Insurance

728x90

ចាប់បញ្ជូនជនជាតិចិន ៣នាក់របស់ក្រុមហ៊ុនថាច់វូត ទៅតុលាការដែលពាក់ព័ន្ធបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី

(ខេត្តមណ្ឌលគិរី)៖ ជនជាតិចិន៣នាក់ទៀតហើយ នៅក្រុមហ៊ុន ថាច់វូត ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងបទគំហែងយកនៅខេត្តមណ្ឌលគិរី ត្រូវកម្លាំងគណៈ កម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចាប់ខ្លួនបញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រាប់បណ្ដាញព័ត៌មានឱ្យដឹងនៅរសៀលថ្ងៃនេះថា ជនជាតិចិនទាំង ៣នាក់នោះរួមមាន៖ ទី១-លោក ចូវ លិហុង, ទី២-ឈ្មោះ កើ អីកឡុង និងទី៣-ឈ្មោះ ស៊ូ ជីងហ័រ។
ជនជាតិចិនទាំង៣នាក់នេះ ក៏ជាប់ពាក់ព័ន្ធទៅនឹងការគំរាមកំហែង ជនជាតិចិនម្នាក់ផ្សេងទៀតផងដែរ ដើម្បីយកទីតាំងប្រព្រឹត្ត បទល្មើសព្រៃឈើ នៅចំណុចក្រុមហ៊ុន ថាច់វូត នេះ។

នៅរសៀលថ្ងៃនេះ កម្លាំងគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏បានបញ្ជូនខ្លួនមន្ដ្រី៣នាក់ទៀត រួមមាន មន្ដ្រីរដ្ឋបាលព្រៃឈើ២រូប និងមន្ដ្រីបរិស្ថានម្នាក់ នៅខេត្ដមណ្ឌលគិរី ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ទៅតុលាការដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ផងដែរ។

មន្ដ្រីទាំង៣រូប ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ រួមមាន៖ ទី១- លោក ហាន សាខន អាយុ៤៨ឆ្នាំ មានតួនាទីជា នាយកដែនជម្រកសត្វព្រៃភ្នំព្រេច លំផាត់។ ទី២- លោក សារូ រតនា អាយុ៤៦ឆ្នាំ នាយករងរដ្ឋបាលព្រៃឈើ និងទី៣-លោក ហ៊ុន វណ្ណេ អាយុ៥៣ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រៃឈើរយ៉ ក្នុងស្រុកលំផាត់៕

 


https://ift.tt/2MiFPgx
ចាប់បញ្ជូនជនជាតិចិន ៣នាក់របស់ក្រុមហ៊ុនថាច់វូត ទៅតុលាការដែលពាក់ព័ន្ធបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី ចាប់បញ្ជូនជនជាតិចិន ៣នាក់របស់ក្រុមហ៊ុនថាច់វូត ទៅតុលាការដែលពាក់ព័ន្ធបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី Reviewed by yim PH on 8:31 PM Rating: 5

Entertainment

ads
Powered by Blogger.