Insurance

728x90

យុវជន​ពីរ​នាក់​ផឹកស្រា​បៀរ​ស្រវឹង បែកគុំនិត​បបួលគ្នា​លួច​ទូក ត្រូវ​ចាប់ខ្លួន​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​ម្នាក់​ក្នុងចំណោម​២​នាក់ ដែល​ជាប់​ពាក់​ព័​ន្ឋ​ទៅនឹង​ករណី​លួច​ទូក កាលពី​យប់​ថ្ងៃទី​១៣​ឈានចូល​ថ្ងៃទី​១៤​ខែធ្នូ ត្រូវបាន​ម្ចាស់​ទូក​ឃាត់ខ្លួន​បាន កាលពី​ថ្ងៃទី​១៤​វេលា​ម៉ោង​៣ និង​០០​នាទី​នៅ​ចំណុច​សង​ភី​ណង ក្នុង​សង្កាត់​កោះរ៉ុង ហើយ​បាន​បញ្ជូន​ខ្លួន​មកដល់​ដីគោក​នា​វេលា​ម៉ោង​១៣ និង​៥០​នាទី​ថ្ងៃ​ទ​១៥​ខែធ្នូ​ឆ្នាំ ដើម្បី​ប្រគល់ជូន​សមត្ថកិច្ច​ប៉ូលិស​ក្រុងព្រះសីហនុ ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​


អ្នកស្រី វ​ណ្ណី អាយុ​៥៦​ឆ្នាំ ជា​ម្ចាស់​ទូក​បាន​ឲ្យ​ដឹងថា​គាត់​មាន​ទូក​មួយគ្រឿង​ជា​ប្រភេទ​ទូក​អូស​សម្រាប់​អូស​មឹក និង​បង្គា​ដើម្បី​ចិ​ញ្ជឹ​ម​គ្រួ​សារបាន​ប្រាប់ថា នៅ​ព្រឹក​ថ្ងៃកើតហេតុ​គាត់​ងើប​ពី​ព្រឹក​ដូច​សព្វដង ក្រឡេកមើល​ទូក​គាត់​មិនឃើញ​ក៏មាន​ការភ្ញាក់ផ្អើល និង​ប្រាប់​ឲ្យ​បងប្អូន​ចេញ​ទូក​តាមរក​រហូតមក​ដល់​ម៉ោង​៣​ថ្ងៃ​ដ៏​ដែល គាត់​បាល​ឮដំណឹង​ថា​ចាប់បាន​នៅ​ដំបន់​(​សង​ភី​ណង​) កោះរ៉ុង​ក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ​។ ក្រោយពី​ឃាត់ខ្លួន​បាន​នៅ​កោះរ៉ុង​ហើយក៏​ប្រគល់​ជនល្មើស​ឲ្យ​សម្ថ​កិច្ច​កោះរ៉ុង ធ្វើ​កំណត់ហេតុ​មួយ​យប់ លុះ​ព្រឹក​ថ្ងៃទី​១៥​នេះ​ក៏បាន​បញ្ជូន​ទាំង​ជនល្មើស និង​ទូក​មក​កន្លែងកើតហេតុ​ដើម​វិញ​ដើម្បី​ឲ្យ​សម្ថ​កិច្ច​ធ្វើ​កំណត់ហេតុ និង​សាកសួរ​បន្ត​។​


​យោងតាម​ចំលើយសារភាព​របស់​ជ​ន​ល្មើស​បាន​ឲ្យ​ដឹងថា គេ​មានឈ្មោះ សាវុធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ មក​ធ្វើជា​កូនដៃ​ទូក​គេ​មិន​ពឹត​ប្រាកដ​នៅ​ថ្ងៃកើតហេតុ​ខាងលើ​រូបគេ​មាន​គ្នា​ពីរ​នាក់​ដោយ​ម្នាក់ទៀត​ឈ្មោះ ស្វិត បាន​ផឹកស្រា​នៅ​ម្តុំ​ផែ​ពេល​ស្រវឹង​ក៏​បែកគុំនិត លួច​ទូក​តែ​មិនដឹងថា​ទៅ​ទីណា​ទេ លុះ​ព្រឹក​ឡើង​ក៏​ទៅដល់​កោះរ៉ុង​ស្រាប់តែ​ម្ចាស់​គេ​ទៅ​ទាន់ ក៏​ចាប់បាន​រូបគេ​ចំណែក​ម្នាក់​រត់ឡើង​គោក​គេចខ្លួនបាត់​។​ ​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​បញ្ជូន​មកកាន់​អធិការ​រដ្ឋា​ន​នគរបាល​ក្រុងព្រះសីហនុ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ ដោយ កោះរ៉ុង​ ​


KA-02100



យុវជន​ពីរ​នាក់​ផឹកស្រា​បៀរ​ស្រវឹង បែកគុំនិត​បបួលគ្នា​លួច​ទូក ត្រូវ​ចាប់ខ្លួន​ យុវជន​ពីរ​នាក់​ផឹកស្រា​បៀរ​ស្រវឹង បែកគុំនិត​បបួលគ្នា​លួច​ទូក ត្រូវ​ចាប់ខ្លួន​ Reviewed by yim PH on 1:14 PM Rating: 5

Entertainment

ads
Powered by Blogger.