Insurance

728x90

ទីបំផុត នគរបាល បញ្ជូនបុរសដែលស្រវឹងស្រា និងបែកថ្នាំញៀន រួចដេញគប់ប៉ូលិស និងអ្នកកាសែត ទៅឲ្យតុលាការ កាត់ទោស!

(ភ្នំពេញ)៖ មហាជនសូមអបអរសាទរ! នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលព្រហ្មទណ្ឌ ខណ្ឌមានជ័យ បានបញ្ជូនបុរសដែលស្រវឹងស្រា បែកថ្នាំញៀន យកដុំដែក ដុំថ្ម និងស្បែកជើងដេញគប់ប៉ូលិស និងអ្នកកាសែត ដែលសមត្ថកិច្ចបានឃាត់ខ្លួនកាលពីព្រឹកថ្ថៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុបក្បាលថ្នល់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ហើយ។

ជនព្រហើននោះមានឈ្មោះ ជួន ច័ន្ទដារី ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៥C ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេ ធ្វើសកម្មភាព យកដុំថ្ម និងស្បែរជើងដេញគប់ នគរបាលចរាចរណ៍ និងអ្នកកាសែត។

បើតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យ បើករថយន្តសេរីទំនើបម៉ាក កាមេរី ហាយប្រ៊ីជ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-7691 រេចង្កូតពេញផ្លូវ (ទំនងដូចជាស្រវឹង)។ ដោយសារ តែជនសង្ស័យ បើករថយន្តបញ្ច្រាសទិស និងរេចង្កូតពេញផ្លូវ រកបុកប្រជាពលរដ្ឋអ្នកធ្វើដំណើរ ទើបសមត្ថកិច្ច ឃាត់ឲ្យឈប់ ដើម្បីសាកសួរ។

ក្រោយពីចុះពីលើរថយន្ត ជនសង្ស័យព្រហើននោះបាន ស្រែកឡាំប៉ា រួចរើសដែក ដុំថ្ម និងដោះស្បែកឈើង ដេញគប់សមត្ថកិច្ច និងអ្នកកាសែត តែម្តង។

បន្ទាប់ពីឃាត់ខ្លួន យកទៅសួរនាំ និងពិនិត្យ ទឹកនោម សមត្ថកិច្ចជំនាញ បានរកឃើញថា ជនសង្ស័យ មានផ្ទុកសារធាតុញៀននៅក្នុងខ្លួន និងសម្រេចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការអាកំហូចនោះតាមច្បាប់៕


http://bit.ly/2XurbbX
ទីបំផុត នគរបាល បញ្ជូនបុរសដែលស្រវឹងស្រា និងបែកថ្នាំញៀន រួចដេញគប់ប៉ូលិស និងអ្នកកាសែត ទៅឲ្យតុលាការ កាត់ទោស! ទីបំផុត នគរបាល បញ្ជូនបុរសដែលស្រវឹងស្រា និងបែកថ្នាំញៀន រួចដេញគប់ប៉ូលិស និងអ្នកកាសែត ទៅឲ្យតុលាការ កាត់ទោស! Reviewed by yim PH on 5:47 PM Rating: 5

Entertainment

ads
Powered by Blogger.