Insurance

728x90

ក្រឡាប់រថយន្ត​​ដឹក​អ្នកដំ​ណើររ​បស់ក្រុ​មហ៊ុន រតនៈសម្ប​ត្តិ របួសធ្ងន់ស្រាល ៤នាក់, តៃកុងរថយន្តដាក់នេប្រូចបាត់

(ខេត្តមណ្ឌលគិរី)៖ មនុស្សប្រុសស្រី៤នាក់ ត្រូវ​​បានរ​ងរបួស ក្នុងចំណោម មនុស្ស១៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត ដឹកអ្នកដំណើររបស់ ក្រុមហ៊ុន រតនៈសម្ប​ត្តិ នៅវេលាម៉ោង៤ ​ និង៤៥នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រ 129 និង130 ស្ថិតក្នុងភូមិពូលូង​ សង្កាត់​រមនា ក្រុង​សែនម​នោរម្យ ខេត្តមណ្ឌល​គិរី​។

នាយ​ការិយា​ល័យចរាចរណ៍ខេត្តមណ្ឌលគិរី ​លោក យឹម ចិន្តា បានឱ្យដឹងថា រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនរតនៈសម្បត្តិក្រឡាប់​ដោយខ្លួន​ឯង បណ្តាលមកពី​​​អា​កាស​​​ធាតុ​មេឃភ្លៀង និងចុះអ័ព្វ។ ក្នុង​នោះមានមនុស្សជិះចំ​នួន​១៣នាក់ រងបួ​ស៤នាក់ និងខូចប្រឡាយ​​ទឹក​បណ្ដោះទឹក​ប្រវែង​​៣០ម៉ែត បាក់បង្គោលស្លាកស​ញ្ញាអស់​២ដើម។

លោកបន្តទៀតថា អ្នកបើកបរថ​យន្ត​ឈ្មោះ ឈុន ចំរើន ភេទប្រុស​ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ សញ្ជា​តិខ្មែ​រ មុខរបរបើ​កប​ររថយ​ន្តឲ្យក្រុមហ៊ុនរតនៈសម្បត្តិ​ រស់នៅភូមិរ​ណេល ឃុំពងទឹក ស្រុកដំណាក់ច​ង្អើរ​ ខេ​ត្តកែប (គេច​ខ្លួនបាត់) កម្លាំងជំនាញកំពុងស្រា​វជ្រាវ​។ អ្នករ​បួសរួ​មមាន​៖ ទី១ឈ្មោះ ឆេង គឹមស្រន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរសញ្ជាតិខ្មែ​រ មុខ​របរ​កសិក​រ រស់នៅ​ភូមិកេត ឃុំញ៉ាង ស្រុកអណ្តូងមាស ​ខេត្តរ​នគិរី រងរបួសបែកក្បាល​​ជង្គុង់ទាំង២​ ​ហើយ​ចុក​​ដើម​ទ្រូង ​និង​រលាត់ដៃជើ​ង របួសស្រាល។ ទី២-ឈ្មោះ ងន សាងហ៊ីម ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរក​សិករ រងរបួសចាស់ក​ន្លែងបា​ក់ភ្លៅឆ្វេ​ងហើម របួសស្រាល។ ទី៣-ឈ្មោះ ស្រែង គឹមសាន ភេទប្រុស អាយុ៨ឆ្នាំ ​ជន​ជាតិខ្មែរ មុ​ខរប​រក្នុងប​ន្ទុក រស់នៅភូមិឃុំជា​មួយគ្នា​ខាងលើ។

សមត្ថកិច្ចបញ្ជូនជនរងគ្រោះសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែ​ក​​ខេត្ត​​មណ្ឌ​ល​គិរី​ ចំណែករ​ថយន្តត្រូវបានកម្លាំងជំនាញ​យក​មករក្សាទុក នៅស្នង​ការដ្ឋា​ននគរបាលខេត្ត រង់ចាំធ្វើ​ការដោះ​ស្រាយទៅតា​មច្បាប់៕

 


https://ift.tt/2ZgnhRI
ក្រឡាប់រថយន្ត​​ដឹក​អ្នកដំ​ណើររ​បស់ក្រុ​មហ៊ុន រតនៈសម្ប​ត្តិ របួសធ្ងន់ស្រាល ៤នាក់, តៃកុងរថយន្តដាក់នេប្រូចបាត់ ក្រឡាប់រថយន្ត​​ដឹក​អ្នកដំ​ណើររ​បស់ក្រុ​មហ៊ុន រតនៈសម្ប​ត្តិ របួសធ្ងន់ស្រាល ៤នាក់, តៃកុងរថយន្តដាក់នេប្រូចបាត់ Reviewed by yim PH on 8:34 PM Rating: 5

Entertainment

ads
Powered by Blogger.