សហព័ន្ធនិស្សិតបញ្ញា វន្តកម្ពុជាប្រកាស ធ្វើបាតុកម្មប្រឆាំង ទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលី នៅថ្ងៃទី១៧តុលាមុខស្ថានទូតអាមេរិក
Tuesday 14/10/2014 Time : 11 : 13 am
ភ្នំពេញ៖នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០១៤ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ ល្ងាចសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាបានចេញលិខិតអំពាវនាវដល់សិស្ស និស្សិត បញ្ញវន្ត និងប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ ដើម្បីចូលរួមការជួបជុំនិងដង្ហែញត្តិ ក្នុងគោលបំណងស្វែងរកកិច្ចអន្តរាគមន៍ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិនានា ដើម្បីទប់ស្កាត់ការបញ្ជូននិងការទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកតាំងទីលំនៅនៅប្រទេសកម្ពុជា។ បាតុកម្មនោះ រៀបចំដោយព្រះសង្ឃសហគមន៍ដីធ្លី និស្សិតបញ្ញវន្ត ចាប់ផ្តើមប្រមូលផ្តុំនៅមុខស្ថានទូតសហរដ្ឋអាមេរិកក្នុងរាជធានីភ្នំពេញ។
លិខិតអំពាវនាវ ចុះហត្ថលេខាដោយលោក ម៉ៅពិសេស ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ចុះថ្ងៃទី១៤ ខែតុលាឆ្នាំ២០១៤ បានលើកឡើងថា បាតុកម្ម នៅថ្ងៃទី១៧តុលាដើម្បីជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីកុំអនុវត្តកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០១៤ កន្លងមកថ្មីៗនេះពីព្រោះវានឹងមិនផ្តល់ផលប្រយោជន៍អ្វីដល់ប្រជពលរដ្ឋកម្បុជានិងជនភៀសខ្លួនទាំងនោះទេ។
នាថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០១៤នៅមុខស្ថានទូតសហរដ្ឋអាមេរិក បានធ្វើឡើង បន្ទាប់ពីក្រុមយុវជននិស្សិតព្រះសង្ឃ និងប្រជាសហគមន៍មានជម្លោះដីធ្លី បានប្រជុំគ្នាហើយប្រកាសបន្តជំទាស់នឹងគម្រោងបញ្ជូនជនភៀសខ្លួនពីអូស្ត្រាលីមករស់នៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៣តុលា៕
ដោយៈ និរតី
រៀបចំដោយៈ សុខុម
By: khmeronolinenews.com
http://ift.tt/eA8V8J