បុរសម្នាក់បានស្លាប់ និងនារីម្នាក់សង្ឃឹមរស់តិចណាស់ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាកកាមរី គូថហើមបុកកង់ និងម៉ូតូពីក្រោយត្រួតគ្នា
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ និងនារីម្នាក់មានសង្ឃឹមតិចណាស់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ មួយខណៈដែលជនរងគ្រោះម្នាក់ជិះម៉ូតូ និងម្នាក់ទៀតជិះកង់ត្រូវរថយន្តមួយគ្រឿបុកពីក្រោយបន្តគ្នា។ គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង២ និង១០នាទីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នៅលើផ្លូវ ជាតិលេខ៥ ក្នុងចន្លោះគីឡូម៉ែត្រលេខ៨១ និងលេខ៨២ ចំណុចមុខផ្សារព្រៃខ្មែរ ក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរបាននិយាយអោយដឹងថា៖ មុនពេលកើតហេតុជនរង គ្រោះទាំង២នាក់ម្នាក់ឈ្មោះ ថុច ស៊ីថា ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិចំបក់កន្ទ្រាញ ឃុំតាំង ក្រសាំង ស្រុកទឹកផុស បានជិៈម៉ូតូម៉ាវីវ៉ាពណ៏ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1A. 8628ក្នុងដំណើរពីជើង ទៅត្បូង និងម្នាក់ទៀតឈ្មោះ បូ ស្រីចាន់ ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្ស ជិះកង់ មានទីលំនៅភូមិឈើ ត្រាច ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ទាំង២នាក់ក្នុងដំណើរស្របគ្នា លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តម៉ាកកាមរីគូថហើមពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2A. 6805 ជាតថយន្តតាក់ ស៊ីពោធិសាត់ភ្នំពេញ បើកបរដោយជនពុំស្គាល់ បានបើកមកពីក្រោយយ៉ាងលឿនហើយបានទៅបុក ជនរងគ្រោះទាំង២នាក់បន្តត្រួតគ្នា បណ្តាលអោយរងរបួសធ្ងន់ធ្ងរទាំង២នាក់។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានបើករត់គេចចេញពីកន្លែងកើតហេតុប្រមាណ៤០ម ហើយបានឈប់ទុករថយន្តចោលរួចគេចខ្លួនបាត់តែម្តង។ ចំណែកជនរងគ្រោះទាំង២នាក់ត្រូវបានគេ សែងបញ្ជូនទៅកាន់មណ្ឌលសុខភាពព្រៃខ្មែរ ដោយរបួរធ្ងន់ធ្ងរក៏ត្រូវបានគេដឹកតាមរថយន្តបញ្ជូនមកកាន់ មន្ទីរពេទ្យខេត្ត និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ។ នៅល្ងាចថ្ងៃដដែលបុរសឈ្មោះ ថុច ស៊ីថា បានស្លាប់នៅក្នុងមន្ទីរពេទ្យក្រុងភ្នំពេញ ចំណែកនារី ឈ្មោះ បូ ស្រីចាន់ របួសធ្ងន់មានសង្ឃឹមរស់ តិចណាស់។
សមត្ថកិច្ចនគរបាលស្រុករលាប្អៀរបានសន្និដ្ឋានថា៖ អ្នកបើកបររថយន្តទំនងជាបើកងោកមួយ ភាំងទើបបុកជនរងគ្រោះទាំង២នាក់ បន្តគ្នាបណ្តាលអោយរបួសធ្ងន់និងស្លាប់បែបនេះ។ រថយន្តម៉ូតូ និងកង់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ។ការបង្កគ្រោះថ្នាក់ដល់ស្លាប់ និងរបួសធ្ងន់ធ្ងរបែបនេះ គេមិនសង្ឃឹមថាអ្នកបើកបររថយន្តបង្កចូលខ្លួនមក ដោះស្រាយឡើយ។ រឿងនេះមានតែស្នើសុំតុលាការខេត្តលក់ឡាយឡុងរថយន្តជនបង្ក យមមកដោះ ស្រាយព្យាបាលជម្ងឺ និងជួយធ្វើបុណ្យអ្នកស្លាប់តែប៉ុណ្ណោះ៕ ដោយ រិទ្ធិ ជ័យ