Insurance

728x90

ប្រធាន អនុប្រធាន និងមន្ត្រី មន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវ ACU ចាប់ខ្លួន

(ខេត្តពោធិ៍សាត់)៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានដឹកនាំកម្លាំងផ្ទាល់ ចុះទៅឃាត់ខ្លួន ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ។

ប្រភពពីមន្ត្រីខេត្តបានបង្ហើបឱ្យដឹងថា មន្ត្រីដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននោះ រួមមាន៖ ទី១- ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់,ទី២-ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់ និងទី៣- ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។

ប្រភពបានឱ្យដឹងថា ការចាប់ខ្លួនប្រធានមន្ទីរ និងអនុប្រធាន បានធ្វើឡើងនៅភោជនីយដ្ឋានមហាលាប ក្រុងពោធិ៍សាត់ នៅវេលាម៉ោងប្រមាណ ៩ និង៣៥នាទីព្រឹកមិញ ទីដែលលោក និងម្ចាស់ដីជួបគ្នាដើម្បីប្រគល់លុយ និងមន្រ្តីម្នាក់ ទៀតចាប់ខ្លួននៅក្នុងអង្គភាពតែម្តង៕


https://ift.tt/2MtdCnx
ប្រធាន អនុប្រធាន និងមន្ត្រី មន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវ ACU ចាប់ខ្លួន ប្រធាន អនុប្រធាន និងមន្ត្រី មន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវ ACU ចាប់ខ្លួន Reviewed by yim PH on 9:35 PM Rating: 5

Entertainment

ads
Powered by Blogger.