Insurance

728x90

ក្រសួងមហាផ្ទៃ ទទួលយក​ពាក្យសុំ​បង្កើត ​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ ​

Monday 15/12/2014 Time : 03 : 56 pm


ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៤ បាន​បោះត្រាទទួល​ពាក្យសុំ​បង្កើត​គណបក្ស ឈ្មោះ “​អំណាច​ពលរដ្ឋ​ខ្មែរ​” ដែលមាន​លោក សួនសេរី​រដ្ឋា ជា​ប្រធាន​។ ប៉ុន្តែ​ការសម្រេច​អនុញ្ញាត​ឲ្យឬ​មិន​អនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស​នោះនៅ​មិនទាន់មាន​ការសម្រេច​ពី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅឡើយ​ទេ​។​


លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរនិង​ជា​តំណាង​ស្ថាបនិក បានដាក់​ពាក្យសុំ​បង្កើត​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរជូន​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៦ខែសីហា ឆ្នាំ​២០១៤ ហើយ​ត្រូវបាន​នាយកដ្ឋាន​កិច្ចការ​នយោបាយ​ក្រសួងមហាផ្ទៃវាយ​ត្រា​ទទួល​លើ​ពាក្យស្នើសុំ​នោះ កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៤​។​


ក្នុង​ពាក្យសុំ​បង្កើត​គណបក្សនយោបាយ លោក សួន សេរី​រដ្ឋាបាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា “​ខ្ញុំបាទ នាង​ខ្ញុំនិង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ៨០​នាក់ បាន​ឯកភាពគ្នាផ្តួចផ្តើម​បង្កើត​គណបក្ស អំណាច​ពលរដ្ឋ​ខ្មែរ សរសេរ​ជា​អក្សរ​កាត់គ​.​អ​.​ព​.​ខ ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល តាំងនៅ​ផ្ទះ​លេខ​៣ ផ្លូវ​លេខ​២សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រីមេត្តា​អនុញ្ញាត​ឲ្យ​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរបាន​បង្កើត​ដោយ​ក្តី​អនុគ្រោះ​”​។​


​ទាក់ទង ការស្នើសុំ​បង្កើត​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ​នេះនៅ​មិនទាន់មាន​ការឆ្លើយតប​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេងរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅឡើយ​ទេ​។​


លោក​សួន​សេរី​រដ្ឋា ដែល​កំពុង​រស់នៅ​អាមេរិកជា​អ្នក​ផ្តួចផ្តើម​បង្កើត​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរក្នុង​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​ហ៊ុនសែន​។ថ្មីៗ​នេះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការកាត់ទោស​កំបាំងមុខ ប្រឆាំង​លោក សួន សេរី​រដ្ឋា ពីបទ​ក្បត់ជាតិ ផងដែរ​៕


ដោយ​ ៖ សូសៀង


រៀបចំដោយៈ ភក្ដី


By: khmeronlinenews.com


http://ift.tt/eA8V8J
ក្រសួងមហាផ្ទៃ ទទួលយក​ពាក្យសុំ​បង្កើត ​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ ​ ក្រសួងមហាផ្ទៃ ទទួលយក​ពាក្យសុំ​បង្កើត ​គណបក្ស​អំណាច​ពលរដ្ឋ​ខ្មែរ ​ Reviewed by yim PH on 4:10 PM Rating: 5

Entertainment

ads
Powered by Blogger.