Insurance

728x90

កញ្ញា រិ​ទ្ធ ថា​រី អាយុ ២៥​ឆ្នាំ ដោយសារតែ ទាស់សំដី​ជាមួយ​គូ​ដណ្តឹង យក​ផ្លែស្វាយ​ជ្រលក់​ជាមួយ​ថ្នាំ​កណ្តុល​ញ៉ាំ សម្លាប់ខ្លួន ធ្វើ​ឲ្យ​អ្នកមានគុណ​ទាំង​ទ្វេ​បង្ហូរ​ទឺ​ក​ភ្នែក​សោកស្តាយ​

​ខេត្តកណ្តាល ៖ គ្រាន់តែ​ទាស់សម្តី​ជាមួយនឹង​គូ​ដណ្តឹង នារី​វ័យ ២៥​ឆ្នាំ​ម្នាក់​បានសម្រេច​ចិត្ត​សម្លាប់ខ្លួន​ដោយ​ថ្នាំ​បំពុល​សត្វ​កណ្តុរ ដែល​ធ្វើ​ឲ្យ​អ្នកមានគុណ​ទាំង​ទ្វេ ព្រមទាំង​បងប្អូន​សាច់ញាតិ​ហូរ​ទឹកភ្នែក​យ៉ាង​អាឡោះអាល័យ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៤ ខែធ្នូ នៅ​ភូមិ​ព្រែក​តា​ទន់ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​


​អធិការ​ស្រុក​ខ្សាច់កណ្តាល លោក ម៉ែន សុឃឿន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ រិ​ទ្ធ ថា​រី អាយុ​២៥​ឆ្នាំ​។ លោក​ថា ជនរងគ្រោះ​បាន​ទាស់សម្តី​ជាមួយ​គូ​ដណ្តឹង​ដែលមាន​ឈ្មោះ យ​ន រិទ្ធី អាយុ​២៥​ឆ្នាំ​ដូចគ្នា ក្រោយមក​គេ​ក៏​ឃើញ​ជនរងគ្រោះ​យក​ផ្លែស្វាយ​ទៅ​ញ៉ាំ​ក្នុង​បន្ទប់ នៃ​ផ្ទះ​ជីដូន ដោយ​ជ្រលក់​ជាមួយ​ថ្នាំ​កណ្តុរ​។ បន្ទាប់មក​ក៏មាន​ការភ្ញាក់ផ្អើល ហើយក៏​ត្រូវ​ក្រុមគ្រួសារ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​អ​កុស​ល្យ​ជនរងគ្រោះ​ក៏​ដាច់ខ្យល់​ស្លាប់​។​


​លោក​អធិការ​ថា យោងតាម​ការពិនិត្យរ​បស់​សមត្ថកិច្ច ជនរងគ្រោះ​ពិត​ពុល​ថ្នាំ​កណ្តុរ មែន ហើយក៏​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​ទាំង​សោកសៅ​។ លើ​ផែនដី​យើង​នេះ​មនុស្ស​ភាគច្រើន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ទំនុក​បំ​រ៉ុង​ឲ្យ​ជីវិត​បាន​រស់ ហើយ​មិន​គូរ​មាន​មនុស្ស បំផ្លាញ​ជីវិត​ដ៏​មានតម្លៃ​របស់ខ្លួន ដែលជា​ទីស្រឡាញ់​របស់​អ្នកមានគុណ បងប្អូន​នោះឡើយ ៕ ​


KA-0004



កញ្ញា រិ​ទ្ធ ថា​រី អាយុ ២៥​ឆ្នាំ ដោយសារតែ ទាស់សំដី​ជាមួយ​គូ​ដណ្តឹង យក​ផ្លែស្វាយ​ជ្រលក់​ជាមួយ​ថ្នាំ​កណ្តុល​ញ៉ាំ សម្លាប់ខ្លួន ធ្វើ​ឲ្យ​អ្នកមានគុណ​ទាំង​ទ្វេ​បង្ហូរ​ទឺ​ក​ភ្នែក​សោកស្តាយ​ កញ្ញា រិ​ទ្ធ ថា​រី អាយុ ២៥​ឆ្នាំ ដោយសារតែ ទាស់សំដី​ជាមួយ​គូ​ដណ្តឹង យក​ផ្លែស្វាយ​ជ្រលក់​ជាមួយ​ថ្នាំ​កណ្តុល​ញ៉ាំ សម្លាប់ខ្លួន ធ្វើ​ឲ្យ​អ្នកមានគុណ​ទាំង​ទ្វេ​បង្ហូរ​ទឺ​ក​ភ្នែក​សោកស្តាយ​ Reviewed by yim PH on 7:07 PM Rating: 5

Entertainment

ads
Powered by Blogger.