Insurance

728x90

ស្លាប់៦នាក់ និងរបួស១៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១០ ខែឧសភាម្សិលមិញ

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន១០ លើក បណ្ដាលឲ្យមនុស្សស្លាប់៦នា របួសស្រាល១៣នាក់ និងរបួសធ្ងន់៦នាក់ នេះបើយោងតាមរបាយការណ៍ ពីនាយ កដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៨គ្រឿង, រថយន្ដធំ៧ និងរថយន្តតូច២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, បត់គ្រោះថ្នាក់, មិនគោរសិទ្ធិ, និងប្រជែង។

សូមបញ្ជាក់ថា រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរា ចរណ៍ កើតឡើង១១៨លើក, បណ្ដាលឱ្យ របួសធ្ងន់១០១នាក់ និងរបួសស្រាល៤៩ នាក់់៕


http://bit.ly/2vSFrvQ

ស្លាប់៦នាក់ និងរបួស១៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១០ ខែឧសភាម្សិលមិញ ស្លាប់៦នាក់ និងរបួស១៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១០ ខែឧសភាម្សិលមិញ Reviewed by yim PH on 9:29 AM Rating: 5

Entertainment

ads
Powered by Blogger.