សំរាមនៅចុងភូមិម៉ុងបារាំង អាជ្ញាធរសង្កាត់ និងក្រុងមិនខ្វល់ខ្វាយ
ខេត្តកំពង់ឆ្នាំង៖ ទោះបីអ្នកសារព័ត៌មានក្នុងខេត្ត ធ្លាប់ធ្វើការបង្ហាញ និងរិះគន់ហើយក៏ ដោយការដឹកយកសំរាមមកលួចបោះចោល នៅចំណុចផ្លូវកៅស៊ូចុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នៅតែកើតមានជារៀងរាល់ថ្ងៃ ដែលអាជ្ញាធរសង្កាត់ និងក្រុង មិនគិតគូរ និងមិនទាន់ខ្វាយខ្វល់នោះឡើយ។
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅ ក្នុងវេទិកាផ្សព្វផ្សាយ និងពីគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ នៅក្នុង សាលា ក្រុងកំពង់ឆ្នាំងបានឡើងថា៖ បញ្ហាសំរាមគឺជារឿងឈឺក្បាលណាស់ ដែរអាជ្ញាធរ មូលដ្ឋានគ្រប់ជាន់ថ្នាក់ត្រូវតែចាត់វិធានការណ៍ ដោះស្រាយ និងទប់ស្កាត់។ ព្រោះសំរាម គឺជាប្រភពនៃមេរោគ និងធ្វើអោយបាត់បង់សោភ័ណ្ឌភាពក្នុងទីក្រុងកំពង់ឆ្នាំង។
លោកអភិបាលខេត្ត ក៏បានលើកឡើងទៀតថា៖ ប្រជាពលរដ្ឋខ្លះមិនហ៊ានចំណាយ លុយបង់ថ្លៃសេវាដឹកសំរាមអោយក្រុមហ៊ុនប្រមូលសំរាមក្នុង១ខែពី៥.០០០ឬ១០.០០០រៀ លនោះទេ ប៉ុន្តែនៅពេលយប់ស្ងាត់ពួកគាត់បានលួចដឹកសំរាមក្នុងផ្ទះច្រកតាមស្បោងដឹក យកទៅចោលនៅតាមកន្លែងផ្សេងៗ ករណីដូចជាកន្លែងខាងលើនេះជាដើម។
បញ្ហានេះដើម្បីកុំអោយមានការលួចយកសំរាមមកបោះចោលយ៉ាងអនាធិបតេយ្យដូចខាងលើនេះអាជ្ញាធរសង្កាត់គួរតែចាត់វិធានការណ៍អោយសមត្ថកិច្ចក្នុងមូលដ្ឋាន ឬប្រជាការពារភូមិ ឃុំ ឃ្លាំមើល ចាំចាប់អ្នកយកសំរាមនៅតាមផ្ទះទៅបោះចោលដើម្បី ធ្វើការផាកពិន័យ ឬអោយប្រមូលសំរាមដែលពួកគាត់ធ្លាប់យកមកបោះចោលកន្លងមក យកទៅជីកកប់ចោលកន្លែងណាមួយទើបរៀងចាល និងទើបជាការត្រឹមត្រូវ។
បញ្ហាសំរាមក្រុងមូលដ្ឋាន និងទីក្រុងគឺជាបញ្ហរបស់យើងទាំងអស់គ្នា ហេតុនេះសូម អាជ្ញាធរសង្កាត់ និងក្រុងកំពង់ឆ្នាំងចាត់វិធានការណ៍ដោះស្រាយ និងទប់ស្កាត់អោយមាន ប្រសិទ្ធភាព ព្រោះថាកន្លែងដែលគេយកទៅបោះចោលយ៉ាងអាណាធិបតេយ្យនៅមានជា ច្រើនទៀតក្នុងក្រុងកំពង់ឆ្នាំង។ បើគ្មានអាជ្ញាធរចាត់តាំង និងដឹកនាំធ្វើនោះទេ ខាងមុខនេះសំរាមទាំងអស់នោះ និងរីករាលដាលកាន់តែច្រើនឡើងៗជាមិនខានឡើយ ហើយសោភ័ណ្ឌភាពទីក្រុងកំពង់ឆ្នាំង ពិតជាក្លាយទៅជាទីក្រុងសំរាម និងអាចទទួលបានចំណាត់ថ្នាក់លេខ១មេដាយមាសខាងសំបូរសំរាមនោះហើយ៕ ដោយ រិទ្ធិ ជ័យ