Insurance

728x90

ស្ត្រី​ម្នាក់ ចាញ់បោក​គេ​ទាំង​ព្រឹក យក​មាស​៧​ជី​ទៅ​ដូរ​យក​សំណរ​បាន​មួយកញ្ចប់​

​ខេ​ត្ត​ព្រះសីហនុ​៖ ស្ត្រី​ម្នា​ក់មក​ទិញ​ម្ហូប​នៅ​ផ្សារ បាន​ចាញ់បោក​ក្រុម​ទម្លាក់​សំណរ​បំភាន់​ដូរ​យក​មាស​អស់​ចំនួន​៧​ជី​មាស ទាំង​ព្រឹក​នៅក្នុង​ផ្សារលើ​ក្រុងព្រះសីហនុ ដែល​ករណីនេះ​តែងតែ​កើតឡើង​គ្រប់ទិសទី តែ​ស្ត្រី​ចាញ់បោក​គេ​រូបនេះ​គាត់​ទើបតែ​ជួប​។ ហេតុការណ៍​នេះ​បានកើត​ឡើង​វេលា​ម៉ោង​៩ និង​៤៩​នាទី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៤​។​


​តាម​ការអះអាង​របស់​ស្ត្រី​រងគ្រោះ ឈ្មោះ កៅ ចាន់ ធឿន ភេទ ស្រី​អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល​ផ្ទះជួល ស្ថិតក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បាន​និយាយ​ទាំង​សោកស្តាយ​ថា នៅ​ថ្ងៃកើតហេតុ ខណៈពេល​មក​ផ្សារ​ក្រុងព្រះសីហនុ ដើម្បី​ទិញ​ម្ហូប ក៏​ស្រាប់​មាន​មនុស្ស​ស្រី​មិនដែល​ស្គាល់​ម្នា​ក់មក​ប្រាប់ថា កុំអោយ​គាត់​និយាយ មនុស្ស​២​នាក់​ដែល​ឈរ​ជិត​យើង បាន​រើស​បាន​កញ្ចប់​មាស​មួយកញ្ចប់​ពី​អ្នក​មក​លក់​មាស​ទិញ​ដី ចាំ​គាត់​សុំ​ពួកគេ​ចែកគ្នា​។


ស្ត្រី​រងគ្រោះ​បាន​បន្តថា​៖ បន្ទាប់មក​ស្ត្រី​រូបនោះ​បាន​ទៅ​និយាយ​ជាមួយ​មនុស្ស​ប្រុស​ទាំង​២​នាក់​ផ្សេងទៀត​ដែល​អះអាងថា​ជា​អ្នក​រើស​បាន​កញ្ចប់​មាស​រួច​ក៏​បបួល​ចែកគ្នា​។ ហើយ​នៅពេលនោះ​គាត់​បានទាមទារ​ចែក​នៅក្នុង​ផ្សារ តែ​បែរជា​ស្ត្រី​សង្ស័យ​បាន​និយាយថា​៖ មិនអាច​ចែកគ្នា​នៅក្នុង​ផ្សារ​បាន​នោះទេ​ចាំ​យើង​ទៅ​ចែកគ្នា​នៅ​កន្លែង​ស្ងាត់​។


​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ទៀតថា​៖ បន្ទាប់មក​ស្ត្រី​សង្ស័យ និង​បុរស​ម្នា​ក់បាន​ជិះ​ម៉ូតូ​ចេញ​ទៅមុន​ទៅអោយ​រូបគាត់​ជិះ​ម៉ូតូ​ជាមួយ​បុរស​ម្នាក់ទៀត​តាម​ក្រោយ រហូតមកដល់​កន្លែង​ស្ងាត់​ចំណុច​ផ្លូវ​ឡើង​វត្ត​លើ ក្បែរ​ហាង​តា​ផល​លើ​ភ្នំ​ស្ថិតក្នុង​សង្កាត់​លេខ​១ ស្ត្រី​សង្ស័យ​បាន​និយាយថា ឥឡូវ​មិនបាច់​ចែកគ្នា​ទេ មាស​នៅក្នុង​ថង់​នោះ​អោយ​គាត់​យក​ទាំងអស់ តែ​អោយ​គាត់​ដោះ​ខ្សែ​រក ខ្សែរ​ដៃ និង​ជញ្ជៀន​មកអោយ​ពួកគេ​មក កុំ​នៅ​យូ​ប្រយ័ត្ន​ម្ចាស់​គេ​មក​ទាន់​។ និយាយ​បណ្តើរ​ស្ត្រី​សង្ស័យ​បានមក​ដោះ​សម្ភារៈ​ក្នុង​ខ្លួន​បណ្តើរ រួច​ជិះ​ម៉ូតូ​ចេញ​បាត់ទៅ​បន្សល់ទុក​បុរស់​ឌុប​គាត់​ឃើញ​ដូច​នោះ​គាត់​បានអោយ​បុរស​នៅ​ជាមួយ​គាត់​ឌុប​រូបគាត់​ដេញតាម​ម៉ូតូ​ស្ត្រី​និង​បុរស​សង្ស័យ ប៉ុន្តែ​បុរស​ដែល​ឌុប​គាត់​ជិះ​ដេញតាម​បាន​បន្តិច​ក៏​ឈប់ ហើយ​និយាយថា រញ៉េរញ៉ៃ​ណាស់​ឈប់​ដេញ​ហើយ សូម​ចុះ​ពីលើ​ម៉ូតូ​ខ្ញុំ​ទៅ រួច​ក៏​ជិះ​ម៉ូតូ​ចេញ​បាត់ទៅ​បន្សល់ទុក​គាត់​កណ្តាលផ្លូវ​ម្នាក់ឯង​ទាំង​ការហួសចិត្ត​។​ ​ ​


ក្រោយ​កើតហេតុ ស្ត្រី​រងគ្រោះ​បានដាក់​ពាក្យបណ្តឹង​នៅ​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ ចំណែក​ជនសង្ស័យ​ទាំង​៣​នាក់​គេចខ្លួនបាត់​ដោយ​សុ​វត្តិភាព​ដោយ​នាំទៅ​ជាមួយ​មាស​៧​ជី ប៉ុន្តែ​សមត្ថកិច្ច​កំពុង​ស៊ើប​និង​ស្វែងរក​ចាប់ខ្លួន​ជនកំហូច​ទាំងនោះ​៕ ដោយ កោះរ៉ុង​ ​


KA-20141224-WA0010_resized KA-20141224-WA0011_resized



ស្ត្រី​ម្នាក់ ចាញ់បោក​គេ​ទាំង​ព្រឹក យក​មាស​៧​ជី​ទៅ​ដូរ​យក​សំណរ​បាន​មួយកញ្ចប់​ ស្ត្រី​ម្នាក់ ចាញ់បោក​គេ​ទាំង​ព្រឹក យក​មាស​៧​ជី​ទៅ​ដូរ​យក​សំណរ​បាន​មួយកញ្ចប់​ Reviewed by yim PH on 7:57 PM Rating: 5

Entertainment

ads
Powered by Blogger.