យុវជនម្នាក់បើករថយន្តលឿនពឹក រ៉េចង្កូតបុកបង្គោលភ្លើងពេញទំហឹងក្រឡាប់ផ្ងារជើង
(ភ្នំពេញ)៖ យុវជនម្នាក់ និងអ្នករួមដំណើរ២នាក់ទៀតបាន បើករថយន្តក្នុងល្បឿនលឿន ស្រាប់តែរ៉េចង្កូត បុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើង។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង ០៩ព្រឹក ថ្ងៃទី២៥ ខែមថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខR6 កែងផ្លូវលេខP6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តឮប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាក តូយូតា រ៉េហ្វ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH- 3059 យុវជនវ័យ២០ឆ្នាំជាងម្នាក់ រួមនឹងមិត្តភ័ក្តិ២នាក់ទៀត ធ្វើដំណើរតាមបណ្តោយ លេខR6 ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតមកខាងស្តាំដៃ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើង និងបង្កឱ្យវៀចបង្គោលភ្លើងរលើងគល់ផងដែរ។
ក្រោយកើតហេតុក្រុមហ៊ុនឯកជនបឹងកក់ បានទារថ្លៃខូច ខាតបង្គោលភ្លើងចំនួន ២០០០ដុល្លារ តែខតែខាងរថយន្តគ្មានលទ្ធភាពសង។ ដោយសម្របសម្រួលមិនត្រូវគ្នាទើប សមត្ថកិច្ចជំនាញ វាស់វែងយករថយន្តបង្កទៅរក្សារទុកនូវការិយាល័ ចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនាពេលក្រោយ៕
http://bit.ly/2J0HYKA