេះ គឺធ្វើអោយពួកគាត់ដែលមានលំនៅដ្ឋានតាមណ្តោយផ្លូវនេះ ពិបាកបត់រថយន្តធំៗដឹកឥវ៉ាន់ ចូលក្នុងលំនៅដ្ឋាន ។ ដូច្នេះពួកគាត់សំណូ មពរដល់អាជ្ញាធរសង្កាត់ និងអាជ្ញាធរក្រុង ជួសជុលធ្វើផ្លូវនេះចំកណ្តាលទើបជាការប្រសើរ ។
ទាក់ទងនិងប្រតិកម្មនេះ លោកស្រី កែវ ផាត ចៅសង្កាត់កំពង់ឆ្នាំងនៅព្រឹកថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2018 នេះបាននិយាយឲ្យដឹងថា៖ តាមស្មារតីប្រជុំរបស់ក្រុមប្រឹក្សាសង្កាត់កំពង់ឆ្នាំ ង បានឯកភាពយកលុយបដិភាគរបស់ឃុំ មកជួសជុលផ្លូវលំខាងលើនេះ ដែលមានបណ្តោយប្រវែង 196 ម៉ែត្រ និងទទឹងផ្លូវបាតក្រោម 5 ម៉ែត្រ ទទឹងលើ 4 ម៉ែត្រ ព្រោះថវិកាមានកំណត់ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ ដោយឡែកដីទទឹងផ្លូវនៅសល់៧,៥០ម៉ែត្រ ផ្នែកខាងកើតត្រូវទុកជាសម្បត្តិរដ្ឋ ដោយអាជ្ញាធរសង្កាត់មានគ ម្រោងទុកអោយរថយន្តដឹកកម្មករ ដែលធ្លាប់តែចតនៅចិញ្ចើមផ្លូវជាតិលេខ 5 អោយចូលមកចតនៅចំណីផ្លូវដែលបានទុកអោយខាងលើនេះ ដើម្បីបញ្ចៀសការស្ទះចរាចរណ៍ នៅលើចិ ញ្ចើមផ្លូវជាតិលេខ៥ចំណុចផ្លូវចូលរោងចក្រអឹមវ៉េ ។ ដោយឡែក លោកស្រីចៅសង្កាត់សូមបដិសេធថា៖ អាជ្ញាធរសង្កាត់គ្មានគំនិតចង់លក់ដូរដីផ្លូវខាងលើនេះរបស់រដ្ឋឡើយ ហើយបើអ្នកណាហ៊ានស៊ីញ៉េលក់ដូរ ឬហ៊ានទិញដីផ្លូវនេះ គឺត្រូវតែប្រឈមចំពោះមុខច្បាប់ ។
ឆ្លើយតបនឹងការបំភ្លឺខាងលើនេះរស់លោកស្រីចៅសង្កាត់កំពង់ឆ្នាំង ប្រជាពលរដ្ឋនៅតែទទូចស្នើសុំអោយជួសជុលផ្លូវនៅចំណុចកណ្តាល រួចហើយបើទុកផ្លូវមួយចំហៀងខាងកើតអោយរថយន្តដឹកកម្មរោងចក្រមកចត ក៏គ្មានបញ្ហាអ្វីដែរ ។ ហេតុនេះពួកគាត់ស្នើសុំស្ថាបន័ពាក់ពន្ធ័ថ្នាកខេត្ត ជួយអន្តរាគមន៍ការធ្វើផ្លូវខុសប្រក្រតីខាងលើនេះផងចុះ ៕ រឹទ្ធិ ជ័យ






https://ift.tt/2E0J4VL