LG BRANDSHOP សាខាកំពង់ចាមកំពុងតែទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនខេត្តកំពង់ចាម
Wednesday 29 /10/2014 Time 02:50pm
កាលពីថ្ងៃទី 25 ខែតុលា ឆ្នាំ2014 ក្រុមហ៊ុន G Gear និងក្រុមហ៊ុន
LG Electronics បានប្រារព្ធនូវពិធីសម្ពោធសាខាថ្មីមួយទៀតគឺ
LG BRANDSHOP ប្រចាំខេត្តកំពង់ចាម។ ដើម្បីអបអរសាទនូវកម្មវិធី
សម្ពោធដ៏អស្ចារ្យនេះក្រុមហ៊ុន LG បានបង្កើតអោយមាននូវ កម្មវិធី
លក់ក្នុងតម្លៃយ៉ាងពិសេស ការថែមជូននូវកាដូវបន្ថែម ចំពោះគ្រប់
LG BRANDSHOP ទាំងអស់គឺ ភ្នំពេញ ក្រុងបាត់ដំបង
ក្រុងសៀមរាបនិងក្រុងកំពង់ចាម។ ដែលអស្ចារ្យជាងនេះទៅទៀត
ក្រុមហ៊ុនបានបង្កើតអោយមានកម្មវិធិដ៏ពិសេសជាច្រើនទៀត
ដែលនឹងប្រារព្ធឡើងនៅមុខអគារ LG BRANDSHOP ប្រចាំខេត្ត
កំពង់ចាម។ កម្មវិធីពិសេសទាំងអស់នោះមានដូចជាកម្មវិធី
ប្រកួតរាំកម្មវិធីទស្សនាភាពយន្ត 3D និងកម្មវិធីដទៃទៀតជាច្រើន។
ជាលទ្ធផលចាប់តាំងពីថ្ងៃបើកសម្ពោធសាខា LG BRANDSHOP
ប្រចាំខេត្តកំពង់ចាមនេះមក ក្រុមហ៊ុន LG បានទទួលនូវភាព
ជោគជ័យយ៉ាងខ្លាំងក្លាពីសំណាក់ការគាំទ្រយ៉ាងសំបើមពីមជ្ឈដ្ឋាន
អតិថិជនដែលបានធ្វើការចូលរួមមកទស្សនា និងជាវនូវផលិតផល
អេទ្បិចត្រូនិចសំរាប់ប្រើប្រាស់ក្នុងគេហដ្ឋាន និងទូរសព្ទដៃដ៏
ទំនើបៗម៉ូដែល LG ហើយពួកគាត់បាន សម្តែងនូវការយកចិត្ត
ទុកដាក់បំផុតទៅលើ គុណភាព បច្ចេកវិទ្យាទំនើបរចនាបទនៃ
ការច្នៃប្រឌិតដែលប្រកបដោយភាពទាន់សម័យ ភាពសន្សំសំចៃខ្ពស់ជាពិសេសនោះតម្លៃដ៏សមរម្យបំផុត នៃរាល់ផលិតផលម៉ាក LG
ទាំងអស់។
ជាការបញ្ជាក់បន្ថែម LG BRANDSHOP ប្រចាំក្រុងកំពង់ចាមថ្មីនេះ មានការដាក់បង្ហាញ និងលក់នូវរាល់ផលិតផលម៉ាក LG ទាំងអស់ដូចជាគ្រឿងអេឡិចត្រូនិចសំរាប់ប្រើប្រាស់គេហដ្ឋាន និង ទូរសព្ទដៃ LG គ្រប់ម៉ូដែលទាំងអស់។ បន្ថែមពីនេះទៅទៀតក៏មានបំរើសេវាកម្មក្នុងការជួសជុល ថែទាំ និងប្រឹក្សាយោបល់ទាក់ទងជាមួយនឹងផលិតផល ដោយមានការបំរើ និងទទួលស្វាគមន៍ជូនដល់គ្រប់អតិថិជនទាំងអស់ប្រកបដោយភាពរួសរាយរាក់ទាក់ និងកក់ក្តៅបំផុតពីសំណាក់បុគ្គលិករបស់ក្រុមហ៊ុន LG ទាំងអស់។ រហូតមកដល់ពេលនេះក្រុមហ៊ុន LG មានសាខាចំនួន 4 គឺ៖
1. LG BRANDSHOP (រាជធានីភ្នំពេញ) : អាគារលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7មករា
ទូរសព្ទ : 023 888 199/023 888 299
2. LG BRANDSHOP (ក្រុងសៀមរាប) : អាគារលេខ 18 ផ្លូវសម្តេច ទេពវង្ស សង្កាត់ស្វាយដង្គំ
ក្រុងសៀមរាប ទូរសព្ទ : 063 966 199/ 092 966 199
3. LG BRANDSHOP (ក្រុងបាត់ដំបង) : ផ្លូវលេខ 1 កែងផ្លូវ 121 ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ
ក្រុងបាត់ដំបង ទូរសព្ទ : 053 952 199
4. LG BRANDSHOP (ក្រុងកំពង់ចាម) : ផ្លូវជាតិលេខ7 សង្កាត់វាលវង់ ក្រុងកំពង់ចាម
ទូរសព្ទ : 042 210 299
ដោយៈសូសៀង
រៀបចំដោយៈដារត្ន
By: khmeronlinenews.com
http://ift.tt/1wBO8E8