ត្រឡប់ពីជូនសង្សារ ទៅផ្ទះត្រូវចោរកាប់ នឹងដាវសាំម៉ូរ៉ៃប្លន់ យកម៉ូតូបានសម្រេច
Tuesday 14/10/2014 Time : 11 : 11 am
ភ្នំពេញ ៖ជនសង្ស័យមួយក្រុមគ្នា៦នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃដេញកាប់វាយប្លន់យកម៉ូតូមួយគ្រឿងពីនិស្សិតប្រុសម្នាក់បានសម្រេចនៅមុខព្រះបរមរាជវាំង តាមមហាវិថីព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញកាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺថ្ងៃ១៤ តុលា ។
ជនរងគ្រោះឈ្មោះ ឡុង ស៊ីវប៉ាវភេទប្រុស អាយុ២៥ឆ្នាំ ជានិស្សិត ស្នាក់នៅសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ បានឲ្យដឹងថាមុនពេលកើតហេតុខ្លួនបានជិះម៉ូតូស៊ុយហ្សូគីនិច ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1CP-1968 ជូនសង្សារទៅផ្ទះនៅម្តុំសន្សំកុសលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រួចត្រឡប់ទៅផ្ទះវិញដោយធ្វើដំណើរតាមវិថីព្រះស៊ីសុវត្ថិ មកដល់មុខព្រះបរមរាជវាំងស្រាប់តែមានជនសង្ស័យ មានគ្នា៦នាក់ជិះម៉ូតូស៊ុយហ្សូគីនិច២គ្រឿងពេលនោះម៉ូតូមួយគ្រឿងបានជិះទៅកាក់ពីខាងមុខជនរងគ្រោះបានយកដាវសាំម៉ូរ៉ៃភ្ជង់គំរាមប្លន់យកម៉ូតូបើសិនជាមិនព្រមឲ្យគេតាមសម្រួលទេគេនឹងកាប់សម្លាប់ចោលពេលនោះជនរងគ្រោះភ័យពេកបានរត់ចោលម៉ូតូត្រូវជនប្លន់យកទៅបាត់ដោយសុវត្ថិភាព ។ក្រោយពេលកើតហេតុជនរងគ្រោះបានទៅពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលជ័យជំនះឲ្យជួយអន្តរាគមន៍ ៕
ដោយៈ សូសៀង
រៀបចំដោយៈ សុខុម
By: khmeronlinenews.com
http://ift.tt/eA8V8J