សិក្ខាសាលាស្ដីពីឱកាសវិនិយោគលើអចលនទ្រព្យដែលទទួលបានប្រាក់ចំណេញឥដ្ឋកាលកំណត់ ជាមួយក្រុមហ៊ុនសំណាងល្អ សាងសង់ផ្ទះល្វែងខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ លោក ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបានថ្លែងថា៖ ក្រុមហ៊ុនវិនិយោគត្រូវតែគោរពច្បាប់វិនិយោគ និងគោរពបទដ្ឋានបច្ចេកទេសនៃការសាងសង់សំណង់ ដោយមិនត្រូវប្រើល្បិចភូតភរបោកប្រាស់អតិថិជនឡើយ នោះទើបមានទទួលស្គាល់និងគាំទ្រពីអតិថិជន ហើយក្រុមហ៊ុនក៏និងទទួលបានជោគជ័យក្នុងមុខរបររបស់ខ្លួន ។ ឯកឧត្តម បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2018 នៅក្នុងសិក្ខាសាលារបស់ក្រុមហ៊ុនសំណាងល្អសាងសង់ផ្ទះល្វែងខេត្តកំពង់ឆ្នាំង ស្ដីអំពីឱកាសវិនិយោគលើអចលនៈទ្រព្យដែលទទួលបាននូវប្រាក់ចំណេញឥតកាលកំណត់ នៅក្នុងសណ្ឋាគារសុខថៃសាន្តនៅក្នុងក្រុងកំពង់ឆ្នាំង ដែលមានការចូលួមពីអាជ្ញាធរខេត្ត ក្រុង និងអតិថិជនជាង២០០នាក់ ។
លោក ស៊ីវ រុន បានបន្តថា៖ ចំពោះប្រជាពលរដ្ឋ និងអតិថិជន ដែលមានបំណងទិញភាគហ៊ុន វិនិយោគជាមួយក្រុមហ៊ុនសំណាងល្អ ត្រូវពិចារណាស្រាវជ្រាវបានឲ្យច្បាស់លាស់ ដូចជាក្រុមហ៊ុនមានច្បាប់វិនិយោគត្រឹមត្រូវទេ ការសាងសង់ផ្ទះល្វែងមានស្តង់ដាត្រឹមត្រូវទេ និងមានការធានាការទូទាត់បែបណាជាមួយម្ចាស់ភាគហ៊ុន គឺត្រូវសិក្សាអោយបានច្បាស់លាស់ ដើម្បីមានភាពជោគជ័យពិតប្រាកដ ។
លោក ហេង សុវណ្ណ ក្រុមប្រឹក្សាអភិវឌ្ឍន៍ផលិតផលរបស់ក្រុមហ៊ុនបានលើកឡើងថា៖ គោលបំ ណងរបស់សិក្ខាសាលានៅថ្ងៃនេះគឺចង់ឲ្យអតិថិជន ស្វែងយល់អំពីការទិញភាគហ៊ុនដែលផ្ដល់ឱកាសចំណេញប្រាក់បានច្រើនឥតកាលកំណត់។ ដូចជាការទិញកាតភាគហ៊ុនចាប់ពី៥០០ដុល្លា ដល់៥០០០ដុល្លា និងក្លាយជាសមាជិកភាគហ៊ុនដោយស្វ័យប្រវត្តិ ដែលទទួលអត្ថប្រយោជន៍មកវិញគឺ អាចទទួលបានកំរៃជើងសារពីការលក់ផ្ទះល្វែង ពី៥០០ទៅ១៥០០ដុល្លាក្នុងការលក់ផ្ទះ១ល្វែង ។ ចំពោះអ្នកទិញកា តភាគហ៊ុនពី៥០០ដុល្លា ទៅ៥០០០ដុល្លា និងទទួលបានភាគលាបពី១០០ដុល្លា ទៅ១០០០ដុល្លាក្នុង១ឆ្នាំ ដោយត្រូវបែងចែកភាគលាភរៀងរាល់ ៤ , ៨ និង១២ខែម្តង ។ ចំណែកអ្នកចូលភាគហ៊ុនពី៥០០ដុល្លាឡើងទៅ និងទទួលបានប្រាក់៣៥ភាគរយប្រចាំឆ្នាំ ហើយទទួលបានសិទ្ធិពិសេស គឺរាល់ការនាំភ្ញៀវមកទិញផ្ទះល្វែង និងទទួលបានប្រាក់ ១៥០០ដុល្លាក្នុងផ្ទះ១ល្វែង បើសិនជាទិញផ្ទះល្វែងផ្ទាល់ខ្លួនវិញ គឺក្រុមហ៊ុននិងបញ្ចុំតម្លៃក្នុងផ្ទះ១ល្វែង ៣.០០០ដុល្លា ។
ដោយឡែក លោក ប៉ែន សំណាង ប្រធានក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងថា៖ ក្រុមហ៊ុនធានាថា ការវិនិយោគនេះគឺមិនបាត់បង់ឡើយ មានតែកើនទ្រព្យនិងប្រាក់ចំណេញ ព្រោះមានកិច្ចសន្យាច្បាស់លាស់រាល់ឯកសារមានបញ្ជាក់ពីមេធាវី និងអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនក៏មានទ្រព្យបញ្ចាំជាផ្ទះល្វែងសំរាប់ដាក់បញ្ចាំទូទាត់និងកាត់កងគ្នាផងដែរ ។
ដូច្នេះគោលបំណងក្រុមហ៊ុន ត្រូវការការចូលរួមវិនិយោគពីអតិថិជន ដោយត្រូវការវិនិយោគលើគំរោងទី៣ ទី៤ និងទី៥ នៅក្នុងឆ្នាំ២០១៩ លើគំរោងសាងសង់ផ្ទះល្វែង៣កន្លែង ដែលសរុបមានចំនួន២៦ផ្ទះល្វែង ក្នុង១ល្វែងនឹងលក់ចេញតម្លៃពី៥៨.០០០ដុល្លា ទៅ៦០.០០០ដុល្លា ដោយត្រូវចំណាយទុនកសាងអស់ជាង១,៥០លានដុល្លា ហើយក្រុមហ៊ុនមានសាច់ប្រាក់នៅក្នុងដៃចំនួន ១,៤០លានដុល្លារួចហើយ។ ក្នុងគំរោងនេះក្រុមហ៊ុន នឹងទទួលបានមកវិញគឺ អ្នកចូលហ៊ុនក្លាយជាអ្នកលក់ ដែលទទួលបានប្រាក់ចំណេញគ្មានដែនកំណត់ និងការបែងចែកភាគលាភបានទៅដល់មនុស្សច្រើននាក់។ ដោយក្រុមហ៊ុនរំពឹងទុកថា និងទទួលបានការគាំទ្រពីអ្នកវិនិយោគដទៃទៀត តាមរយះការចូលហ៊ុនដើម្បីពង្រីកគំរោងថែមទៀត និងមានភាពរឹងមាំទៅលើវិស័យវិនិយោគអចលនទ្រព្យឈានមុខគេ និងដំបូងបង្អស់នៅក្នុងខេត្តកំពង់ឆ្នាំង ៕ រឹទ្ធិ ជ័យ









http://bit.ly/2Rdfsvm