Insurance

728x90

វិធីកម្ចាត់មុន ក្បាលខ្មៅដោយ វិធីងាយៗ

អ្វីជាមុនក្បាលខ្មៅ?

មុនក្បាលខ្មៅជាចំណុចតូចៗខ្មៅៗ ស្រអាប់ដែលកើតមាននៅលើស្បែក មុខរបស់លោកអ្នកពិសេសនៅ ត្រង់បរិវេណច្រមុះ។ មុនក្បាលខ្មៅនេះកើតចេញពីកា រស្ទះរន្ធរោមដែលបិទជិតដោយជាតិ ខ្លាញ់មេរោគនិងធូលីដី។


– មូលហេតុនាំឱ្យកើតមុនក្បាលខ្មៅ៖


មូលហេតុជាច្រើនដែលអាចកើតមានចំពោះលោកអ្នក ហើយបង្កជាបញ្ហាមុនក្បាលខ្មៅនៅលើស្បែកមុខ ឬច្រមុះ។ មូលហេតុទាំងនោះមានដូចជា ភាពតប់ប្រមល់ ការផ្លាស់ប្ដូរអរម៉ូនក្នុងសារពាង្គកាយ ស្បែកគ្មានអនាម័យ ប្រើគ្រឿងសម្អាងខុស ជក់បារី ឬស្រូបផ្សែងបារី សេពគ្រឿងស្រវឹង និងប្រើជាតិកាហ្វេអ៊ីនលើសជាដើម។


-វិធីកម្ចាត់៖


+ វិធីទី 1: ប៉េងប៉ោះមានសារធាតុប្រឆាំងនឹងជំងឺដោយធម្មជាតិ ដែលអាចចូលទៅធ្វើឱ្យមុនក្បាលខ្មៅក្រៀម។ លោកអ្នកអាចយកប៉េងប៉ោះតូចមួយផ្លែមកចិតសម្បក និងកិនវាតិចៗ រួចបិទពីលើផ្ទៃមុខដែលមានមុនក្បាលខ្មៅនោះមុនពេលចូលគេង។ ទុកចោលមួយយប់ទល់ភ្លឺ ហើយលាងសម្អាតដោយទឹកស្អាតនៅពេលព្រឹក។


+ វិធីទី 2: ក្រូចឆ្មារគឺជាគ្រឿងផ្សំធម្មជាតិមួយដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលមុនខ្មៅៗ។ ច្របាច់ទឹកក្រូចឆ្មារពីរបីចំនិតទៅក្នុងកូនចានមួយ រួចចាក់អំបិល ហើយយកទៅឆាលើភ្លើងក្ដៅតិចៗ។ លាងសម្អាតមុខដោយទឹកក្ដៅឧណ្ឌៗ រួចលាបទឹកក្រូចឆ្មារនេះលើមុនក្បាលខ្មៅនោះ ដោយទុកចោលប្រហែល 20 នាទី ហើយលាងសម្អាតដោយទឹកក្ដៅឧណ្ឌៗម្ដងទៀត។


+ វិធីទី 3: លាបថ្នាំដុសធ្មេញស្ដើងៗទៅលើមុនក្បាលខ្មៅ ទុកចោលប្រហែល 25 នាទី រួចលាងសម្អាតមុខថ្មមៗជាមួយនឹងទឹកក្ដៅឧណ្ឌៗ។ អនុវត្តវិធីសាស្រ្តនេះប្រហែល 2សប្ដាហ៍ដើម្បីទទួលបានប្រសិទ្ធភាព។


+ វិធីទី 4: ទឹកឃ្មុំមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ស្បែកមានជាតិខ្លាញ់ និងមុនក្បាលខ្មៅ។ លាបទឹកឃ្មុំទៅលើផ្ទៃមុខដែលមានបញ្ហាដោយទុកចោលរយៈពេល 15 នាទី រួចលាងសម្អាតដោយទឹកក្ដៅឧណ្ឌៗ។


+ វិធីទី 5: ស៊ុតឆៅជារូបមន្ដផ្សំពិសេសដែលមាននៅក្នុងផ្ទះបាយជាប្រចាំហើយវាមានប្រសិទ្ធភាពកម្ចាត់មុនក្បាលខ្មៅ និងផ្ចិតរន្ធរោមយ៉ាងមានប្រសិទ្ធភាព។ គោះស៊ុតបំបែក យកតែផ្នែកសៗ វាយបញ្ចូលគ្នាជាមួយទឹកឃ្មុំ1ស្លាបព្រាបាយ។ យកស៊ុតសលាយទឹកឃ្មុំលាបលើកន្លែងដែលមានមុនក្បាលខ្មៅ ដោយទុកចោលរយៈពេល 30 នាទី ហើយលាងសម្អាតចេញដោយទឹកក្ដៅឧណ្ឌៗ។


2014-10-21_0944_001


2014-10-21_0944







from khmer-press.com http://ift.tt/1te55W9

via IFTTT
វិធីកម្ចាត់មុន ក្បាលខ្មៅដោយ វិធីងាយៗ វិធីកម្ចាត់មុន ក្បាលខ្មៅដោយ វិធីងាយៗ Reviewed by yim PH on 2:14 PM Rating: 5

Entertainment

ads
Powered by Blogger.