ចិនកាត់ទោសប្រហារ ជីវិតមនុស្ស ១២ នាក់ពីបទវាយ ប្រហារនៅខេត្តស៊ីន ជាំងភាគខាងត្បូង
Tuesday 14/10/2014 Time : 11 : 22 am
ចិន៖តុលាការមួយនៅក្នុងតំបន់ស៊ីនជាំងដ៏ច្របូកច្របល់របស់ចិនបានកាត់ទោសប្រហារជីវិតមនុស្ស ១២នាក់ពីបទវាយប្រហារ ដែលបានបណ្តាលឲ្យមនុស្សជិត ១០០នាក់ស្លាប់កាលពីខែកក្កដា។នេះបើយោងតាមវេបសាយប៊ីប៊ីស៊ីចេញផ្សាយថ្ងៃទី ១៣ ខែតុលា។
ជនស៊ីវិលរាប់សិបនាក់ត្រូវបានសម្លាប់រួមជាមួយនឹងពួកអ្នកវាយប្រហារចំនួនជាង ៥០ នាក់ទៀតនៅពេលក្រុមបងធំប្រដាប់ដោយកាំបិតបានវាយប្រហារប៉ុស្តិ៍ប៉ូលិសនិងការិយាល័យរដ្ឋាភិបាល។
ប្រទេសចិនបានជួបការវាយប្រហារជាច្រើននៅឆ្នាំនេះដែលគេស្តីបន្ទោសទៅលើពួកផ្តាច់ខ្លួនជនជាតិវីហ្គួរ (Uighur)។ចិនបានចាប់ផ្តើមយុទ្ធនាការ “ប្រឆាំងភេរវកម្ម”ដោយបានចាប់ខ្លួនមនុស្សជាច្រើន និងកាត់ទោសប្រហារជីវិតពួកគេមួយចំនួន។
កាសែតរដ្ឋាភិបាល Tianshan News បានឲ្យដឹងថា មនុស្ស ១២នាក់ត្រូវបានកាត់ទោសប្រហារជីវិតចំពោះតួនាទីរបស់ពួកគេក្នុងការវាយប្រហារក្នុងទីក្រុងយ៉ាកាន (Yarkant) ដែលគេស្គាល់ដែរថាទីក្រុងសាឆេ (Shache) កាលពីជាងពីរខែមុន។
មនុស្ស ១៥នាក់ត្រូវបានព្យួរទោសប្រហារជីវិត, ៩នាក់ត្រូវបានដាក់ពន្ធនាគារអស់មួយជីវិត និង ២០នាក់ផ្សេងទៀតត្រូវបានដាក់ពន្ធនាគារចាប់ពី ៤ ដល់ ២០ ឆ្នាំ៕
ដោយៈ និរតី
រៀបចំដោយៈ សុខុម
By: khmeronolinenews.com
http://ift.tt/eA8V8J