Insurance

728x90

បុរស​សតិមិន​គ្រប់ រត់​ឆ្លងផ្លូវ​ចុះឡើងៗ ត្រូវ​រថយន្តបុក​ស្លាប់​

​ខេត្ដ​កណ្ដាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម បន្ទាប់ពី​រត់​ចូល កណ្ដាលផ្លូវ​នៅលើ​ផ្លូវជាតិ​លេខ​១ ត្រូវ​រថយន្ដ បុក​ចំ ក្បាល បណ្ដាលឲ្យ​ដួល​បោក​លើ​ថ្នល់​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣០-៣១ ភូមិ​កណ្ដាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ។​


​ជនរងគ្រោះ​ឈ្មោះ នៅ ខែម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលជ្រោយ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ដ​កណ្ដាល ។ រថយន្ដ​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2T-2535 បើកបរ​ដោយ​ឈ្មោះ ហៀ​ប ហាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ តែ​និយាយ​ខ្មែរ​មិនសូវ​ច្បាស់ មាន​ទីលំនៅ ភូមិ​ដូង សង្កាត់​-​ខណ្ឌ​ព្រែក​ព្នៅ ។​


​តាម​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា ជនរងគ្រោះ​ហាក់​មាន​អាការ​ជា​មនុស្ស​មាន​សតិ​មិនល្អ ស្លៀក​តែ​ខោខ្លី​អត់​ពាក់អាវ​ដើរទៅ​ដើរមក​ក្នុងភូមិ​សាស្ដ្រ​កើតហេតុ​ប្រមាណ​១​សប្ដាហ៍ មកហើយ ។ ពេលខ្លះ​រត់​កាត់​ផ្លូវជាតិ ហើយ​ពេលខ្លះទៀត​ត្រូវបាន​គេ​ចាប់​ទាន់ និង​ពេលខ្លះទៀត​អង្គុយ​នៅ​កណ្ដាលផ្លូវ​តែម្ដង​ធ្វើ​ឲ្យ​រថយន្ដ​ធ្វើដំណើរ​ឆ្លងកាត់​បើកបរ​គេច​គ្រប់ៗ​គ្នា ។


​ប្រភព​បន្តថា​៖ នៅ​ព្រឹក​កើតហេតុ ជនរងគ្រោះ​បាន​រត់​ឆ្លងផ្លូវ​ពី​ត្បូង​មក​ជើង​គ្រានោះ​ស្រាប់​តែមាន​រថយន្ដ​ឡិច ស៊ី​ស​មួយគ្រឿង បើក​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​បាន​បុក​ចំក្បាល​ខាងមុខ ឆៀង​ខាងឆ្វេង​បណ្ដាល​ឲ្យ​ជនរងគ្រោះ ដួល​បោក​ក្បាល​លើផ្លូវ​ជាតិ​ស្លាប់​ភ្លាម ។ ក្រោយ កើតហេតុ​អ្នកបើកបរ​រថយន្ដ​មិនបាន បើក​រត់​នោះទេ គឺ​ឈប់​នៅ​ចម្ងាយ​៥០០ ម៉ែត្រ​ពី​ចំណុច​បុក ដោយ​សំអាងថា ករណីនេះ​គឺ​កើតឡើង​ដោយសារ​ជន​រង គ្រោះ​រត់​មក​ចូល​រថយន្ដ​របស់ខ្លួន​ឯង​។​


មានការ​អះអាង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​ថា​៖ ជនរងគ្រោះ​មិនមែនជា​មនុស្ស​ឆ្កូត​ទេ គឺមាន​វិបត្ដិ​ផ្លូវ​ចិ​ត្ដ ដោយសារ​ប្រពន្ធ​រត់ចោល ទើប​ក្លាយជា មនុស្ស​បាត់បង់​ស្មារតី ។ តែ​ដោយឡែក​សមត្ថកិច្ច​អះអាងថា ជនរងគ្រោះ​ជា​មនុ​ស្សមា​ន​សតិ​មិន​ប្រក្រតី​។​


គ្រានោះ​អ្នកបើកបរ​រថយន្ដ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ចម្ងាយ ៥០០​ម៉ែត្រ ពី​កន្លែង​ប​ង្គ្រោះ​ថ្នាក់ ម្ចាស់​រថយន្ត​បាន​អះអាងថា ករណីនេះ​គឺ​កើតឡើង ដោយសារ​ជនរងគ្រោះ រត់​ចូល​រថយន្ដ​របស់ខ្លួន​។ តែ​ទោះយ៉ាងណា​ភាគី​ខាង​រថយន្ដ​បាន​ព្យាយាម​ដោះស្រាយ​បញ្ហាបញ្ចប់ នៅ​កន្លែងកើតហេតុ ដោយ​ចេញ​សំណង​ទៅ​ឲ្យ​ភាគី​ជនរងគ្រោះ​៕ ​


KA-675 KA-9676442286_n



បុរស​សតិមិន​គ្រប់ រត់​ឆ្លងផ្លូវ​ចុះឡើងៗ ត្រូវ​រថយន្តបុក​ស្លាប់​ បុរស​សតិមិន​គ្រប់ រត់​ឆ្លងផ្លូវ​ចុះឡើងៗ ត្រូវ​រថយន្តបុក​ស្លាប់​ Reviewed by yim PH on 9:11 PM Rating: 5

Entertainment

ads
Powered by Blogger.