ល្បែងជល់មាន់បើកលេងយ៉ាងគគ្រឹកគគ្រេង នៅស្រុកចិត្របុរី អាជ្ញាធរមិនខ្វល់ពលរដ្ឋរិះគន់
ខេត្តក្រចេះ៖ ប្រជាពលរដ្ឋនៅស្រុកចិត្របុរីបានរាយការណ៍ឲ្យដឹងថា ក្រោមការឃុបឃឹតពីអាជ្ញាធរស្រុកចិត្របុរី បានបើកល្បែងបញ្ជល់មាន់ ដែលមានសង្វៀន មួយកន្លែង នៅក្នុងព្រៃ ស្ថិតក្នុងឃុំថ្មគ្រែ ដែលទង្វើនេះកំពុងតែដើរផ្ទុយទាំងស្រុង ពីគោលនយោបាយភូមិឃុំមានសុវត្ថភាព ជាពិសេសបានធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿទៅលើសូម្បីតែវេទិការសាធារណៈដែលអាជ្ញាធរតែងតែធ្វើការអញ្ជើញប្រជាពលរដ្ឋឲ្យចូលរួម ហើយបានប្រកាសក្តែងៗ ប្រឆាំងនឹងល្បែងគ្រប់ប្រភេទ បទល្មើសផ្សេងៗ ការពារសន្តិសុខជូនប្រជាពលរដ្ឋ តែផ្ទុយទៅវិញមិនដូចការសន្យានោះទេ វង់ល្បែងបញ្ជល់មានបានបង្កើតឡើងយ៉ាងគគ្រឹកគគ្រេង គួរឲ្យភ័យខ្លាច។
ប្រភពបន្តថាសង្វៀនជល់មាន់ខាងលើនេះ គឺបានបើកជល់ជារៀងរាល់ថ្ងៃ ព្រហស្បត៍ និងថ្ងៃអាទិត្យ ដោយជល់ ក្នុងមួយគូរៗចាក់លុយរាប់ពាន់ដុល្លារឯណ្ណោះ។ ក្រុមអ្នកមកលេងល្បែងមកពីគ្រប់តិសទីមានជិះឡាន ម៉ូតូ ជិះកង់ ខ្លះដើរ មកជួបជុំគ្នាលើងភ្នាល់ យ៉ាងអ៊ូរអ ដែលមិនយូរទេចោរហារយនឹកកើតមានឆក់ប្លន់ប្រជាពលរដ្ឋរស់នៅតំបន់នោះជាមិនខាន ហើយពេលនោះប្រពលរដ្ឋជាអ្នករងគ្រោះ ចំណែកផលប្រយោជណ៍បានទៅលើមេបនល្បែងមន្ត្រីឃុបឃឹត។ ប្រជាពលរដ្ឋទាមទារ លោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះមេត្តាជួយអន្តរាគមន៍បិទល្បែងជល់មាននេះជាបន្ទាន់ និងត្រូវចាត់ការមន្ត្រីជាខ្នងបង្អែក នៃវង់ល្បែងនោះផង។
ប្រភពប្រជាពលរដ្ឋបានការណ៍ពីវង់ល្បែងបញ្ជល់មាននោះអោយដឹងថា នៅវេលាម៉ោង១រសៀល ថ្ងៃអាទិត្យទី១៤ ខែធ្នូនេះនិងចាប់ផ្តើមដំណើរការជល់ជាធម្មតាដូចសព្វមួយដង ហើយគេក៍មិនបានឃើញអាជ្ញាធរ និងសមត្ថកិច្ចនៅទីនោះបញ្ឈប់ពួកគេទេ។ពលរដ្ឋបានរិះគន់សមត្ថកិច្ចថា ពេលបើកវេទិការសាធារណៈស្តីអំពីភូមិឃុំមាន សុវត្ថិភាពម្តងៗ គឺអាជ្ញាធរ ឬ សមត្ថកិច្ចតែងតែលើក ឡើងអំពីបញ្ហាលុបបំបាត់នូវ បនល្បែងស៊ីសងទាំងឡាយណាដែលកើតមាននៅក្នុង មូលដ្ឋាន ។ ដោយឡែកសង្វៀនជលមាន់នោះបែរជាអាជ្ញាធរអនុញ្ញាតអោយបើកលេងយ៉ាងចំហរទៅវិញ តែគេមិនដឹងថា លោកអភិបាលស្រុកចិត្របុរី ជាប់ពាកព័ន្ធនឹងការបើកភ្លើងខៀវឲ្យវង់ល្បែងនេះ ឬយ៉ាងណានោះទេ៕ ដោយ ម៉េង ហ៊ាង