បបួលក្មេងស្រី១៤ឆ្នាំសុំស្រឡាញ់ ពេលនាងប្រកែក ចាប់នាងរំលោភរហូតបានសម្រេច ត្រូវនគរបាលចាប់វ៉ៃខ្នោះ
ខេត្តកំពង់ឆ្នាំង៖ សាលាដំបូងខេត្តកំពង់ឆ្នាំងបានសម្រេចឃុំ ជនសង្ស័យម្នាក់នៅរសៀលថ្ងៃទី២១ ខែធ្នូឆ្នាំ២០១៤ ក្នុងបទចោទប្រកាន់ពីបទចាប់រំលោភ ក្មេងស្រីអាយុ១៤ឆ្នាំបានសម្រេចដែលបាន ប្រព្រឹត្ត ឡើងកាលពីម៉ោង៨ និង២០នាទីយប់ថ្ងៃទី១៧ ខែធ្នូ នៅចំណុចវិហារចាស់ ស្ថិតក្នុងភូមិកាន់យួរ ឃុំមេលំស្រុកបរិបូណ៌ ខណៈដែលជនសង្ស័យរូបនោះជូនក្មេងស្រីរងគ្រោះត្រឡប់មកផ្ទះវិញ។
សមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ស្នងការដ្ឋាននគរបាលខេត្តបាននិយាយអោយដឹងថា៖ ជនសង្ស័យក្នុងការចាប់រំលោភក្មេងស្រី ជាអនីតិជនរូបនោះមានឈ្មោះ ហ៊ី សុខចាន់ អាយុ១៨ឆ្នាំ មានទី លំនៅភូមិជំទាវបុត្រី ឃុំផ្សារ ស្រុកបរិបូណ៌ ចំណែកក្មេងស្រីរងគ្រោះមាន អាយុ១៤ឆ្នាំ មានទីលំនៅភូមិ កាន់យួរ ឃុំមេលំ ស្រុកបរិបូណ៌ដែរ ។
ប្រភពដដែលបានបន្តថា៖ កាលពីថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៤ ក្មេងស្រីរងគ្រោះបានទៅស៊ីឈ្នួលច្រូត ស្រូវអោយឈ្មោះ អ៊ិន មន នៅភូមិជាមួយគ្នា ក្នុងពេលនោះដែរ ឈ្មោះ ហ៊ីសុខចាន់ ក៏ត្រូវបានឈ្មោះ អ៊ិន មន ជួលអោយទៅបោកស្រូវដែរ ព្រោះឈ្មោះនេះមានម៉ាស៊ីនបោកស្រូវ ។ ក្រោយពីបញ្ចប់ការងារ មួយថ្ងៃ ហើយល្ងាចឡើងម្ចាស់ស្រែបានកាប់មាន់ធ្វើគ្រឿងក្លែម លើកទឹកចិត្តអោយអ្នកមកស៊ីឈ្នួលទាំងអស់បរិភោគ។លុះដល់ម៉ោងជិត៨យប់ ក្មេងស្រីរងគ្រោះ ត្រូវត្រឡប់មកផ្ទះវិញ ពេលនោះម្ចាស់ស្រែក៏បានអោយ មនុស្សជូនក្មេងស្រីនោះមកផ្ទះវិញ ដែលមានគ្នាទាំងអស់៦នាក់ (ប្រុស៣ស្រី៣) ក្នុងនោះមានក្មេងស្រីរង គ្រោះដែរ ។ ពេលជូនមកដល់វិហារចាស់ ស្រាប់តែនារី២នាក់ផ្សេងទៀត បានប្រាប់ថា៖ ភ្លេចកាបូប ហើយក៏បានត្រឡប់មកយកកាបូបវិញរួមជាមួយមនុស្សប្រុស២នាក់ទៀតផង ពេលនោះនៅសល់តែក្មេងស្រីរងគ្រោះ និងជនសង្ស័យតែ២នាក់ប៉ុណ្ណោះ ។
ប្រភពដដែលនេះបានបន្តថា៖ ពេលឃើញឱកាសស្ងាត់ជនសង្ស័យឈ្មោះ ហ៊ី សុខចាន់ បាន និយាយលួងលោមសុំស្រឡាញ់នាង តែនាងប្រកែកថា៖ អត់ទេព្រោះនាងនៅរៀន ។ បន្ទាប់ពីនាងបដិ សេធ តែជនសង្ស័យរូបនោះបានចាប់នាងរំលោភរហូតបានសម្រេច ហើយបន្ទាប់មកជនសង្ស័យបាន ជូនក្មេងស្រីរងគ្រោះទៅដល់ក្រោយផ្ទះនាងហើយគេចខ្លួនមកផ្ទះវិញ ។ ចំណែកក្មេងស្រីរងគ្រោះព្រឹក ស្អែកឡើងបានទៅប្រាប់ឪពុកមាររបស់ខ្លួន ហើយឪពុកមារ បានទូរសព្ទ័ទៅប្រាប់ម្តាយនាងដែលទៅធ្វើ ការនៅឯទន្លេ ទើបនៅថ្ងៃទី ១៩ ខែធ្នូ ម្តាយក្មេងស្រីរងគ្រោះបានដាក់ពាក្យប្តឹង និងនៅព្រឹកថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០១៤ ទើបមានការចាប់ជនសង្ស័យខាងលើនេះតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យ បានសារភាពថា៖ ខ្លួនពិតជាបានចាប់នាង រំលោភ ពិតប្រាកដមែន ហើយត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕ ដោយ រិទ្ធិ ជ័យ