Insurance

728x90

កូនស្រី លោក​ចៅសង្កាត់​ព្រែក​លាភ ត្រូវ​តុលាការ​ឃុំខ្លួន និង​ភរិយា​កំពុងតែ​រត់គេចខ្លួន ក្នុងករណី​ចេញ​សែក​អត់លុយ​ចំនួន ៨២​ម៉ឺន​ដុល្លារ​

​ភ្នំពេញ ៖ ជនជាប់ចោទ​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់ ចំនួន​៨២​ម៉ឺន​ដុល្លារ ឈ្មោះ ព្រាប សិរី​សុធា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជា​កូនលោក ព្រាប មុនី ចៅ សង្កាត់​ព្រែកលៀប ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលា ដំបូង​រាជធានី​ភ្នំពេញ​លោក រស់ ពិសិដ្ឋ បានសម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ​ព្រៃ​ស បណ្ដោះអាសន្ន​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែ ធ្នូ ឆ្នាំ​២០១៤ ។​ ​ស្ត្រី ជាប់ចោទ​ត្រូវបាន​នគរបាល ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កាល ពីថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៤ តាម​ដីកា បង្គាប់​ឲ្យ​នាំខ្លួន​លេខ​៧១៤​ត​ព្រ របស់ ចៅក្រម​ស៊ើបសួរ​សាលា ដំបូង​រាជធានី ភ្នំពេញ លោក រស់ ពិសិដ្ឋ ។​


ការឃុំខ្លួន​នេះ​បានធ្វើ​បន្ទាប់ពី​តំណាង អយ្យកា​រលោក គឺ ប៊ុណ្ណា​រ៉ា ព្រះរាជ អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ « ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​»​តាម​ប​ញ្ញ​ត្ដិ​មាត្រា ២៣១ ច្បាប់​ស្ដីពី​ឧបករណ៍​អាច​ជួញដូរ បាន និង​ប្រតិ​ប​ត្ដិ​ការទូទាត់​សង​ប្រាក់ ដែល​បាន​ប្រ​ព្រឹ​ត្ដ​នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១២, ថ្ងៃទី​៤, ៥, ៦ ខែតុលា ឆ្នាំ​២០១២, ថ្ងៃទី ៤, ១២, ១៥ ខែវិច្ឆិកា ឆ្នាំ​២០១២, ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១២ ។​


​ជាប់​ពាក់ព័ន្ធ នឹង​ករណី​នេះដែរ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៤ សមត្ថកិច្ច​ក៏បាន​នាំខ្លួន​ឈ្មោះ ម៉ម សិលា ហៅ​វីន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ត្រូវជា​ប្ដី​របស់​ជនជាប់ចោទ​ឈ្មោះ​ព្រាប សិរី សុធា ដើម្បី​សាកសួរ ប៉ុន្ដែ​នៅ​រសៀល ថ្ងៃ​ដដែល​នេះ​ត្រូវបាន​តុលាការ​ឲ្យ​ត្រឡប់ ទៅផ្ទះ​វិញ​ដោយ​មិន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​រឿង​ចេញ សែក​អត់លុយ​ចំនួន​៨២​ម៉ឺន​ដុល្លារ នោះ​។​


​នៅក្នុង​សំណុំរឿង​ចេញ​សែក​អត់ ប្រាក់​នេះ​ផងដែរ​មិន​ត្រឹមតែ​កូនស្រី របស់លោក ព្រាប មុនី ប៉ុណ្ណោះ​ទេ​ដែល ជាប់ចោទ ក្នុងនោះ​សូម្បីតែ​ភរិយា របស់គាត់​ក៏​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ដែរ ប៉ុន្ដែ​ត្រូវ បានគេច​ខ្លួន​មួយរយៈ បន្ទាប់ពី​សំណុំរឿង​មួយ​នេះ​បាន​ផ្អិ​ប​មួយរយៈ​វែង​មករ​បស់​ចៅក្រម​ស៊ើប សួរ​លោក តែ សំអាង តែ​បន្ទាប់ពី​សំណុំ​រឿងនេះ​បាន​ធ្លាក់​ទៅក្នុង​ដៃ លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ សំណុំរឿង​មួយ​នេះ​ត្រូវបាន​ព​ន្លឿ​ន​នីតិវិធី​ទើប​ឈានដល់ ចេញ​ដីកានាំខ្លួន​កូនស្រី​លោក ព្រាប មុនី ចៅសង្កាត់​ព្រែកលៀប​យកទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​បណ្ដោះអាសន្ន ៕ ​


KA-333



កូនស្រី លោក​ចៅសង្កាត់​ព្រែក​លាភ ត្រូវ​តុលាការ​ឃុំខ្លួន និង​ភរិយា​កំពុងតែ​រត់គេចខ្លួន ក្នុងករណី​ចេញ​សែក​អត់លុយ​ចំនួន ៨២​ម៉ឺន​ដុល្លារ​ កូនស្រី លោក​ចៅសង្កាត់​ព្រែក​លាភ ត្រូវ​តុលាការ​ឃុំខ្លួន និង​ភរិយា​កំពុងតែ​រត់គេចខ្លួន ក្នុងករណី​ចេញ​សែក​អត់លុយ​ចំនួន ៨២​ម៉ឺន​ដុល្លារ​ Reviewed by yim PH on 7:49 PM Rating: 5

Entertainment

ads
Powered by Blogger.