Insurance

728x90

​មនុស្ស​៣​នាក់ ត្រូវបាន​គេ​កាប់​ប្រហារ​នឹង​កាំបិត

​ប្រទេស​ចិន​៖ កាសែត​ចិន​កុ​ម្មុនិ​ស្ត​និយាយថា ប៉ូលិស​នៅក្នុង​រដ្ឋធានី នៃ​តំបន់​ស៊ីន​ជាំ​ង​ចុង​ខាងលិច​ថា បាន​ឃុំ​បុរស​ម្នាក់​ក្រោយពី​មនុស្ស​៣​នាក់ ត្រូវរបួស​នៅ​ដោយសារ​ជន​នោះ​កាប់​ប្រហារ​នឹង​កាំបិត​ដែលជា​អំពើហិង្សា​នោះ​ដ៏​ញាក់សាច់​។ ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​ផ្លូវការ បាន​និយាយ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ថា បុរស​ម្នាក់​បាន​កាប់​ប្រហារ​ទៅលើ​មនុស្ស​៣​នាក់​នៅ​ចំណតរថយន្ត​ក្រុង​មួយកន្លែង នៅក្នុង​តំបន់​អភិវឌ្ឍន៍​នៅ​អ៊ុយ​រ៉​គី ហើយ ប៉ូលិស​បាន​ប្រញាប់ប្រញាល់​ទៅកាន់​កន្លែងកើតហេតុ និង​បាន​ចាប់ខ្លួន​ជនសង្ស័យ​មុននឹង​បាន​បញ្ជូន​អ្នក របួស​ទៅកាន់​មន្ទីរពេទ្យ​។​


​មានការ​កត់សម្គាល់ថា មនុស្ស​រាប់រយ​នាក់ ត្រូវបាន​គេ​សម្លាប់​នៅក្នុង​តំបន់​នោះ នៅក្នុង​រយៈពេល​ពីរ​ឆ្នាំកន្លងមក ភាគច្រើន​ជា​អំពើហិង្សា​រវាង​ពួក​មូស្លីម អ៊ុយ​ហូរ ដែល​បាន​ហៅ​ស៊ីន​ជាំ​ង​ថា ជា​ស្រុក​របស់គេ ហើយ​និង​ពួក​ជនជាតិ​ហាន​។ រដ្ឋាភិបាល​ចិន​កុ​ម្មុយ​និ​ស្ត​ក៏បាន​ក៏បាន​ខឹងក្រេវក្រោធ​ចំពោះ​ការវាយប្រហារ​នៅក្នុង​តំបន់​ផ្សេង​របស់​ប្រទេស​ខ្លួន ដែល​ក្នុងនោះ​រួមមាន​ទីក្រុង​ប៉េកាំង​ផងដែរ ថា​ពួក​សកម្មប្រយុទ្ធ​ឥស្លាម​និយម​មកពី​តំបន់​ស៊ីន​ជាំ​ង​ជា​អ្នកបង្ក​។ ការវាយប្រហារ​ច្រើន​រាប់មិនអស់ ត្រូវបាន​គេ​ទម្លាក់​ទៅលើ​ពួក​សកម្មប្រយុទ្ធ​ដែល​ប្រើ​កាំបិត ដែល​ក្នុងនោះ​រួមមាន​ឧប្បត្តិហេតុ​មួយ​នៅឯ​ស្ថានីយ​រថភ្លើង នៅ​ភាគ​និរតី​ប្រទេស​ចិន នៅក្នុង​ខែ​មិនា​ដែល​ពេលនោះ​ស្លាប់​មនុស្ស​២៩​នាក់​យ៉ាង​ចលាចល​៕ ​


KA-7777



​មនុស្ស​៣​នាក់ ត្រូវបាន​គេ​កាប់​ប្រហារ​នឹង​កាំបិត ​មនុស្ស​៣​នាក់ ត្រូវបាន​គេ​កាប់​ប្រហារ​នឹង​កាំបិត Reviewed by yim PH on 2:58 PM Rating: 5

Entertainment

ads
Powered by Blogger.