Insurance

728x90

ខុនដូ​​ភ្លោះ ​​”ផ្កាយ​៥” ក្បែរ​វត្ត​មហា​មន្ត្រី​​​​កម្ពស់ ​៣៥​​ជាន់​​​​ចំណាយ​ទុន​​ ១០០​លាន​ដុល្លារ​​នឹង​​លេច​រូប​រាង​​នៅ​ឆ្នាំ​២០១៧​​​ ​​

ប្រភព៖ THEBNEWS


អគារ​ខុនដូ​ភ្លោះ​កម្ពស់​​​ ៣៥​ជាន់​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​​ Sky Villa​ ​នឹង​​លេច​រូប​រាង​នៅ​ក្នុង​ឆ្នាំ​២០១៧​​ ខាង​មុខ​នេះ​ ​​ដោយ​គ្រោង​​​​​ចំណាយ​ថវិកា​​អស់​ប្រមាណ​ជា​ ១០០​លាន​ដុល្លារ​អាមេរិក​ក្រោម​ការ​វិនិយោគ​ផ្ទាល់​​ពី​ក្រុម​ហ៊ុន​តៃវ៉ាន់​។​


អ្នក​គ្រប់​គ្រង​ខាង​ផ្នែក​ទីផ្សារ​នៅ​ក្រុម​ហ៊ុន ​​Crystal Orange Construction ក​ញ្ញា​ កែវ សុផល្លា​ ​ឱ្យ​The ​BNEWS ដឹង​នៅ​រសៀល​នេះ​ថា ​​អគារ​ Sky Villa ​ដែល​ជា​ប្រភេទ​ខុនដូ​​លំដាប់​ផ្កាយ​ “៥” នេះ​​​​មាន​កម្ពស់​ ៣៥​ជាន់​ (១៣៩​​ម៉ែត្រ)​​ ​មាន ​​២៥៦​បន្ទប់ ​ដែល​​ទទួល​បាន​ការ​វិនិយោគ​ផ្ទាល់​ពី​ក្រុម​ហ៊ុន​តៃវ៉ាន់​ ​Crystal Orange Construction ​ក្នុង​ទឹក​ប្រាក់​ប្រហែល​ ​១០០​លាន​ដុល្លារ​អាមេរិក​ ​ហើយ​​គម្រោង​សាង​សង់​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៧​ ខាង​មុខ​នេះ​។


​កញ្ញា​បន្ត​ថា​​ អគារ​ ​Sky Villa​ នេះ​ ​​​គឺ​សាង​សង់​នៅ​ជិត​ស្តាត​អូឡាំពិក​ទល់​មុខ​វត្ត​មហា​មន្ត្រី​​​​​​​ផ្លូវ​ ​១៦៣​ ដែល​ការ​សាង​សង់​ចាប់​ផ្ដើម​ដំណើរ​ការ​កាល​ពី​ថ្ងៃ​ទី​១៧​ ​ខែ​តុលា​ ​កន្លង​ទៅ​នេះ ហើយ​បើ​តាម​គម្រោង​នឹង​ចំណាយ​ពេល​​ ៣៦​ខែ​សាងសង់​លើ​ផ្ទៃ​ដី​ទំហំ​ ៦​ពាន់​ម៉ែត្រ​ការ៉េ។​

​​​

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ ​​និង​ភ្នាក់​ងារ​អចលន​ទ្រព្យ​កម្ពុជា​លោក​ ​​ឧកញ៉ា​ ចេង​ ខេង ​​យល់​ឃើញ​​ថា​ ​ការ​កើន​ឡើង​នៃ​ចំនួន​ខុនដូ​​នៅ​ក្នុង​ស្រុក ​​កាន់​តែ​ច្រើន​វា​ធ្វើ​ឱ្យ​​​វិនិយោគិន​បរទេស​នឹង​​មក​វិនិយោគ​កាន់​តែ​ច្រើន​​​​ហើយ​បណ្ដា​ក្រុម​ហ៊ុន​អចលនទ្រព្យ​ធំ​ៗ​ក៏​សម្លឹង​ឃើញ​ពី​ឱកាស​វិនិយោគ​ក្នុង​​​ទីផ្សារ​កម្ពុជា​ផង​ដែរ​​។

​​​​​

នា​ពេល​ថ្មី​ៗ​នេះ​ ​ក្រុម​ហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក ​Century 21​​ បាន​ចូល​មក​​វិនិយោគ​នៅ​ក្នុង​ទី​ផ្សារ​កម្ពុជា ​ហើយ​ក៏​បាន​ប្រកាស​ទទួល​ស្គាល់​អគារ​ខុនដូ​ កាសា​មេរីឌាន​(Casa Meridian) ​​ជា​ខុន​ដូ​កម្រិត​កំពូល​ទី​មួយ​នៅ​​ក្នុង​តំបន់​ពាណិជ្ជកម្ម​និង​ជា​លំនៅ​ ស្ថាន​​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​មួយ​នៃ​ទីក្រុង​រណប​កោះ​ពេជ្រ​ដែល​អគារ​នេះ​ត្រូវ​បាន​​ចំណាយ​ទុន​វិនិយោគ​អស់​ ​៦៥ ​លាន​ដុល្លារ​អាមេរិក​។


​អគារ​ខុនដូ​ កាសា​មេរីឌាន​(Casa Meridian) ​​មាន​បន្ទប់​ចំនួន ​៤១៤​ ​មាន​កម្ពស់​​ ​៣១​ជាន់​ដោយ​មាន​បំពាក់​​​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ ​និង​​រចនាបថ​ស្ថាបត្យកម្ម​សម័យ​ទំនើប​ដែល​​​ការ​សាង​សង់​នឹង​បញ្ចប់​នៅ​ ក្នុង​​ឆ្នាំ​២០១៧៕​​


អត្ថបទ ៖ ចាន់ សុខ នាង​


skyvilla900







from khmer-press.com http://ift.tt/1te56cC

via IFTTT
ខុនដូ​​ភ្លោះ ​​”ផ្កាយ​៥” ក្បែរ​វត្ត​មហា​មន្ត្រី​​​​កម្ពស់ ​៣៥​​ជាន់​​​​ចំណាយ​ទុន​​ ១០០​លាន​ដុល្លារ​​នឹង​​លេច​រូប​រាង​​នៅ​ឆ្នាំ​២០១៧​​​ ​​ ខុនដូ​​ភ្លោះ ​​”ផ្កាយ​៥” ក្បែរ​វត្ត​មហា​មន្ត្រី​​​​កម្ពស់ ​៣៥​​ជាន់​​​​ចំណាយ​ទុន​​ ១០០​លាន​ដុល្លារ​​នឹង​​លេច​រូប​រាង​​នៅ​ឆ្នាំ​២០១៧​​​ ​​ Reviewed by yim PH on 2:14 PM Rating: 5

Entertainment

ads
Powered by Blogger.