Insurance

728x90

រថយន្តបង្កប់ទំនិញបង់ពន្ធគ្រប់ ទំនិញគេចពន្ធ ទំនិញខូច គុណភាព សុទ្ធតែជាប្រភពចំណូលក្រោមតុមិនចេះរីងស្ងួតរបស់ លោក ហ៊ាល ទូច ប្ប្រធានសាខាគយខេត្តកំពង់ឆ្នាំង!

(ខេត្តកំពង់ឆ្នាំង)៖ មន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តកំពង់ឆ្នាំង មួយចំនួន​បាន​បង្ហើប​ឱ្យដឹងថា រហូតមកដល់​ពេលនេះ​លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង កាន់តែ​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​លោក គុណ ញឹម ដែលជា​អគ្គនាយក​ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រម ទាំងអគ្គនាយករងគយជាច្រើនរូបទៀតកំពុងរក្សា​ភាព​ស្ងៀម ស្ងាត់បណ្ដោយឱ្យលោក ហ៊ា​ល ទូច សាង​ភាពល្បីល្បាញ​កាន់តែខ្លាំង​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ ដែលសូម្បីតែអាជ្ញាធរខេត្ត ស្ថាប័នពាក់ព័ន្ធក្នុងខេត្តកំពង់ឆ្នាំងក៏មានការលើកឡើងរិះគន់ចំពោះសកម្មភាព អវិជ្ជមានរបស់របស់សាខាគយដែលនាំឲ្យប៉ះពាល់ដល់ភាពស្អាតស្អំ មុខ មាត់របស់ខេត្តកំពង់ឆ្នាំង។

ប្រភពបានលើកឡើងថា លោក ហ៊ា​ល ទូច មួយរយៈ​ចុង ក្រោយនេះឈ្មួញដឹកជញ្ជូកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-ថៃ ក្នុង​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ តាមផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ចូលមក​រាជធានី​ភ្នំពេញ ក្រុមការងារលោក ហ៊ាង ទូច រឹតបន្តឹងការត្រួតពិនិត្យទំនិញ ហើយត្រូវរងការគាបសង្កត់យកលុយក្រោមតុពីសំណីសំណាក់លោក ហ៊ា​ល ទូច កាន់តែ​ច្រើនឡើងៗ​។ ទោះបី​ឈ្មួញ​ខ្លះ​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ ក៏​ចៀស​ក៏ចៀសមិនផុតពីការចាប់កំហុសរបស់ លោក ហ៊ា​ល ទូច បានឡើយ ហើយតម្រូវឲ្យបង់ប្រាក់មិនអាចប្រកែកបានឡើយ។ ហើយ​រាល់​ការបង់​លុយ​មិន​ទទួលបាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​បង់ប្រាក់​នោះទេ​។

ទន្ទឹមនឹងនេះឈ្មួញធំៗដែលដឹកជញ្ជូនទំនិញតាមផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ចូលមក​រាជធានី​ភ្នំពេញ គឺក្លាយជាជាប្រភពចំណូលដ៏មិនចេះរីងស្ងួត ម្យ៉ាងទៀតទៀតដោយសារក្រុមឈ្មួញដឹកទំនិញមួយចំនួនធំបង្កប់ទំនិញបង់ពន្ធមិនគ្រប់ ទំនិញគេចពន្ធ និងទំនិញហាមឃាត់ឬខូចគុណភាព ដែលធ្វើឱ្យលោក ហ៊ាល ទូច ចាប់កំហុស ហើយបើមិនដោះស្រាយលុយក្រៅផ្លូវការខ្លះទេ លោកនៅមានវិធានការតាមផ្លូវច្បាប់ ដែលកាន់តែធ្វើឱ្យមានការខូចខាតពេលវេលា និងការពិន័យកាន់តែអស់ប្រាក់ច្រើនជាងនេះទៅទៀត។ ដែលធ្វើឱ្យលោក ហ៊ាល ទូច ជំរិតឈ្មួញបានតាមអំពើចិត្ត។ ហើយលោក ហ៊ាល ទូច តែងតែយកឈ្មោះថ្នាក់លើមកបន្លាចឈ្មួញបន្ថែម ដើម្បីបង្ខំឱ្យបងប្រាក់តាមការកំណត់។

ប្រភពបញ្ជាក់ថា ក្នុងមួយថ្ងៃមួយថ្ងៃរថយន្តដឹកទំនិញពីព្រំ ដែនថៃមានរាប់រយគ្រឿង ចំណែករថយន្តដឹកទំនិញទៅកាន់ព្រំដែនថៃវិញដែលឆ្លងកាត់ខេត្តកំពង់ឆ្នាំង ការរាប់រយគ្រឿងដែរ។ ដោយមិន រាប់បញ្ចូលករណីរថយន្តដឹកជញ្ជូនទំនិញដោយបង្កប់ទំនិញគេចពន្ធឬទំនិញខុសច្បាប់ ដែលត្រូវ ពិន័យនិងបង្គាប់ឱ្យបង់លុយក្រោមតុ និងចំណូលបានពីរថយន្តបងខែនោះផង គ្រាន់តែលោកគយសុំថ្លៃបាយក្នុងថ្ងៃ១រថយន្តចាប់ពី ២០ ម៉ឺនរៀល ៤០ ម៉ឺនរៀល ដែលក្នុងមួយថ្ងៃមួយថ្ងៃ មន្ត្រីគយក្រោមបង្គាប់លោក លោក ហ៊ាល ទូច អាចប្រមូលលុយបាតខ្ទង់ម៉ឺនដុល្លារ។ ករណីនេះមានអ្នកនិយាយលេងសើចថាបើលោកគយខេត្តកំពង់ឆ្នាំងយកទៅទិញបាយហូបប្រាកដជាហូបមិនអស់ទេ។

​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ហ៊ា​ល ទូច ដូច​រៀបរាប់​ត្រួសៗ​ខាងលើនេះ​ទើប​មន្ត្រី​គយ​ក្នុង​អង្គភាព​សាខាគយ​ខេត្តកំពង់ឆ្នាំង មួយចំនួន​បាន​អំពាវនាវ​ឱ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចមនិងនិងហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​ខ្លះ​ផង​។ ដោយហេតុថា លោក គុណ ញឹម ដែលជា​មេ​គយ​ធំៗ ក៏ដូចជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​ និងរដ្ឋាករកម្ពុជាច្រើនរូបទៀត ធ្វើ​មិនដឹងមិនឮអ្វីទាំងអស់ចំពោះរឿងនេះ។ ដូច្នេះហើយ​ទើប​លោក ហ៊ា​ល ទូច ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង តែង​ប្រើ​ឈ្មោះ​លោក គុណ ញឹម ដើម្បី​បិទបាំង​រឿងអាស្រូវ​ពុក រលួយ បន្លាចមន្ត្រីក្រោមបង្គាប់ឱ្យខ្លបខ្លាចឥទ្ធិពល និងពេលខ្លះ បន្លាចពួកក្រុមឈ្មួញរកស៊ីដឹកទំនិញ ដើម្បីទាញយកលាភ សក្ការៈ។ តែគេពិបាកដឹងថា លោកគុណ ញឹម បានដឹងរឿងនេះដែរឬយ៉ាងណានោះទេ។

ទាក់ទិននឹងមតិលើកឡើងខាងលើនេះអង្គភាព ខ្មែរអង្គរ មិន ទាន់អាចសុំការបំភ្លឺ ពីលោក ហ៊ាល ទូច ដែលរងនូវការចោទ ប្រកាន់ខាងលើនេះបាននៅឡើយទេគិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០១៩នេះ៕

លោក ហ៊ាល ទូច ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ឆ្នាំង

លោក អូន ព័ន្ធមុនីរ័ត្ន

 


https://ift.tt/2ylRFyh
រថយន្តបង្កប់ទំនិញបង់ពន្ធគ្រប់ ទំនិញគេចពន្ធ ទំនិញខូច គុណភាព សុទ្ធតែជាប្រភពចំណូលក្រោមតុមិនចេះរីងស្ងួតរបស់ លោក ហ៊ាល ទូច ប្ប្រធានសាខាគយខេត្តកំពង់ឆ្នាំង! រថយន្តបង្កប់ទំនិញបង់ពន្ធគ្រប់ ទំនិញគេចពន្ធ ទំនិញខូច គុណភាព សុទ្ធតែជាប្រភពចំណូលក្រោមតុមិនចេះរីងស្ងួតរបស់ លោក ហ៊ាល ទូច ប្ប្រធានសាខាគយខេត្តកំពង់ឆ្នាំង! Reviewed by yim PH on 4:39 PM Rating: 5

Entertainment

ads
Powered by Blogger.