Insurance

728x90

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​បរិបូណ៌ ស្ទាក់​ចាប់បាន​រថយន្ត​១​គ្រឿង ដឹកឈើ​ម្រះព្រៅភ្នំ​២២​ដុំ តែ​ម្ចាស់​វា​មិនបាន​ចាប់ខ្លួន​ទេ​

​ខេត្តកំពង់ឆ្នាំង​៖​ ​ឈើ​ម្រះព្រៅភ្នំ​ចំនួន​២០​ដុំ​ធំៗ និង​ឈើ​ធ្នង់​ចំនួន​២​ដុំ​ធំៗ ដឹក​តាម​រថយន្ត​នី​ស​សាន់ មួយគ្រឿង​ត្រូវបាន​កងរាជអាវុធហត្ថ​ស្រុក​បរិបូណ៌ ស្ទាក់​ចាប់បាន​តាម​បញ្ជា​របស់ លោក​ព្រះរាជអាជ្ញា​ខេត្ត ហើយ​បាន​បញ្ជូនមក​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​។ ការ ស្ទាក់ចាប់​រថយន្ត​ខាងលើនេះ​បានធ្វើ​ឡើង​នៅវេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​ខ្មោច ក្នុងភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូណ៌​។​


​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖​ក្រោយពី​បានទទួល​ព័ត៌មាន​ពី​បណ្តាញ​របស់​សមត្ថកិច្ច លោក​បាន​ចាត់តាំង​អោយ​លោក គិត គ​ន្ធា មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ស្រុក​បរិបូណ៌ តាមដាន​រថយន្ត​សង្ស័យ​មួយគ្រឿង ដែល​បើកបរ​មកពី​ស្រុក​ភ្នំក្រវាញ​ឆ្ពោះទៅ​ក្រុងភ្នំពេញ​។ ក្នុងពេល​ម៉ោង​ខាងលើ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក បានធ្វើការ​ស្ទាក់​ឆែកឆេរ​រថយន្ត​ខាងលើ ខណៈ​សមត្ថកិច្ច​ឃាត់​រថយន្ត​ជាប់​អ្នកបើកបរ​ក៍បាន​ចុះ​រត់​គេចខ្លួនបាត់ សមត្ថកិច្ច​បាន​ពិនិត្យឃើញ​នៅលើ​រថយន្ត​មាន​ឈើ​ម្រះព្រៅភ្នំ និង​ឈើ​ធ្នង់​ធំៗ​ចំនួន​២២​ដុំ ហើយ​បាន​បញ្ជូន​រថយន្ត​នេះ​មកកាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​។​


​នៅ​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៤ លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​បាន​ប្រគ ល់​ឈើ​ទាំង​២២​ដុំ​ខាងលើនេះ និង​រថយន្ត​ម៉ា​កនី​ស​សាន់ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ធ​៤៣០៨​ភព​២ អោយ​លោក ហោ តារា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​។​


ពលរដ្ឋ​បានឃើញ​ហេតុការណ៍​នោះបាន​មាន​យោបល់​ថា គេ​ដឹងថា​សមត្ថកិច្ច​ធ្លាប់​ចាប់​បង្ក្រាប​ជា​ហូរហែ​មែន តែ​មិនដែល​ឃើញ​ស្រាវជ្រាវ​ចាប់​ម្ចាស់​យកមក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នោះទេ​បានត្រឹមតែ​ចាប់​ឡាន​ចាប់​ឈើ ដូ​យ៉ាង​ករណី​ខាងលើនេះ​គេ​មិន​សង្ឃឹក​ឡើយ​ថា​សមត្ថកិច្ច ចាប់ខ្លួន​ម្ចាស់​ឡាន និង​ឈើ​នេះ​យកមក​ផ្តន្ទាទោស​ឡើយ បន្ទាប់ពី​ចាប់​និ​យកទៅ​គ្រប់គ្រង នឹង​ស្ងាត់​ដូច​ចោរលួច​សេះ​ហើយ​៕ ដោយ រិ​ទ្ធិ ជ័យ ​


KA-09696 KA-09700 KA-09699



សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​បរិបូណ៌ ស្ទាក់​ចាប់បាន​រថយន្ត​១​គ្រឿង ដឹកឈើ​ម្រះព្រៅភ្នំ​២២​ដុំ តែ​ម្ចាស់​វា​មិនបាន​ចាប់ខ្លួន​ទេ​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​បរិបូណ៌ ស្ទាក់​ចាប់បាន​រថយន្ត​១​គ្រឿង ដឹកឈើ​ម្រះព្រៅភ្នំ​២២​ដុំ តែ​ម្ចាស់​វា​មិនបាន​ចាប់ខ្លួន​ទេ​ Reviewed by yim PH on 1:38 PM Rating: 5

Entertainment

ads
Powered by Blogger.