Insurance

728x90

កម្ពុជាថៃបើកកិច្ចប្រជុំពិគ្រោះយោបល់ បើកច្រកសេដ្ឋកិច្ចថ្មីនៅតំបន់ស្ទឹងបត់

Wednesday 29 /10/2014 Time 03:05pm


បន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២៩ខែតុលាឆ្នាំ២០១៤វេលា

ម៉ោង៨និង៣០នាទីនៅសណ្ឋាគារលីហេងឆាយក្រុង

ប៉ោយប៉ែតមានបើកកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជាថៃ

ដើម្បីពិគ្រោះយោបល់ក្នុងការអនុវត្តន៏ផែនការណ៏

គំរោងសាងសង់ច្រកសេដ្ឋកិច្ចអន្តរជាតិនៅតំបន់

ស្ទឹងបត់ស្ថិតក្នុងភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាល

ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។


កិច្ចប្រជុំពិគ្រោះយោបល់នោះមានការចូលរួមពី

ប្រជាពលរដ្ឋកម្ពុជានិងមន្ត្រីស្ថាបន័ពាក់ពន្ធ័ដឹក

នាំដោយលោកណងធឿនអភិបាលរងក្រុង

ប៉ោយប៉ែតអធិបតិ ខាងភាគីថៃមានការចូលរួម

ពីស្ថាបន័ពាក់ពន្ធ័ខេត្តស្រះកែវនិងការិយាល័យ

ទំនាក់ទំនងព្រំដែនកម្ពុជាថៃ ។


ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំពិគ្រោះយោបល់

នោះគឺសិក្សាស្វែងយល់អំពីផលប៉ះពាល់នានា

នៃគំរោងសាងសង់ច្រកសេដ្ឋកិច្ចអន្តរជាតិ

ស្ទឹងបត់ ដែលត្រូវតភ្ជាប់ពីចំណុចអូរព្រំដែន

កម្ពុជាថៃនិងផ្លូវជាតិលេខ០៥ចម្ងាយ៥០០ម៉ែត្រ ។


យោងតាមប្លង់មេរុដែលក្រសួងសាធារណការនិងដឹកជញ្ជូនបានកំណត់ក្នុងការសាងសង់ច្រកសេដ្ឋកិច្ចនោះមានផ្ទៃដីសរុប១៨ហិចតា

ស្ថាបនាដោយក្រុមហ៊ុននីដា(NEDA)Neighboring Countries Economic Development Cooperation Agency

(Public Organization)Ministry of Finance លោកណង ធឿនតំណាងឲ្យភាគីកម្ពុជា បានលើកឡើងអំពីទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងបង្កើតឲ្យមានច្រកសេដ្ឋកិច្ចថ្មីនេះឡើងដើម្បីបន្ធូបន្ថយការកកស្ទះ

នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនាពេលបច្ចុប្បន្ន ។ មន្ត្រីរូបនោះបានបន្តថា៖នៅពេលយើងមានច្រកសេដ្ឋកិច្ចអន្តរជាតិថ្មីនៅតំបន់

ស្ទឹងបត់ហើយ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានកំណត់ឲ្យទំនិញគ្រប់សារពើត្រូវចរាចរណ៏នៅច្រកថ្មីតែម្តង ចំណែកច្រកអន្តរជាតិប៉ោយប៉ែតសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់តែប៉ុណ្ណោះ ។


ពាក់ពន្ធ័និងកិច្ចនិងការឡើងរបស់លោកណងធឿនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងអង្គពិធីនៃកិច្ចប្រជុំពិគ្រោះយោបល់នោះ ម្នាក់ៗបានសម្តែងនូវក្តីសារទរយ៉ាងខ្លាំងចំពោះផែនការណ៏គំរោងអភិវឌ្ឍន៏ច្រកសេដ្ឋកិច្ចអន្តរជាតិនៅតំបន់ខាងលើ ប្រជាពលរដ្ឋបានលើកឡើងទៀតថា៖បើរាជរដ្ឋាភិបាលកម្ពុជាមានច្រកថ្មីនៅស្ទឹងបត់ដូចការរំពឹងទុករបស់ពួកគាត់មែននោះ ច្រកអន្តរជាតិប៉ោយប៉ែតសព្វថ្ងៃនឹងកាត់បន្ថយបាននូវសភាពកកស្ទះ ហើយនឹងឈានទៅរកស្តង់តាដូចច្រកអន្តរជាតិនៅបណ្តា

ប្រទេសរីកចំរើនជាក់ជាងមិនខាន ។


ចំណែកអ្នកតំណាងប្រតិភូការិយាល័យកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៏សេដ្ឋកិច្ចជាមួយប្រទេសជិតខាងហៅកាត់ថា៖(សាជីវកម្ម)

បានថ្លែងកោតសសើចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជាថៃ លោកថា៖សមិទ្ធផលនឹងកកើតនៅថ្ងៃខាងមុខបន្ទាប់ពី

បញ្ចប់កិច្ចប្រជុំពិគ្រោះយោបល់នេះទៅ លើសពីនេះទៅទៀតកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ(កម្ពុជាថៃ)នឹងមានភាពប្រសើ

ឡើងជាងមុនក្រោយពីច្រកថ្មីត្រូវបានបើកឲ្យចរាចរណ៏ទំនិញគ្រប់ប្រភេទនោះ ។


ដោយៈជាយដែន

រៀបចំដោយៈដារត្ន

By: khmeronlinenews.com


http://ift.tt/eA8V8J
កម្ពុជាថៃបើកកិច្ចប្រជុំពិគ្រោះយោបល់ បើកច្រកសេដ្ឋកិច្ចថ្មីនៅតំបន់ស្ទឹងបត់ កម្ពុជាថៃបើកកិច្ចប្រជុំពិគ្រោះយោបល់ បើកច្រកសេដ្ឋកិច្ចថ្មីនៅតំបន់ស្ទឹងបត់ Reviewed by yim PH on 3:19 PM Rating: 5

Entertainment

ads
Powered by Blogger.