ACU ចាប់ឧកញ៉ាសម្បូររឿងអាស្រូវ សុខ ប៊ុន និងបក្ខពួក៥នាក់ញាត់ចូលរថយន្ត បញ្ជូនទៅតុលាការ
(រាជធានីភ្នំពេញ) ៖ នៅព្រឹកថ្ងៃទី២៤ មិថុនា នេះអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់បញ្ជូនមនុស្ស៦នាក់ ទៅកាន់សាលាដំបូងរាជធានីភំពេញ ក្នុងនោះមានម្នាក់ជា លោកឧកញ៉ា សុខ ប៊ុន ពាក់ព័ន្ធលើករណីក្លែងលិខិតបន្លំយកដីប្រជាពលរដ្ឋ នៅក្នុងសហគមន៍ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីសាលាដំបូងរាជធសនីភ្នំពេញ បានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៩ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនឧកញ៉ា សុខ ប៊ុន និងមនុស្សជំនិតៗ៥នាក់ទៀតបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធករណីក្លែងលិខិតបន្លំយកដីរបស់ប្រជាពលរដ្ឋក្នុងសហគមន៍មួយនៅក្រុងព្រះសីហនុ៕
http://bit.ly/2YbuPEW
ACU ចាប់ឧកញ៉ាសម្បូររឿងអាស្រូវ សុខ ប៊ុន និងបក្ខពួក៥នាក់ញាត់ចូលរថយន្ត បញ្ជូនទៅតុលាការ
Reviewed by yim PH
on
12:37 PM
Rating:
